邓倩
Please select the login method

ព័ត៌មាន​សំខាន់​ៗ​

Music Radio

00:00:00 /
00:00:00

សុន្ទរកថាសំខាន់របស់លោកស៊ីជីនភីង ប្រធានរដ្ឋចិនក្នុងសន្និសីទកំពូសពិសេសរវាងចិននិងអាហ្រ្វិកស្តីពីការរួមសាមគ្គីគ្នាដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩

2020-06-18 06:43:15 cri

កាលពីថ្ងៃទី១៧ ខែមិថុនា លោកស៊ីជីនភីង ប្រធានរដ្ឋចិនបានអញ្ជើញថ្លែងសុន្ទរកថាសំខាន់ក្នុងសន្និសីទកំពូសពិសេសរវាងចិននិងអាហ្រ្វិកស្តីពីការរួមសាមគ្គីគ្នាដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ។ លោកបានថ្លែងថា ៖

 

ក្នុងគ្រាសំខាន់ដែលពិភពលោកកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ យើងរៀបចំធ្វើសន្និសីទកំពូលពិសេសរវាងចិននិងអាហ្វ្រិកលើកនេះ ជួបជុំគ្នាតាមប្រព័ន្ធវីដេអូជាមួយមិត្តភក្តិចាស់និងថ្មី រួមគ្នាពិគ្រោះពិភាក្សាអំពីមធ្យោបាយរួមសាមគ្គីគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ព្រមទាំងសន្ទនាគ្នាអំពីមិត្តភាពជាបងប្អូនរវាងចិននិងអាហ្រ្វិក ។ អរគុណប្រិយមិត្តទាំងអស់គ្នាដែលបានអញ្ជើញចូលរួមសន្និសីទ ហើយខ្ញុំក៏សូមសួរសុខទុក្ខយ៉ាងស្មោះចំពោះអ្នកដឹកនាំបណ្តាប្រទេសអាហ្វ្រិកនានាដែលមិនបានចូលរួមសន្និសីទលើកនេះ ។

 

ការរីករាលដាលនៃជំងឺកូវីដ១៨ដែលស្រាប់តែផ្ទុះឡើងបានប៉ះពាល់យ៉ាងខ្លាំងដល់បណ្តាប្រទេសនានាលើពិភពលោក មានមនុស្សរាប់ខែននាក់បានបាត់បង់ជីវិតដោយសារជំងឺនេះ ។ ពេលនេះ ខ្ញុំសូមស្នើ រំលែកមរណទុក្ខដល់អ្នករងគ្រោះស្លាប់បាត់បង់ជីវិតក្នុងការរីករាលដាលនៃជំងឺកូវីដ១៩ ហើយសំដែងការសួរសុខទុក្ខចំពោះក្រុមគ្រួសាររបស់ពួកគេ ។

 

ស្ថិតចំពោះការរីករាលដាលនៃជំងឺ ប្រទេសចិននិងអាហ្វ្រិកបានរងការសាកល្បងយ៉ាងតឹងរ៉ឹង ។ ប្រទេសចិនបានគ្រប់គ្រងបាននូវការរីករាលដាលនៃជំងឺក្នុងប្រទេសតាមរយៈការខិតខំប្រឹងប្រែងយ៉ាងលំបាកនិងបង់តម្លៃយ៉ាងធំសម្បើម ប៉ុន្តែនៅតែប្រឈមមុខនឹងកម្លាំងសម្ពាធដែលជំងឺរីករាលដាលឡើងវិញ ។ រដ្ឋាភិបាលនិងប្រជាជននៃបណ្តាប្រទេសនានានៃអាហ្វ្រិកបានរួមសាមគ្គីគ្នា សហភាពអាហ្រ្វិកបានសម្របសម្រួលដោយពេញទំហឹង ចាត់វិធានការណ៍ដ៏ខ្លាំងក្លារ បានបន្ធូរបន្ថយការរីករាលដាលនៃជំងឺដោយមានប្រសិទ្ធភាព សមិទ្ធផលមកមិនងាយនោះទេ ។

 

