邓倩
Please select the login method

ព័ត៌មាន​សំខាន់​ៗ​

Music Radio

00:00:00 /
00:00:00

សហគមន៍អន្តរជាតិផ្តោតការយកចិត្តទុកដាក់លើសន្ទរកថារបស់លោក ស៊ី ជីនភីង ក្នុងឱកាសមហាសន្និបាតអបអរខួបទី៤០នៃកំណែទម្រង់និងការបើកទូលាយរបស់ចិន

2018-12-19 15:10:34 cri

      មហាសន្និបាត​អបអរសាទរ​ខួប​ទី ៤០ នៃ​កំណែទម្រង់​និងការបើក​ទូលាយ​របស់​ប្រទេស​ចិន​បាន​ប្រារព្ធធ្វើ​នៅ​ក្រុងប៉េកាំង​កាលពី​ថ្ងៃទី ១៨ ​ខែធ្នូ​ ​។ ​សហគមន៍​អន្តរជាតិ​បាន​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង​លើ​​សន្ទរកថា​គន្លឹះ​របស់​លោក ស៊ី ជីនភីង ​ប្រធានរដ្ឋ​ចិន​ដែល​បាន​ថ្លែង​ក្នុង​ឱកាស​មហាសន្និបាត។

      ប្រព័ន្ធ​សារព័ត៌មាន​សំខាន់ៗ​របស់​ជប៉ុន​ដូចជា​កាសែត​« The Asahi Shimbun »​ ​និង​ប៉ុស្តិ៍​ទូរទស្សន៍ NHK ​បាន​វាយតម្លៃ​​ជា​វិជ្ជមាន​លើ​សន្ទរកថា​របស់​លោក ស៊ី ជីនភីង​ប្រធានរដ្ឋចិន​។ ​ប្រព័ន្ធ​សារព័ត៌មាន​ទាំងនេះ​បាន​ផ្សាយ​ថា ​ ​ប្រទេស​ចិន​នឹង​ចាត់ទុក​ការរួមគ្នា​កសាង​គំនិត​ផ្តួច​ផ្តើម​ “ខ្សែ​ក្រវាត់​មួយ​និង​ផ្លូវ​មួយ​” ​ជា​ចំណុចសំខាន់​ ​នឹង​រួមគ្នា​ជាមួយ​បណ្តា​ភាគី​​បង្កើត​វេទិកា​​ថ្មី​នៃ​ការធ្វើ​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ។

      គេហទំព័រ​ Youm7 ​ប្រទេស​អេហ្ស៊ីប​បាន​​ផ្សព្វផ្សាយ​​ថា ​គោលនយោបាយ​​សុខដុមរមនា​និង​មេត្រីភាព​ដែល​​មាន​លក្ខណៈ​បើកទូលាយរបស់​ចិន​បាន​ជួយ​ឲ្យ​បរិយាកាស​​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​មាន​ស្ថិរភាព​ជាប់​ជានិច្ច។

      កាសែត Die Welt(the World)របស់​ប្រទេស​អាល្លឺម៉ង់​បាន​ផ្សាយ​នៅ​ថ្ងៃទី ១៨  ធ្នូ​ថា ​មេដឹកនាំ​ចិន​ដឹង​ច្បាស់​ណាស់​ថា​ ​ការបើកទូលាយ​​នឹង​បញ្ចូល​​កម្លាំង​រស់រវើក​ថ្មី​ដល់​សេដ្ឋកិច្ច​។

      ទីភ្នាក់ងារ​ព័ត៌មាន​ TASS  ​រុស្ស៊ី​បាន​ផ្សាយ​នៅ​ថ្ងៃទី ១៨ ​ធ្នូ​ថា ​ការអភិវឌ្ឍ​របស់​ប្រទេស​ចិន​​មិន​បង្កការ​​គំរាមកំហែង​ដល់​ប្រទេសណាមួយ​ទេ។ ​ពីដើមរៀងមក ​ចិន​តែងតែ​​ជំរុញ​យ៉ាង​សកម្ម​ក្នុង​ការកសាង​សេដ្ឋកិច្ច​ពិភពលោក​បែប​បើកទូលាយ​៕​​

អ្នកបកប្រែ:邓倩

ពិភាក្សា()