李庆莉
Please select the login method

ព័ត៌មាន​សំខាន់​ៗ​

Music Radio

00:00:00 /
00:00:00

ក្រុមហ៊ុនបារាំងទន្ទឹងរង់ចាំការចូលរួមពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី ២ យ៉ាងខ្លាំង

2019-10-24 15:12:08 cri

       ពិព័រណ៍​នាំចូល​ចិន​អន្តរជាតិ​លើកទី ២ នឹង​បើកធ្វើនៅ​ក្រុង​សៀងហៃ​ពីថ្ងៃទី​ ៥​ ដល់​ ១០ ខែវិច្ឆិកា​ខាងមុខ​ ។ ប្រទេស​បារាំង​ជា​ប្រទេស​កិត្តិយសមួយ​នៃ​ពិព័រណ៍​នាំចូលចិនអន្តជាតិ​លើកនេះ​ ។ លោក​ Macron ប្រធានាធិបតី​បារាំង​នឹងអញ្ជើញ​ចូលរួម​សកម្មភាព​មាន​ពាក់ព័ន្ធ​នៅក្រុង​សៀងហៃ​ ។

       តាម​ដំណឹង​បាន​ឱ្យ​ដឹង​ថា​ នៅ​ក្នុងពិព័រណ៍​នាំចូលចិន​អន្តរជាតិ​លើកដំបូង​ ទំហំ​ទឹក​ប្រាក់​ពាណិជ្ជកម្ម​នៃ​ក្រុមហ៊ុន​បារាំង​មាន​  ១ ពាន់​ ៥ រយ​ ៥០ លាន​ដុល្លារអាមេរិក​ ពាក់ព័ន្ធនឹង​​វិស័យ​ជាច្រើន​ ដូច​ជា​កសិផល​ គ្រឿ​ងឧបភោគ​បរិភោគ​ ឧស្សាហកម្ម​ ផលិតកម្ម​ និង​គ្រឿង​សំអាង​ជាដើម ។ រដ្ឋាភិបាល​ ក្រុមហ៊ុន​និង​មជ្ឈដ្ឋាន​សង្គម​នានា​នៃ​ប្រទេស​បារាំងចង់​ស្វែងយល់ឱ្យ​បាន​កាន់តែច្បាស់​ចំពោះ​ពិព័រណ៍​នាំចូលចិន​អន្តរជាតិ ។

       ពេល​បច្ចុប្បន្ននេះ​ ក្រុមហ៊ុន​លំដាប់​កំពូល​លើពិភពលោក​ ដូច​ជា​ក្រុមហ៊ុន​ LVMH និង​ក្រុមហ៊ុន​ Kering ព្រម​ទាំង​ក្រុមហ៊ុន​បារាំង​ចំនួន​ ៧៧  ដូច​ជា​ក្រុមហ៊ុន L’Oreal ​ក្រុម​ហ៊ុន ​Danone និង​ ក្រុមហ៊ុន ​Lesaffre ជាដើម​បាន​បញ្ជក់​ថា​នឹង​ចូលរួម​ពិព័រណ៍​នាំចូលចិន​អន្តរជាតិ​លើកទី ២ ។

 

អ្នកបកប្រែ:李庆莉

ពិភាក្សា()