李庆莉
Please select the login method

ព័ត៌មាន​សំខាន់​ៗ​

Music Radio

00:00:00 /
00:00:00

រដ្ឋមន្ត្រីឧស្សាហកម្មនិងពាណិជ្ជកម្មឡាវថ្លែងថា ពិព័រណ៍នាំចូលចិនអន្តរជាតិមានសារៈសំខាន់ក្រៃលែងចំពោះកំណើនសេដ្ឋកិច្ចពិភពលោក

2019-11-07 15:26:47 cri

    ពេល​ផ្តល់​បទ​សម្ភាសន៍​ជាមួយអ្នក​សារព័ត៌មាន​កាលពី​ពេល​ថ្មីៗនេះ​ លោក​ស្រី​ Khemmani Pholsena  រដ្ឋមន្ត្រី​ឧស្សាហកម្ម​និង​ពាណិជ្ជកម្ម​នៃប្រទេស​ឡាវដែល​អញ្ជើញ​​ចូលរួមពិព័រណ៍​នាំ​ចូល​ចិនអន្តរជាតិ​លើកទី​ ២ នៅក្រុង​សៀងហៃ​ ប្រទេស​ចិន​បាន​​ថ្លែង​ថា​ ពិព័រណ៍​នាំ​ចូល​ចិន​អន្តរជាតិ​មាន​សារៈសំខាន់​ក្រៃលែង​ចំពោះ​កំណើន​សេដ្ឋកិច្ច​ពិភពលោក ។ លោក​ស្រី​មាន​ការស្ងើច​សរសើរ​យ៉ាង​ខ្លាំង​​ចំពោះការ​កែលម្អ​បរិយាកាស​អាជីវកម្ម​របស់​ចិន​។

   លោកស្រីបានថ្លែង​ថា​ សេដ្ឋកិច្ច​ពិភពលោក​នាពេល​បច្ចុប្បន្ននេះ​បានធ្លាក់ចុះ​​ ហើយបាន​ជួប​បញ្ហាលំបាកជាច្រើន​ ។ នៅក្រោម​បរិបទ​បែបនេះ​ ប្រទេស​ចិន​នៅ​តែ​បន្តពង្រីក​ភាព​បើកទូលាយ​ ពោល​គឺ​ ពិព័រណ៍​នាំចូលចិន​អន្តរជាតិ​បាន​ផ្តល់​វេទិកា​ដ៏ល្អមួយដល់​សហគ្រាស​នៃបណ្តា​ប្រទេស​នានា​លើពិភពលោក​ក្នុងការ​ធ្វើពាណិជ្ជកម្ម​ទំនិញ​និង​កិច្ច​សហប្រតិបត្តិការ​ពាណិជ្ជកម្ម​។ វាមាន​សារៈសំខាន់​ក្រៃលែង​ចំពោះ​កំណើន​សេដ្ឋកិច្ច​ពិភពលោក ។

   ឆ្នាំនេះ​ជា​លើកទី ២ ហើយ​ដែល​​ប្រទេស​ឡាវ​ចូលរួម​ពិព័រណ៍​នេះ​ ដោយ​បាន​នាំមកនូវ​ផលិតផល​ពិសេស​ដូចជា​អង្ករ តែឡាវ​ កាហ្វេ​ និង​ គ្រឿងសង្ហារឹមជាដើម​ ៕

 

អ្នកបកប្រែ:李庆莉

ពិភាក្សា()