郭翔青
Please select the login method

ព័ត៌មាន​សំខាន់​ៗ​

Music Radio

00:00:00 /
00:00:00

លោកស៊ីជីនភីង ៖ការអភិវឌ្ឍនៃប្រទេសចិននឹងមិនធ្វើវិទ្ធង្សនាលើប្រព័ន្ធអន្តរជាតិដែលអនុវត្តក្នុងពេលបច្ចុប្បន្ននោះទេ

2018-04-10 12:59:19 cri

            ក្នុង​វេទិកា​អាស៊ី​ក្រុង​ប៉អៅ លោក​ ស៊ីជីនភីង ប្រធាន​រដ្ឋ​ចិន​បាន​ថ្លែង​ថា មិន​ថា​ប្រទេស​ចិន​អភិវឌ្ឍ​ដល់​កម្រិត​ណា​ក្តី​ សុទ្ធ​តែ​មិន​បង្ក​ជា​ការ​​គំរាម​កំហែង​ដល់​អ្នក​ណា​នោះ​ឡើយ មិន​ធ្វើ​វិទ្ធង្សនា​លើ​ប្រព័ន្ធ​អន្តរជាតិ​ដែល​កំពុង​អនុវត្ត​ក្នុង​ពេល​បច្ចុប្បន្ន​​នោះ​ទេ ហើយ​ក៏​មិន​រិះរក​មធ្យោបាយ​​ដើម្បី​បង្កើត​ក្រប​ខ័ណ្ឌ​អំណាច​របស់​ខ្លួន​នោះ ដែរ​។ ជា​និច្ចកាល ប្រទេស​ចិន​គឺ​ជា​ស្ថាបនិក​នៃ​​សន្តិភាព​ពិភពលោក ជា​អ្នក​រួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​ពិភពលោក​និង​ជា​អ្នក​គាំពារ​នៃ​របៀបរៀប​រាយ​និង​សណ្តាប់​ធ្នាប់​អន្តរជាតិ​ ។ លោក​បាន​គូស​បញ្ជាក់​ថា ប្រទេស​ចិន​នឹង​អនុវត្ត​យ៉ាងម៉ឺងម៉ាត់​មិនងាក​រេនូវ​យុទ្ធសាស្ត្រ​បើក​ទូលាយ​ដែលនឹង​ផ្តល់​​ផល​ប្រយោជន៍​ដល់​គ្នា​ទៅ​​វិញ​ទៅ​មក​និង​ឈ្នះ-ឈ្នះ ប្រកាន់​ខ្ជាប់​ការ​ផ្តោត​សំខាន់​ទៅ​លើ​ការ​នាំ​ចូល​ផង​និង​ការ​នាំ​ចេញ​ផង​ អនុវត្ត​គោល​នយោបាយ​សេរីភាព​និង​កិច្ច​សម្រួល​ពាណិជ្ជកម្ម​និង​ការ​បណ្តាក់​ទុន​កម្រិត​ខ្ពស់​ ក៏​ដូច​ជា​រិះ​រក​វិធីសាស្ត្រ​​សម្រាប់​ការ​កសាង​កំពង់ផែ​ពាណិជ្ជកម្ម​សេរី​ដែល​ប្រកប​ដោយ​លក្ខណៈ​ពិសេស​នៃ​ប្រទេស​ចិន​ផង​ដែរ ៕

អ្នកបកប្រែ:郭翔青

ពិភាក្សា()