李庆莉
Please select the login method

ព័ត៌មាន​សំខាន់​ៗ​

Music Radio

00:00:00 /
00:00:00

នាយករដ្ឋមន្ត្រីចិនជួបសន្ទនាជាមួយតំណាងចូលរួមសន្និសីទអន្តរជាតិលើកទី ៣ ស្តីពី”ការស្វែងយល់ពីប្រទេសចិន “

2018-12-18 13:25:09 cri

​       លោក​លី ខឺឈាង​ នាយករដ្ឋមន្ត្រី​ចិន​បានជួប​សន្ទនា​ជាមួយ​តំណាង​ចូលរួម​សន្និសីទ​អន្តរជាតិ​​លើក​ទី​ ៣ ស្តីពី​ “ ការ​ស្វែង​យល់​ពី​ប្រទេស​ចិន​ “​នៅក្រុង​ប៉េកាំង​កាលពី​ថ្ងៃទី​ ១៧ ខែ​ធ្នូ​ ។

       លោក​លី ខឺឈាង​បានថ្លែង​ថា​ ឆ្នាំ​នេះ​ជា​ខួប​ ៤០ឆ្នាំ​នៃកំណែទម្រង់និង​ការ​បើកទូលាយ​របស់​ចិន​ ។ ប្រទេស​ចិន​​នឹង​បន្ត​ធ្វើ​កំណែទម្រង់យ៉ាងស៊ីជម្រៅ​និង​បើកទូលាយ​ថែម​មួយ​កម្រិត​ទៀត​ ។ ប្រទេស​ចិន​​មាន​លក្ខណសម្បត្តិ​និង​សមត្ថភាព​គ្រប់គ្រាន់​សម្រាប់​ដោះស្រាយ​នឹង​បញ្ហា​ប្រឈមនានាន​ ​ជំរុញអភិវឌ្ឍ​​សេដ្ឋកិច្ចឲ្យ​​ទទួលបាន​ការ​រីក​ចម្រើន​ប្រកបដោយ​គុណភាព​ខ្ពស់​ ។

       លោក​លី ខឺឈាង​បាន​បញ្ជាក់​ថា​  ទំហំ​​នៃ​សេដ្ឋកិច្ច​ចិន​បានឈរ​នៅ​លំដាប់នាំ​មុខ​គេ​លើ​ពិភពលោក​  ប៉ុន្តែ​ប្រទេស​ចិន​នៅតែ​ជា​​ប្រទេស​កំពុង​អភិវឌ្ឍន៍មួយ​ក្នុងរយៈពេល​យូរ​អង្វែង​​ ។ ប្រទេស​ចិន​រីករាយ​បង្កើន​ការ​ផ្លាស់ប្តូរ​ជាមួយ​អន្តរជាតិ​ ហើយ​ពិភពលោក​ក៏​ត្រូវ​ដើរខិតជិត​ដើម្បី​ស្វែង​យល់ឲ្យ​ច្បាស់​ពី​ប្រទេស​ចិនផងដែរ​ ។

       តំណាង​ចូលរួម​​សន្និសីទ​បានសំដែង​ការ​​អបអរសាទរ​ចំពោះ​សមិទ្ធផល​​ដ៏​ធំធេង​ក្នុង​គ្រប់វិស័យ​របស់ប្រទេស​ចិនបន្ទាប់​ពីការ​​ធ្វើ​កំណែទម្រង់​និង​ការ​បើកទូលាយ​ ។ យុគសម័យ​នៃ​សកលភាវូបនីយកម្ម​តម្រូវ​ឲ្យ​មាន​ការ​សន្ទនា​និង​កិច្ច​សហប្រតិបត្តិការ​ ដូច្នេះ​ ប្រទេសនានា​គួរ​តែ​រួម​សហការ​គ្នា​ដើម្បី​ជំរុញកំណែទម្រង់​និង​ធ្វើ​ឲ្យ​មានភាពល្អ​ពេញ​លេញ​នូវ​ច្បាប់​អន្តរជាតិ​​ ​គាំពារ​ពហុភាគីនិយម​និង​ពាណិជ្ជកម្ម​សេរី​ ក្នុងន័យ​រួម​ចំណែក​ដល់​ការ​រីកចម្រើន​នៃ​មនុស្សជាតិ ។

អ្នកបកប្រែ:李庆莉

ពិភាក្សា()