马小青
Please select the login method

ព័ត៌មាន​សំខាន់​ៗ​

Music Radio

00:00:00 /
00:00:00

វេទិកាសេដ្ឋកិច្ចអន្តរជាតិHongqiaoលើកទី២នឹងធ្វើឡើងនៅក្រុងសៀងហៃនាថ្ងៃទី៥ខែក្រោយ

2019-10-24 14:47:59 cri

វេទិកា​សេដ្ឋកិច្ច​អន្តរជាតិ​Hongqiaoលើក​ទី២ក្រោម​ប្រធាន​បទ​“ការ​បើក​ទូលាយ​និង​ច្នៃ​ប្រឌិតថ្មី ​កិច្ច​សហប្រតិបត្តិការ​និង​ភាព​ឈ្នះ-ឈ្នះ”នឹង​ធ្វើ​ឡើង​នៅ​មជ្ឈមណ្ឌល​សន្និសីទ​ជាតិ​ទី​ក្រុង​សៀងហៃ​នា​ថ្ងៃ​ទី​៥ខែ​វិច្ឆិកាខាង​មុខ។

វេទិកា​លើក​នេះ​មាន​វេទិកា​សំខាន់​មួយ​និង​អនុវេទិកា​៥ ​ដោយបាន​អញ្ជើញ​អង្គការអន្តរជាតិ​មួយ​ចំនួន​ដូចជា​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ​កម្មវិធី​អភិវឌ្ឍន៍​អង្គការ​សហប្រជាជាតិ ​សន្និសីទ​អង្គការ​សហប្រជាជាតិ​ស្តីពី​ពាណិជ្ជកម្ម​និង​ការ​អភិវឌ្ឍន៍ដើម្បី​សហការ​រៀបចំ​។ភ្ញៀវកិត្តិយស​ដែល​ចូលរួម​វេទិកា​នឹង​ផ្តល់​យោបល់​ទៅ​លើ​ការ​ជំរុញ​និង​កសាង​សេដ្ឋកិច្ច​ពិភពលោក​បែប​បើក​ទូលាយ ​បរិយាប័ន្ន ​ផ្តល់ផលប្រយោជន៍ជា​ទូទៅ ​តុល្យភាព​និង​មាន​ភាព​ឈ្នះ-ឈ្នះ។

អ្នកបកប្រែ:马小青

ពិភាក្សា()