孙玲玲
Please select the login method

ព័ត៌មាន​សំខាន់​ៗ​

Music Radio

00:00:00 /
00:00:00

សិក្ខាសាលាពាក់ព័ន្ធមួយចំនួនក្រោមប្រធានបទ”បម្រែបម្រួលយ៉ាងខ្លាំងក្នុងរយៈពេល៤០ឆ្នាំរបស់ប្រទេសចិនក្នុងខ្សែចក្ខុសិង្ហបុរី”បានបិទបញ្ចប់នៅប្រទេសសិង្ហបុរី

2019-01-14 15:17:29 cri

    ថ្ងៃទី១៣​ខែមករា ​សិក្ខាសាលា​ពាក់ព័ន្ធ​មួយចំនួន​​ក្រោម​ប្រធានបទ​”​បម្រែបម្រួល​យ៉ាងខ្លាំង​ក្នុង​រយៈពេល​៤០​ឆ្នាំ​របស់​ប្រទេសចិន​ក្នុង​ខ្សែចក្ខុ​សិង្ហបុរី”​​បានបិទ​បញ្ចប់​នៅ​ប្រទេស​សិង្ហបុរី ។

    សកម្មភាពនេះ​បាន​ចាប់ផ្តើម​ប្រារព្ធធ្វើ​នៅចុងខែ​តុលាឆ្នាំ​២០១៨ ​ដែលមាន​សកម្មភាព​បីលើកគឺ​សិក្ខាសាលា​តំណាង​រដ្ឋាភិបាល​ សិក្ខាសាលា​អ្នកជំនាញ​និងបញ្ញវន្ត​និង​សិក្ខាសាលា​ឥស្សរជន​មជ្ឈដ្ឋាន​វប្បធម៌ ។ ​ឥស្សរជន​ចូលរួម​សកម្មភាព​ទាំងនេះ​បាន​ពិភាក្សាអំពី​បទពិសោធ​និង​សមិទ្ធផលនៃ​កំណែទម្រង់​និង​បើកទូលាយ​របស់​ចិននិង​កិច្ចសហប្រតិបត្តិការ​ផ្នែក​សង្គមស៊ីវិល​និង​រដ្ឋាភិបាល​រវាង​សិង្ហបុរី​និងចិន ​រំលឹក​ឡើងវិញ​និង​រំពឹងទុក​អំពី​ប្រវត្តិសាស្ត្រ​ផ្លាស់ប្តូរ​ក្នុងវិស័យ​វប្បធម៌ ​ភាពយន្ត​និង​ទូរទស្សន៍​រវាង​ប្រទេស​ទាំងពីរ ។

អ្នកបកប្រែ:孙玲玲

ពិភាក្សា()