孙玲玲
Please select the login method

ព័ត៌មាន​សំខាន់​ៗ​

Music Radio

00:00:00 /
00:00:00

ទំហំសេដ្ឋកិច្ចឌីជីថលរបស់ចិនឡើងដល់៣១,៣ទ្រីលានយាន់ប្រាក់ចិន

2019-10-21 15:56:14 cri

    កាលពី​ថ្ងៃទី២០​ខែតុលា​ សៀវភៅ​​ខៀវ​ក្រោម​ចំណងជើងថា​ 《របាយការណ៍​ស្តីពី​ការអភិវឌ្ឍ​​​អ៊ីនធើណេត​ពិភពលោក​ឆ្នាំ២០១៩​》និង​《របាយការណ៍​ស្តីពី​ការអភិវឌ្ឍ​​​អ៊ីនធើណេត​របស់ចិន​ឆ្នាំ២០១៩​》ត្រូវបាន​ប្រកាស​នៅក្នុង​មហាសន្និបាត​​​អ៊ីនធើណេត​ពិភពលោក​លើកទី៦ ។

    《របាយការណ៍​ស្តីពី​ការអភិវឌ្ឍ​​​អ៊ីនធើណេត​របស់ចិន​ឆ្នាំ២០១៩​》បាន​ឱ្យ​ដឹងថា ​នៅឆ្នាំ​២០១៨​ ទំហំ​សេដ្ឋកិច្ច​ឌីជីថល​របស់ចិន​បាន​ឡើងដល់​៣១,៣​ទ្រីលាន​យាន់​ប្រាក់ចិន​ ដែលស្មើនឹង​៣៤,៨​ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក​សរុប​(GDP) ។ ​ដូច្នេះ ​សេដ្ឋកិច្ច​ឌីជីថល​បាន​ក្លាយជា​កម្លាំង​ចលករថ្មី​សម្រាប់​កំណើន​សេដ្ឋកិច្ច​ប្រទេសចិន ។

    សៀវភៅ​​ខៀវ​ក៏បាន​ប្រមូល​ខ្លឹមសារ​មានពាក់ព័ន្ធ​ស្តីពី​ការអភិវឌ្ឍ​បច្ចេកវិទ្យា​ 5G ។ ​គិតត្រឹម​ខែមិថុនា​ឆ្នាំ២០១៩​ មាន​ក្រុម​ពាណិជ្ជករ​​​ចំនួន​២៨០​ដែលមកពី​ប្រទេស​ចំនួន៩៤​បានធ្វើ​ការពិសោធន៍​និង​សាកល្បង​ប្រើប្រាស់​បច្ចេកវិទ្យា​ 5G ។

អ្នកបកប្រែ:孙玲玲

ពិភាក្សា()