魏伟
Please select the login method

ព័ត៌មាន​សំខាន់​ៗ​

Music Radio

00:00:00 /
00:00:00

ការអភិវឌ្ឍរបស់ប្រទេសចិនផ្តល់នូវផលប្រយោជន៍ដល់បណ្តាភាគីនានា សាធារណមតិអឺរ៉ុបវាយតម្លៃខ្ពស់ចំពោះសុន្ទរកថាដ៏សំខាន់របស់លោក ស៊ីជីនភីង

2018-12-21 15:32:14 cri

    សុន្ទរកថា​ដ៏សំខាន់​របស់​លោក​ ស៊ីជីនភីង​ ប្រធានរដ្ឋចិន​នៅក្នុង​មហាសន្និបាត​អបអរ​សាទរ​ខួបទី​ ៤០​ នៃ​ការអនុវត្ត​គោលនយោបាយ​កំណែ​ទម្រង់​និង​ការ​បើកទូលាយ​របស់​ប្រទេស​ចិន​បាន​ទទួល​ការយកចិត្ត​ទុកដាក់​ជា​បន្តបន្ទាប់​និង​ការវាយតម្លៃ​ខ្ពស់​ពី​សាធារណ​មតិ​អឺរ៉ុប។​

    លោក​ Klaus​ Ebermann​ អតីតឯកអគ្គរដ្ឋទូត​សហភាពអឺរ៉ុប​ប្រចាំនៅ​ប្រទេស​ចិន​បាន​ថែ្លងថា​ តាមរយៈ​កំណែទម្រង់​និង​ការបើកទូលាយ​ឥតឈប់ឈរ​ ប្រទេស​ចិន​បាន​ចាប់ផ្តើម​ដើរតាម​ផ្លូវអភិវឌ្ឍន៍​របស់ខ្លួន​ឲ្យ​អ្នកដទៃ​ជឿជាក់​ចំពោះ​អនាគត​របស់​ប្រទេសចិន។​

    លោកស្រី​ Zhang​ Ying ​សាស្រ្តាចារ្យ​ផ្នែកគ្រប់គ្រង​នៅ​សាកលវិទ្យាល័យ​ Erasmus​ នៃ​ប្រទេស​ហូឡង់​ជឿជាក់ថា​ ក្រោមបរិបទ​នៃ​ការការពារនិយម​និង​ប្រជាប្រិយនិយម​កំពុង​កើន​ឡើង​នៅ​ទូទាំង​ពិភពលោក​ មេដឹកនាំចិន​បាន​សង្កត់ធ្ងន់​ជាថ្មី​ម្តងទៀតថា​ នឹង​បន្ត​បើក​ទូលាយ​បន្ថែមទៀត​និង​បង្ហាញពី​ទំនុកចិត្ត​របស់​មហាប្រទេសមួយ​ដែលមាន​ទំនួល​ខុស​ត្រូវ។​ចំពោះ​បណ្តាប្រទេស​នៅ​ទ្វីបអឺរ៉ុប​វិញនេះ​ក៏មាន​ន័យ​ផងដែរថា​ គឺឱកាស​នា​ពេល​ខាង​មុខ​នេះ។​គេរំពឹងថា​ ការអភិវឌ្ឍ​ផែ្នក​ពាណិជ្ជកម្ម​និង​សេដ្ឋកិច្ច​របស់​អឺរ៉ុប​នឹង​នាំ​មក​នូវ​ក្តីសង្ឃឹម​ក្នុង​ឆ្នាំ​ ២០១៩​ ៕​

អ្នកបកប្រែ:魏伟

ពិភាក្សា()