李庆莉
Please select the login method

ព័ត៌មាន​សំខាន់​ៗ​

Music Radio

00:00:00 /
00:00:00

ចំណាត់ថ្នាក់នៃបរិយាកាសពាណិជ្ជកម្មចិនលើពិភពលោកបានកើនឡើងម្តងទៀត

2019-10-24 15:15:11 cri

              កាលពី​ពេល​ព្រឹក​ថ្ងៃទី​ ២៤ ខែ​តុលា​តាម​ម៉ោងក្រុង​ប៉េកាំង​ ធនាគារ​ពិភពលោក​បាន​ប្រកាសពី​​ « របាយការណ៍​ស្តីពី​បរិយាកាស​ពាណិជ្ជកម្ម​ពិភពលោក​ឆ្នាំ​ ២០២០ »។​   ​ចំណាត់​​​ថ្នាក់​បរិយាកាស​ពាណិជ្ជកម្ម​ចិនបានកើនឡើង​ដល់ទី​ ៣១ ​លើពិភពលោក ជា​តួអង្គ​សេដ្ឋកិច្ច​មួយ​ក្នុង​ចំណោម​តួអង្គ​សេដ្ឋកិច្ច​ធំ​ទាំង​ ១០ ដែល​មាន​ការ​កែលម្អបរិយាកាស​ពាណិជ្ជកម្ម​​យ៉ាង​ខ្លាំង​បំផុត​លើពិភពលោក​ក្នុងរយៈពេល​ ២ ឆ្នាំ​ជាប់គ្នា​ ។

       លោក Martin Raiser ប្រធាន​នៃផ្នែក​កិច្ច​ការ​ចិន​នៃ​ធនាគារ​ពិភពលោក​បាន​ថ្លែង​ថា​ ប្រទេស​ចិន​បាន​ធ្វើកិច្ច​ខិតខំប្រឹងប្រែង​ជាច្រើន​ដើម្បី​កែលម្អ​បរិយាកាស​ពាណិជ្ជកម្ម​ក្នុង​ស្រុក​សម្រាប់​សហគ្រាស​ធុន​តូច​និង​មធ្យម​ និង​បាន​ធ្វើកំណែទម្រង់​យ៉ាង​វិជ្ជមាន​ ហើយទទួលបាន​វឌ្ឍនភាព​គួរ​ឱ្យ​កត់​សម្គាល់​នៅលើ​សន្ទស្សន៍​បរិយាកាស​ពាណិជ្ជកម្ម​ជា​ច្រើន ។

 

អ្នកបកប្រែ:李庆莉

ពិភាក្សា()