郑磊
Please select the login method

ព័ត៌មាន​សំខាន់​ៗ​

Music Radio

00:00:00 /
00:00:00

ក្រសួងពាណិជ្ជកម្មចិនធ្វើសន្និសីទសារព័ត៌មានដើម្បីជូនដំណឹងស្តីពីការអញ្ជើញចូលរួមពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី២របស់លោកស៊ីជីនភីងប្រធានរដ្ឋចិន

2019-10-29 15:54:02 cri

  ថ្ងៃ​ទី​២៩​ខែ​តុលា ក្រសួង​ពាណិជ្ជកម្ម​ចិន​បាន​រៀប​ចំ​សន្និសីទ​សារ​ព័ត៌មាន​ក្រោម​វត្តមាន​របស់​លោក​WangBinnanប្រធាន​ការិយាល័យ​នៃ​គណៈកម្មាធិការ​រៀប​ចំ​ពិព័រណ៍​នាំ​ចូល​ចិន​អន្តរជាតិ​​និង​ជា​អនុរដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម​ចិន​ដោយ​បាន​ជូន​ដំណឹង​អំពី​សភាពការណ៍​ពាក់​ព័ន្ធ​នឹង​ការ​អញ្ជើញ​ចូល​រួម​ពិព័រណ៍​នាំ​ចូលចិន​អន្តរជាតិ​លើក​ទី​២របស់​លោក​ស៊ីជីនភីង​ប្រធាន​រដ្ឋ​ចិន ព្រម​ទាំង​ឆ្លើយ​សំណួរ​របស់​អ្នក​សារ​ព័ត៌មាន ។

      លោក​WangBinnanបាន​ថ្លែង​ថា ពិព័រណ៍​នាំ​ចូលចិន​អន្តរជាតិ​លើក​ទី​២នឹង​ប្រព្រឹត្តិ​ទៅនៅ​ក្រុង​សៀង​ហៃពី​ថ្ងៃ​ទី​៥​ដល់​១០​ខែ​វិច្ឆិកា​ខាង​មុខ ។ លោក​ស៊ីជីនភីង​នឹង​អញ្ជើញ​ចូល​រួម​ពិធី​សម្ពោធ​បើក​និង​សកម្មភាព​ពាក់​ព័ន្ធ​នៃ​ពិព័រណ៍​នាំ​ចូលចិន​អន្តរជាតិ​លើក​ទី​២និង​វេទិកា​សេដ្ឋកិច្ច​អន្តរជាតិ​Hongqiaoដែល​នឹង​ប្រារព្ធ​ធ្វើ​នៅ​ក្រុង​សៀង​ហៃ ព្រម​ទាំង​ថ្លែង​សុន្ទរកថា​គន្លឹះ ៕

 

អ្នកបកប្រែ:郑磊

ពិភាក្សា()