李庆莉
Please select the login method

ព័ត៌មាន​សំខាន់​ៗ​

Music Radio

00:00:00 /
00:00:00

ប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសមីយ៉ាន់ម៉ាកោតសរសើរចំពោះសមិទ្ធផលនៃការអនុវតគោលនយោបាលកំណែទម្រង់និងការបើកទូលាយរបស់ចិនក្នុងរយៈពេល ៤០ ឆ្នាំ

2018-12-21 15:25:29 cri

       ប្រព័ន្ធផ្សព្វផ្សាយ​សំខាន់​ៗ​ អ្នក​ជំនាញ​និង​បញ្ញវន្ត​ពាក់ព័ន្ធ​នានានៃប្រទេស​មីយ៉ាន់ម៉ា​បាន​ផ្តោត​ការ​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង​ទៅលើសុន្ទរកថា​របស់​លោក​ស៊ីជីនភីង​ ប្រធានរដ្ឋ​ចិន​ពេល​ថ្លែង​ក្នុងមហាសន្និបាតអបអរសាទរខួបទី៤០នៃការអនុវត្តគោល​នយោបាយ​កំណែទម្រង់និងការបើកទូលាយរបស់ប្រទេសចិន ។

       លោក Thiha Auang និពន្ធ​នាយក​នៃ​ទស្សនាវដ្តី​ The Northern Light នៃប្រទេស​មីយ៉ាន់ម៉ា​បាន​ថ្លែងថា​ ការអនុវត្តគោល​នយោបាយ​កំណែទម្រង់និងការបើកទូលាយរបស់ប្រទេសចិនក្នុង​រយៈពេល​ ៤០ ឆ្នាំ​ ទទួលបាន​សមិទ្ធផលដ៏​អស្ចារ្យ​​ដែល​ធ្វើ​ឲ្យ​ពិភពលោកផ្តោត​ការ​យកចិត្តទុកដាក់​​ ។ ​ការអនុវត្តដោយ​ជោគជ័យនូវ​គោល​នយោបាយ​កំណែទម្រង់និងការបើកទូលាយរបស់ប្រទេសចិនបាន​ផ្តល់​ជា​បទ​ពិសោធ​​ដ៏​មាន​តម្លៃ​សម្រាប់​ការអភិវឌ្ឍ​របស់​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍន៍​និង​​ពិភពលោក​ ។ ប្រទេស​ចិន​នឹង​ចែក​រំលែក​បច្ចេកវិទ្យា​ជឿនលឿននិង​ផ្តល់​នូវ​កាលានុវត្តភាព​សម្រាប់​ការអភិវឌ្ឍ​ដល់​ប្រទេស​ជិត​ខាង​ នេះ​នឹង​ជំរុញ​ឲ្យ​ប្រទេស​មីយ៉ាន់ម៉ា​ទទួលបាន​ការរីក​ចម្រើន​យ៉ាង​ឆាប់​រហ័ស ។​

图片默认标题_fororder_微信图片_20181221152352

 

អ្នកបកប្រែ:李庆莉

ពិភាក្សា()