郑磊
Please select the login method

ព័ត៌មាន​សំខាន់​ៗ​

Music Radio

00:00:00 /
00:00:00

លោកស៊ីជីនភីងប្រធានរដ្ឋចិនថ្លែងថា ប្រទេសចិននឹងបន្តធ្វើឱ្យកិច្ចសហប្រតិបត្តិការទ្វេភាគីនិងពហុភាគីកាន់តែស៊ីជម្រៅថែមទៀត

2019-11-05 11:52:01 cri

 ក្នុង​ពិធី​បើក​ពិព័រណ៍នាំ​ចូល​ចិន​អន្តរជាតិ​លើក​ទី​២​ដែល​ធ្វើ​នៅ​ថ្ងៃ​ទី​៥​ខែ​វិច្ឆិកា លោក​ស៊ីជីនភីង​ប្រធាន​រដ្ឋ​ចិន​បាន​ថ្លែង​ថា ប្រទេស​ចិន​ជា​អ្នក​ផ្តួច​ផ្តើម​គំនិត​នៃ​កិច្ច​សហប្រតិ​បត្តិការ​អន្តរជាតិ​និង​ជា​អ្នក​គាំទ្រ​ពហុភាគី​និយម​ដែល​នឹង​បន្ត​ធ្វើ​ឱ្យ​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​និង​ពហុភាគី​កាន់​តែ​ស៊ី​ជម្រៅថែមទៀត។

      លោក​បាន​ថ្លែង​ថា ប្រទេស​ចិន​គាំទ្រ​ការ​ធ្វើ​កំណែ​ទម្រង់​ដ៏​ចាំ​បាច់​ចំពោះ​អង្គការ​ពាណិ​ជ្ជកម្ម​ពិភពលោក ដើម្បី​ឱ្យ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ដើរ​តួនាទី​កាន់​តែ​ធំ​ក្នុង​ការ​ពង្រីក​ការ​បើក​ទូលាយនិង​ជំរុញ​ការ​អភិវឌ្ឍ ក៏​ដូច​ជា​បង្កើន​កិត្យានុភាព​និង​ប្រសិទ្ធ​ភាព​នៃ​ប្រព័ន្ធ​ពាណិជ្ជកម្ម​ពហុភាគី​ផង​ដែរ ។ ប្រទេស​ចិន​រីក​រាយ​ចុះ​ហត្ថលេខាជា​មួយ​ប្រទេស​កាន់​តែ​ច្រើន​លើ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​ដែល​មាន​ស្តង់ដា​ខ្ពស់ ហើយ​នឹង​បន្ត​ចូល​រួម​យ៉ាង​សកម្ម​នូវ​យន្តការ​សហប្រតិបត្តិការ​ពហុភាគី​ដូច​ជា​អង្គការ​សហប្រជាជាតិ ប្រទេស​G20 អង្គការ​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ីប៉ាស៊ីហ្វិក​និង​ប្រទេសBRICSជាដើម ដើម្បី​រួម​គ្នា​ជំរុញ​ការ​ធ្វើ​សកលភាវូបនីយកម្ម​សេដ្ឋកិច្ច​ឱ្យ​វិវឌ្ឍ​រីក​ចម្រើន​ទៅ​មុខ ៕

 

អ្នកបកប្រែ:郑磊

ពិភាក្សា()