魏伟
Please select the login method

ព័ត៌មាន​សំខាន់​ៗ​

Music Radio

00:00:00 /
00:00:00

ប្រព័ន្ធសារព័ត៌មានអន្តរជាតិជជែកយ៉ាងយកចិត្តទុកដាក់ស្តីពីសមិទ្ធផលនៃកំណែទម្រង់របស់ប្រទេសចិនដែលគួរឲ្យកត់សម្គាល់ ហើយដំណើរការបើកទូលាយមិនបញ្ឈប់ទេ

2018-12-19 15:39:07 cri

    មហាសន្និបាត​អបអរសាទរ​ខួបទី​ ៤០​ នៃ​ការអនុវត្ត​គោលនយោបាយ​កំណែទម្រង់​និង​ការ​បើកទូលាយ​របស់​ប្រទេសចិន​ត្រូវបាន​ប្រារព្ធឡើង​កាលពី​ថ្ងៃទី​ ១៨​ ខែធ្នូ​ នៅ​ក្រុង​ប៉េ​កាំង។​ប្រព័ន្ធសារព័ត៌មាន​អន្តរជាតិ​ជាច្រើន​បានជជែក​យ៉ាង​យកចិត្ត​ទុកដាក់​ស្តីពី​សមិទ្ធិផល​នៃ​កំណែទម្រង់​និង​ការបើកទូលាយ​របស់ចិន​ព្រមទាំង​ផ្តោត​នូវ​ការយកចិត្ត​ទុក​ដាក់​ចំពោះ​ទិសដៅ​នៃ​កំណែទម្រង់​និង​ការអភិវឌ្ឍ​ដែលបាន​បង្ហាញ​ក្នុង​សុន្ទរកថា​របស់​លោក ​ស៊ីជីនភីង​ ។​

    គេហទំព័ររបស់​ BBC​ បាន​រាយការណ៍​ឲ្យដឹងថា​ ប្រទេសចិន​បាន​បញ្ជាក់​ជាថ្មីឡើងវិញ​ថា​ នឹង​បន្ត​រួមចំណែក​ដល់​អនាគត​នៃ​មនុស្សជាតិ។​

    ទីភ្នាក់ងារ​ Associated​ Press​ បាន​វិភាគថា​ "ប្រទេសចិន​បាន​សន្យា​ជាថ្មី​ម្តងទៀតថា​ នឹង​ធានា​រក្សា​ប្រព័ន្ធ​ពាណិជ្ជកម្មពហុភាគី​និង​បន្ត​ជំរុញ​ការ​បើកទូលាយ​នៃ​សេដ្ឋកិច្ច"។​

    ទីភ្នាក់ងារ​រ៉យទ័រ​បាន​ចេញផ្សាយ​អត្ថបទវិភាគមួយ​កាលពី​ថ្ងៃទី​ ១៨​ ខែធ្នូ​ ដោយ​និយាយ​ថា ​សុន្ទរកថា​របស់​លោក ​ស៊ីជីនភីង​ បាន​បញ្ចេញ​អាកប្បកិរិយា​វិជ្ជមាន​ដែលថា ​កំណែ​ទម្រង់​និង​ការ​បើកទូលាយ​របស់ចិន​បន្តមាន​ជារៀងរហូត៕​

អ្នកបកប្រែ:魏伟

ពិភាក្សា()