郭翔青
Please select the login method

ព័ត៌មាន​សំខាន់​ៗ​

Music Radio

00:00:00 /
00:00:00

សន្និសីទប្រចាំឆ្នាំនៃវេទិកាអាស៊ីក្រុងប៉អៅប្រារព្ធធ្វើពិធីសម្ពោធបើក

2018-04-10 12:57:57 cri

      ថ្ងៃទី ១០ ខែ​មេសា សន្និសីទ​ប្រចាំ​ឆ្នាំ​២០១៨ នៃ​វេទិកា​អាស៊ី​ក្រុង​ប៉អៅ​បាន​ប្រារព្ធ​ធ្វើ​ពិធី​សម្ពោធ​បើក​​នៅ​ក្រុង​ប៉អៅ​ខេត្ត​ហៃណាន ប្រទេស​ចិន ។ លោក ស៊ីជីនភីង ប្រធាន​រដ្ឋ​ចិន​បាន​អញ្ជើញ​ចូល​រួម​ពិធី​សម្ភោធ​បើក​ព្រម​ទាំង​បាន​ថ្លែង​សុន្ទរកថា​គន្លឹះ​ផង​ដែរ ។

      ថ្លែង​ក្នុង​សុន្ទរកថា លោក ស៊ីជីនភីង​បាន​ធ្វើ​ការ​អធិប្បាយ​ប្រកប​ដោយ​កិត្តនុភាព​អំពី​វិធីសាស្ត្រ​ដែល​ប្រទេស​ចិន​ជំរុញ​ឲ្យ​កំណែ​ទម្រង់​និង​ការ​បើក​ទូលាយ​កាន់​តែ​ទូលំទូលាយ​ ក៏​ដូច​ជា​ធ្វើ​ឲ្យ​កំណែ​ទម្រង់​មាន​ភាព​កាន់​តែ​ស៊ី​ជម្រៅ​ថែម​ទៀត ព្រម​និង​ប្រកាស​ពី​គោល​ជំហរ​របស់​ប្រទេស​ចិន​អំពី​ការ​ជំរុញ​ថែម​ទៀត​នូវ​ការ​បង្កើត​សហគមន៍​រួមវាសនា​តែ​មួយ​របស់​អាស៊ី​និង​មនុស្សជាតិ និង​ត្រួស​ត្រាយ​អនាគត​ដ៏​ល្អ​បវរ​របស់​អាស៊ី​និង​ពិភពលោក​ផង​ដែរ ។

សន្និសីទ​ប្រចាំ​ឆ្នាំ​នៃ​វេទិកា​អាស៊ី​ក្រុង​ប៉អៅលើកនេះ​បាន​ប្រព្រឹត្តិ​ទៅ​ក្រោម​ប្រធាន​បទ”ទ្វីប​អាស៊ី​ដែល​បើកទូលាយ​និង​ច្នៃប្រឌិត​ថ្មី ពិភពលោក​ដែល​មាន​វិបុលភាព​និង​ការ​អភិវឌ្ឍ”ដែល​បាន​ទាក់ទាញ​ភ្ញៀវ​កិត្តិយស​មក​ពី​គ្រប់​មជ្ឈដ្ឋាន​ចំនួន​២០០០​រូប​លើ​ពិភពលោក​ទាំង​មូល ។ ក្រៅពី​ថ្នាក់​ដឹកនាំ​នៃ​ប្រទេសចិន ប្រធានាធិបតី​អូទ្រីស ប្រធានាធិបតី​ហ្វីលីពីន នាយក​រដ្ឋមន្រ្តី​ម៉ុងហ្គោលី នាយក​រដ្ឋមន្រ្តី​ហុលឡង់ នាយក​រដ្ឋមន្រ្តី​ប៉ាគីស្ថាន នាយក​រដ្ឋមន្រ្តី​សិង្ហបុរី អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​និង​អគ្គនាយក​នៃ​អង្គការ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ក៏​បាន​អញ្ជើញ​ចូល​រួម​សន្និសីទ​លើកនេះ​តាម​ការ​អញ្ជើញ​ផងដែរ៕

អ្នកបកប្រែ:郭翔青

ពិភាក្សា()