王昭君
Please select the login method

ព័ត៌មាន​សំខាន់​ៗ​

Music Radio

00:00:00 /
00:00:00

លោកស៊ីជីនភីង៖ ត្រូវធ្វើឲ្យគំនិតផ្តួចផ្តើមខ្សែក្រវាត់មួយនិងផ្លូវមួយទៅជាវេទិកាសហប្រតិបត្តិការអន្តរជាតិដែលទូលំទូលាយជាងគេបំផុត

2018-04-10 12:56:52 cri

    លោក​ស៊ីជីនភីង​ប្រធាន​រដ្ឋចិន​បាន​ថ្លែង​ក្នុង​ថ្ងៃនេះ​ថា ​គិត​រហូតដល់​បច្ចុប្បន្ននេះ​មាន​ប្រទេស​និង​អង្គការ​អន្តរជាតិ​ជាង​៨០​ហើយ​ដែល​បាន​ចុះ​ហត្ថលេខា​ជា​មួយ​ប្រទេស​ចិន​លើ​កិច្ច​សហប្រតិបត្តិការ​ស្តីពី​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់មួយ​និង​ផ្លូវ​មួយ​។ ​បណ្តា​ភាគី​នានា​គប្បី​ប្រកាន់​ខ្ជាប់​និង​គោរព​តាម​គោលការណ៍​ពិភាក្សា​ជា​មួយ​គ្នា​ ​កសាង​ជាមួយ​គ្នា​និង​ចែក​រំលែក​ជាមួយ​គ្នា​ ​ក្នុងន័យ​កសាង​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់មួយ​និង​ផ្លូវ​មួយ​ឲ្យ​ទៅ​ជា​វេទិកា​សហប្រតិបត្តិការ​អន្តរជាតិ​ដែល​ទូលំទូលាយ​ជាង​គេ​បំផុត​ដែល​សមស្រប​​ទៅ​នឹង​ចរន្ត​នៃ​ការ​ធ្វើ​សកលភាវូបនីយកម្ម​សេដ្ឋកិច្ច​។

 

អ្នកបកប្រែ:王昭君

ពិភាក្សា()