邓倩
Please select the login method

ព័ត៌មាន​សំខាន់​ៗ​

Music Radio

00:00:00 /
00:00:00

«គំនិតឯកភាពរួមសៀងហៃស្តីពី “ការអភិវឌ្ឍនៃប្រទេសចិនរយៈពេល៧០ឆ្នាំនិងសហគមន៍រួមវាសនានៃមនុស្សជាតិ”» ត្រូវបានចេញផ្សាយ

2019-11-07 15:02:22 cri

      អនុវេទិកានៃ​វេទិកាសេដ្ឋកិច្ច​អន្តរជាតិ ​Hongqiao លើក​ទី​២​ក្រោម​ប្រធាន​បទ​ស្តីពី​ “ ការ​អភិវឌ្ឍ​នៃ​ប្រទេស​ចិន​រយៈពេល​៧០ឆ្នាំ​និង​សហគមន៍​រួម​វាសនា​នៃ​មនុស្សជាតិ ​”​​ ​បាន​ប្រកាស​«គំនិត​ឯកភាព​រួម​ក្រុង​សៀងហៃ​»​​កាល​ពី​ថ្ងៃ​ទី​ ៦ ​ខែ​វិច្ឆិកា ​ដោយបាន​​ចង្អុល​បង្ហាញ​ថា  ​មធ្យោបាយ​​តែ​មួយគត់​ដើម្បី​ទប់ទល់​​​នឹង​បញ្ហា​ប្រឈម​​ដូចជា​​ឯកតោភាគីនិយម ​ការការពារនិយម និង​អនុត្តរភាពនិយម​ជាដើម ​គឺ​ការបើកទូលាយ ​ប្រកបដោយ​បរិយាប័ន្ន  ​រួមសហប្រតិបត្តិការគ្នា ​និងឈ្នះ-ឈ្នះ។ ​ប្រទេស​ចិន​បាន​លើកឡើង​​នូវ​​គំនិត​ផ្តួចផ្តើម​​អំពី​ការរួមគ្នា​កសាង​​សហគមន៍​រួម​​វាសនា​​នៃ​មនុស្សជាតិ​ ​និង​បាន​ផ្តល់វិភាគទាន​ដ៏​សំខាន់​ក្នុង​ការ​ជំរុញ​ឱ្យ​​គ្រប់​ភាគី​ទាំងអស់​ ដើម្បី​​ទប់ទល់​នឹង​បញ្ហា​​ប្រឈម​ជា​​សកល​ ​និង​ស្វែងរក​នូវ​ការអភិវឌ្ឍ​ជានិរន្តរភាព​​សម្រាប់​មនុស្សជាតិ។

      លោក Jiri Paroubek ​​​អតីតនាយករដ្ឋមន្ត្រី​​ឆែក​បាន​ថ្លែងថា ​ប្រទេសចិន​ទទួល​បាន​​លទ្ធផល​អភិវឌ្ឍន៍​ក្នុង​​វិស័យ​​សេដ្ឋកិច្ច​និង​សង្គមកិច្ច​​ដ៏​គួរឱ្យ​កោតសរសើរ​។ ​ប៉ុន្មានឆ្នាំ​កន្លង​មកនេះ ​ចិន​បាន​ចាត់វិធានការ​​ ដើម្បី​ពង្រីក​ភាពបើកទូលាយ​​ជាបន្តបន្ទាប់​ ​និង​បាន​ចែករំលែក​នូវ​សក្តានុពល​ដ៏​​ធំ​សម្បើម​និង​ឱកាស​កំណើន​នៃទីផ្សារ​ចិន​ដល់​សកលលោក​។ ​​​ជាងនេះទៅទៀត  ​គំនិត​ផ្តួចផ្តើម​ “ខ្សែ​ក្រវាត់​និងផ្លូវ​” ​ក៏បាន​​ផ្តល់​វិភាគទាន​កាន់តែ​ខ្លាំងក្លា​​ដល់​ការអភិវឌ្ឍ​​នៅ​ក្នុង​​សកលភាវូបនីយកម្ម​​ផ្នែក​សេដ្ឋកិច្ច​។

      សូមបញ្ជាក់ថា ​តំណាង​មជ្ឈដ្ឋាន​​ធនាគារ​​គំនិត​និង​ប្រព័ន្ធសារព័ត៌មាន​នៃ​ប្រទេស​និង​តំបន់​ជាង ១០០ ​បាន​ចូលរួម​អនុវេទិកា​នេះ៕​​​

អ្នកបកប្រែ:邓倩

ពិភាក្សា()