郑磊
Please select the login method

ព័ត៌មាន​សំខាន់​ៗ​

Music Radio

00:00:00 /
00:00:00

#CCFR Comment#បទវិភាគ៖ ការតាក់តែងច្បាប់សន្តិសុខជាតិនៅហុងកុងជាឱកាសសម្រាប់បញ្ចប់ភាពវឹកវរនៅហុងកុង

2020-06-17 11:17:06 cri

   ពេល​ថ្មីៗកន្លងទៅនេះ សិក្ខាសាលាអន្តរជាតិស្តីពី”ការ​ប្រកាន់​ខ្ជាប់​និង​ធ្វើ​ឱ្យ​មាន​សុក្រឹត​ភាព​នូវគោល​នយោបាយ​ប្រទេស​មួយ​ប្រព័ន្ធ​គ្រប់​គ្រង​ពីរ----រំលឹក​ខួប​ទី​៣០​នៃ​ការ​ប្រកាស​ច្បាប់​មូលដ្ឋាន​ហុង​កុង”បាន​ប្រារព្ធ​ធ្វើ​នៅ​ក្រុងShenzhenប្រទេស​ចិនដោយ​មាន​វត្តមានពីអ្នក​ជំនាញ​និង​បញ្ញវន្តជិត​២០០រូប​ដែល​មកពី​ប្រទេស​ជា​ច្រើន។អង្គប្រជុំ​បាន​យល់​ឃើញ​ជា​ទូទៅ​ថា ការតាក់តែងច្បាប់សន្តិសុខជាតិនៅហុង​កុងគឺ​ជា​ឱកាសសម្រាប់បញ្ចប់​ភាព​វឹក​វរនៅ​ហុងកុង ក៏​ដូច​ជា​ការ​ធានាដ៏​សំខាន់សម្រាប់​ឱ្យ​គោល​នយោបាយ​ប្រទេស​មួយ​ប្រព័ន្ធ​គ្រប់គ្រង​ពីរ​ត្រូវ​អនុវត្ត​ដោយ​ស្ថិរភាព​និង​យូរ​អង្វែង​នៅ​ហុង​កុង ។

图片默认标题_fororder_0617香港1

      ថ្លែង​ក្នុង​សិក្ខាសាលា លោកAnthony Cartyសាស្រ្តាចារ្យ​វិទ្យាស្ថាននីតិវិទ្យា​នៃ​សកលវិទ្យាល័យបច្ចេកវិទ្យា​ប៉េកាំងដែល​មកពី​ប្រទេស​អង់គ្លេស​បាន​លើក​ឡើង​ថា ប្រទេស​ចិន​សម្រេច​តាក់​តែង​ច្បាប់ដើម្បី​គាំពារ​សន្តិសុខ​ជាតិរបស់​ហុង​កុង នេះ​គឺ​ជា​ជម្រើស​ដ៏​ចាំ​បាច់ក្រោម​បរិការណ៍​នយោបាយ​ជាក់​ស្តែងនាពេល​បច្ចុប្បន្នដែលសមហេតុ សមផល​និង​សមស្រប​ច្បាប់។

      ការ​តាក់​តែង​ច្បាប់​សន្តិសុខ​ជាតិ​នៅ​ហុង​កុង​ក្នុង​គោល​បំណង​បង្ការ ទប់​ស្កាត់​និង​ផ្តន្ទាទោសចំពោះសកម្មភាពបំបែក​បំបាក់ ផ្តួល​រំលំនិង​ភេរវកម្ម ក៏​ដូច​ជាការ​ជ្រៀត​ជ្រែកនៃ​កម្លាំង​ខាង​ក្រៅផង​ដែរ​ដែល​នឹង​ពង្រឹង​និង​ធ្វើ​ឱ្យ​មាន​សុក្រឹតភាពដោយ​មាន​ប្រសិទ្ធ​ភាព​នូវ​គ្រឹះ​មូលដ្ឋាន​នៃ​ប្រទេស​មួយ។ មាន​តែ​ធ្វើ​បែបនេះ ទើប​អាចធានាដល់​សិទ្ធិផល​ប្រយោជន៍​និងសេរីភាពស្របច្បាប់​របស់​អ្នក​ក្រុង​ហុង​កុង​ដ៏​ច្រើន​កកកុញ បង្រ្កាបភាព​វឹក​វរ​នៅ​ហុង​កុង ក៏​ដូច​ជា​រៀប​ចំ​ឡើង​វិញ​នូវ​ជំនឿ​ចិត្ត​របស់​វិនិយោគិន​និង​របៀប​រៀប​រយ​សង្គម។

图片默认标题_fororder_0617香港2

      មាន​បាតុភូត​កាន់​តែ​ច្រើន​បាន​បង្ហាញ​ថា ទន្ទឹម​នឹង​ដំណើរ​តាក់​តែង​ច្បាប់​សន្តិសុខ​ជាតិ​ត្រូវ​បាន​ជំរុញ​ទៅ​មុខ របៀបរៀបរយ​សង្គម​ហុង​កុង​កំពុងត្រូវ​រៀប​ចំឡើង​វិញ​ជា​សន្សឹម​ៗ បរិយាកាសនីតិរដ្ឋនិង​ប្រកប​អាជីវកម្មនឹង​ត្រូវ​កែ​លម្អ ឋានៈរបស់​ហុង​កុង​ដែល​ជា​មជ្ឈមណ្ឌលហិរញ្ញវត្ថុ នាវាចរណ៍និង​ពាណិជ្ជកម្ម​អន្តរជាតិ​នឹង​ត្រូវ​ពង្រីក​និង​ពង្រឹង​ថែម​មួយ​កម្រិត​ទៀត ព្រម​ទាំង​នឹង​កាន់​តែ​មាន​អំណោយផល​ដល់​សហគ្រាស​នៃ​បណ្តា​ប្រទេស​នានា​លើ​ពិភពលោក​ធ្វើ​អាជីវកម្ម​តាម​ប្រព័ន្ធ​ច្បាប់​នៅ​ទី​នេះនិង​ទទួល​បាន​ការ​វិវឌ្ឍ​រីក​ចម្រើន។​ហុង​កុង​នឹងមាន​អនាគត​កាន់​តែ​ល្អ​បវរ!

 

អ្នកបកប្រែ:郑磊

ពិភាក្សា()