孙玲玲
Please select the login method

ព័ត៌មាន​សំខាន់​ៗ​

Music Radio

00:00:00 /
00:00:00

លោកស៊ីជីនភីង ប្រធានរដ្ឋចិនជួបសន្ទនាជាមួយលោកស្រី Carrie Lam Cheng Yuet-ngor ប្រធានរដ្ឋបាលនៃតំបន់រដ្ឋបាលពិសេសហុងកុង

2019-11-05 15:13:27 cri

    កាលពី​យប់ថ្ងៃទី៤​ខែវិចិ្ឆកា​ លោក​ស៊ីជីនភីង ​ប្រធានរដ្ឋចិន​បាន​ជួបសន្ទនា​ជាមួយ​លោកស្រី ​Carrie ​Lam​ Cheng​ Yuet-ngor​ ប្រធាន​រដ្ឋបាលនៃ​តំបន់រដ្ឋបាល​ពិសេស​ហុងកុង​ដែល​ចូលរួម​ពិព័រណ៍​នាំចូលចិន​អន្តរជាតិ​លើកទីពីរ​នៅក្រុង​សៀងហៃ ។

    បន្ទាប់ពី​ស្តាប់​របាយការណ៍​អំពី​ស្ថានការណ៍​តំបន់​ហុងកុង​នាពេល​បច្ចុប្បន្ននេះ​របស់​លោកស្រី​ Carrie​ Lam ​Cheng​ Yuet-ngor​ លោក​ស៊ីជីនភីង​បានថ្លែងថា​ ការបញ្ឈប់​អំពើ​ហិង្សានិង​ចលាចល​ក៏ដូចជា​ស្តារ​របៀបរៀបរយ​ឱ្យបាន​ល្អដូច​មុនឡើង​វិញ​ជាភារកិច្ច​សំខាន់​បំផុតនៃ​តំបន់ហុងកុង​នាពេល​បច្ចុប្បន្ននេះ ​។ ព្រមពេល​ជាមួយ​គ្នានេះ ​គួរតែ​សន្ទនា​ជាមួយ​មជ្ឈដ្ឋាន​សង្គមនានា​និង​កែលម្អ​ជីវភាព​របស់​មនុស្ស​ជាដើម ​។ លោក​សង្ឃឹមថា ​ឥស្សរជន​គ្រប់មជ្ឈដ្ឋាន​ក្នុងសង្គម​ហុងកុង​នឹង​អនុវត្ត​តាម​គោលនយោបាយ​ “ប្រទេសមួយ​អនុវត្ត​ប្រព័ន្ធ​គ្រប់គ្រងពីរ​”និងច្បាប់​មូលដ្ឋាន​យ៉ាង​ត្រឹមត្រូវ​និងគ្រប់​ជ្រុងជ្រោយ​ ព្រមទាំង​រួមគ្នា​គាំពារ​វិបុលភាព​និងស្ថិរភាព​នៃតំបន់​ហុងកុង ។

អ្នកបកប្រែ:孙玲玲

ពិភាក្សា()