邓倩
Please select the login method

ព័ត៌មាន​សំខាន់​ៗ​

Music Radio

00:00:00 /
00:00:00

ពិព័រណ៍CIIEប្រកាសនូវឈ្មោះថ្មីនៃវេទិកាសេវាកម្មពាណិជ្ជកម្មច្រកចេញចូលតែមួយ “6+365”

2019-10-23 16:18:53 cri

       រដ្ឋបាល​ក្រុង​សៀងហៃ​បាន​ប្រកាស​នូវ​បញ្ជី​ឈ្មោះ​ថ្មី​នៃ​អង្គការ​/ស្ថាប័ន្ធ​/សហគ្រាស​ដែលចូលរួម​ផ្តល់​សេវាកម្ម​​តាម​រយៈ​​វេទិកា​សេវាកម្ម​ពាណិជ្ជកម្ម​ច្រក​ចេញចូល​តែ​មួយ ​ហៅកាត់ថា​​ “6+365” ​សម្រាប់​ពិព័រណ៍​នាំចូលចិន​អន្តរជាតិ​ (CIIE )  ​កាលពី​ថ្ងៃទី ២២ ខែ​តុលា។

      សូមបញ្ជាក់ថា  ​វេទិកា​​សេវាកម្ម​ពាណិជ្ជកម្ម​ច្រក​ចេញចូល​តែ​មួយ​ “6+365” ​នេះ​​បង្កើត​ឡើង​ក្នុង​បំណង​ជួយ​​បង្កើត​​ពិព័រណ៍​​និរន្តរភាព​មួយ​ពោល​​មាន​ន័យ​ថា​​​ទោះជា​​ពិព័រណ៍​នាំចូលចិន​អន្តរជាតិ​បាន​បិទបញ្ចប់​​ហើយ​ក្តី  ​ក៏​​វេទិកា​នេះ​នឹង​បន្ត​ផ្តល់​សេវាកម្ម​ដល់​បណ្តា​សហគ្រាស​លើ​ពិភពលោក​ ​​ដើម្បី​ជួយ​ផ្តល់​ជា​មធ្យោបាយ​សម្រាប់​ទំនាក់ទំនង​​ចូលក្នុងទីផ្សារ​ចិន​។

      ​វេទិកា​សេវាកម្ម​​ “6+365” ​នេះ​បាន​ចែក​ជា​ ៤ ​​ផ្នែក​ធំៗ​ រួម​មាន​  ​៖  ​មុខងារទូទៅ​ , ​​ពាណិជ្ជកម្ម​​អេឡិចត្រូនិក​(E-commerce)​ឆ្លង​ដែន​  , ​ពាណិជ្ជកម្ម​​ជំនាញវិជ្ជាជីវៈ​ និង​​មជ្ឈមណ្ឌល​​ទំនិញ​។ ​បន្ទាប់​ពី​ពិព័រណ៍​នាំចូលចិន​អន្តរជាតិ​លើក​ដំបូង​រៀងមក  ​​វេទិកា​សេវាកម្ម​ “6+365” ​នេះ​​​បាន​ជួយ​​សហគ្រាស​​ចំនួន​ជាង ៨០០ ​នាំទំនិញ​ចូលរួម​តាំង​​ពិព័រណ៍​​ចំនួន​​ជាង​ ២ ម៉ឺន​ចូលក្នុងទីផ្សារ​ចិន​ ​ដែល​មាន​តម្លៃ​ជាង ​៩០០០ ​លាន​យាន់ប្រាក់ចិន​៕​​​

 

គេហទំព័រ​ផ្លូវការ​​៖   https://www.e-ciie.com/ ​(ភាសាអង់គ្លេស)

 

图片默认标题_fororder_6+365 003

图片默认标题_fororder_6+365 002

图片默认标题_fororder_6+365 001

 

អ្នកបកប្រែ:邓倩

ពិភាក្សា()