魏伟
Please select the login method

ព័ត៌មាន​សំខាន់​ៗ​

Music Radio

00:00:00 /
00:00:00

បណ្តាប្រទេសចំនួន ៦៤ និងអង្គការអន្តរជាតិ ចំនួន ៣ នឹងមានវត្តមានក្នុងពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី ២

2019-10-22 14:52:32 cri

    អ្នកយកព័ត៌មាន​បាន​ដំណឹង​ពី​ស្ថាប័ន​ពាក់ព័ន្ធ​កាលពី​ថ្ងៃទី ​២១ ​ខែតុលា ​ឱ្យដឹង​ថា ​បណ្តាប្រទេស​ចំនួន ​៦៤ ​និង​អង្គការអន្តរជាតិ ​ចំនួន ​៣ ​នឹង​អញ្ជើញ​ចូលរួម​ពិព័រណ៍​នាំចូល​ចិន​អន្តរជាតិ​លើកទី ​២ ​។​

    សាលពិព័រណ៍​ពហុជាតិ​នឹង​ផ្តោតលើ​ស្ថានភាពអភិវឌ្ឍន៍​និង​សមិទ្ធផល​ក្នុង​វិស័យ​ពាណិជ្ជកម្ម​និង​ការវិនិយោគ ​រួមមាន ​ពាណិជ្ជកម្ម​ផែ្នក​ទំនិញ ​ពាណិជ្ជកម្ម​ផែ្នក​សេវាកម្ម ​លក្ខខណ្ឌ​ឧស្សាហកម្ម ​ទេសចរណ៍ ​វប្បធម៌មនុស្សជាតិ ​បច្ចេកវិទ្យា​ព្រមទាំង​ឧស្សាហកម្ម​ដែល​មាន​ឧត្តមភាព​ពិសេស​ជាដើម។​សាលពិព័រណ៍​មាន​ទំហំ ​៣ ​ម៉ឺន​ម៉ែត្រការ៉េ។​ពិព័រណ៍​នាំចូល​ចិន​អន្តរជាតិ​លើកទី ​២​ នឹង​រៀបចំ​សាលពិព័រណ៍​ចិន​ដោយ​ផ្តោតលើ​ប្រធានបទ​ស្តីពី​ខួប​គម្រប់ ​៧០ ​ឆ្នាំ​នៃ​ការបង្កើត​សាធារណរដ្ឋប្រជាមានិត​ចិន​ដែល​បង្ហាញ​ពី​សមិទ្ធផល​របស់​ចិន​ក្នុង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​និង​សង្គម​ព្រមទាំង​កាលានុវត្តភាព​ថ្មីៗ​នៅក្នុង​យុគសម័យ​ថ្មី​នៃ​ប្រទេសចិន។​

    ចាប់ពី​ថ្ងៃទី ​៥ ​ដល់​ថ្ងៃទី ​១០ ​ខែវិច្ឆិកា ​ពិព័រណ៍​នាំចូល​ចិន​អន្តរជាតិ​លើក​ទី ​២ ​នឹង​ធ្វើ​ឡើង​នៅ​មជ្ឈមណ្ឌល​សន្និសីទ​និង​ពិព័រណ៍​ជាតិ​ក្រុងសៀងហៃ៕​

អ្នកបកប្រែ:魏伟

ពិភាក្សា()