ស្ថិតចំពោះការរីករាលដាលនៃជំងឺ ប្រទេសចិននិងអាហ្វ្រិកបានគាំទ្រគ្នាទៅវិញទៅមកនិងកៀកស្មារប្រយុទ្ធប្រឆាំងជាមួយគ្នា ។ ក្នុងដំណាក់កាលដ៏លំបាកបំផុតដែលប្រទេសចិនប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ អាហ្វ្រិកបានផ្តល់ការគាំទ្រដ៏មានតម្លៃ យើងចងចាំក្នុងដួងចិត្ត ។ បន្ទាប់ពីអាហ្វ្រិកផ្ទុះជំងឺកូវីឌ១៩ ប្រទេសចិនបានផ្តល់ការជួយឧបត្ថម្ភមុនគេ ឈររួមជាមួយប្រជាជនអាហ្វ្រិកយ៉ាងម៉ឺងម៉ាត់ ។

 

ស្ថិតចំពោះការរីករាលដាលនៃជំងឺ ប្រទេសចិននិងអាហ្វ្រិកកាន់តែសាមគ្គីគ្នាឡើង មេត្រីភាពនិងទំនុកចិត្តគ្នាកាន់តែបានត្រូវពង្រឹងថែមទៀត ។ ខ្ញុំសូមរំលឹកឡើងវិញថា ភាគីចិនថ្នាក់ថ្នមមិត្តភាពប្រពៃណីរវាងចិននិងអាហ្វ្រិក មិនថាស្ថានភាពអន្តរជាតិផ្លាស់ប្តូរយ៉ាងដូចម្តេច ការប្តេជ្ញាចិត្តរបស់ភាគីចិនដែលបង្កើនសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការជាមួយអាហ្វ្រិកដាច់ខាតមិនរង្គោះរង្គើទេ ។

 

បច្ចុប្បន្ន ជំងឺកូវីដ១៩នៅតែរាតត្បាតនៅទូទាំងពិភពលោក ប្រទេសចិននិងអាហ្វ្រិកសុទ្ធតែប្រឈមមុខនឹងភារកិច្ចលំបាកដែលប្រយុទ្ធប្រឆាំងនឹងជំងឺ ធ្វើឱ្យសេដ្ឋកិច្ចមានស្ថិរភាព និងគាំពារជីវភាពរស់នៅរបស់ប្រជាជន ។ យើងត្រូវតែប្រកាន់ខ្ជាប់ការតម្កលទុកប្រជាជនជាចម្បង អាយុជីវិតជាចម្បង សម្របសម្រួលប្រភពធនធាន រួមសាមគ្គីគ្នានិងសហប្រតិបត្តិការគ្នា ខិតខំពេញសមត្ថភាពដើម្បីការពារសុវត្ថិភាពអាយុជីវិតនិងសុខភាពរបស់ប្រជាជន និងបន្ថយជាអតិបរមានូវផលប៉ះពាល់អវិជ្ជមាននៃការរីករាលដាលនៃជំងឺកូវីឌ១៩ ។

 

ទី ១ យើងត្រូវតែពួតដៃគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ។ ភាគីចិននឹងបន្តគាំទ្រយ៉ាងពេញទំហឹងនូវប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៨នៃភាគីអាហ្វ្រិក ខិតខំអនុវត្តវិធានការដែលខ្ញុំបានប្រកាសក្នុងពិធីសម្ពោធបើកនៃមហាសន្និបាតសុខាភិបាលពិភពលោក បន្តផ្តល់ការជួយឧបត្ថម្ភជាសម្ភារៈ ចាត់បញ្ជូនក្រុមអ្នកជំនាញវេជ្ជសាស្ត្រដល់ប្រទេសអាហ្វ្រិក ជួយភាគីអាហ្វ្រិកមកទិញសម្ភារៈប្រយុទ្ធប្រឆាំងជំងឺនៅប្រទេសចិន ។ ភាគីចិននឹងចាប់ផ្តើមសាងសង់ទីចាត់ការទូទៅនៃមជ្ឈមណ្ឌលគ្រប់គ្រងជំងឺអាហ្វ្រិកក្នុងឆ្នាំនេះដោយមុនពេលកំណត់ រួមជាមួយអាហ្រ្វិកអនុវត្តសកម្មភាពសុខភាពនិងសុខាភិបាលក្នុងក្របខ័ណ្ឌវេទិកាកិច្ចសហប្រតិបត្តិការរវាងចិននិងអាហ្រ្វិក ពន្លឿនការកសាងមន្ទីរពេទ្យមេត្រីភាពចិន-អាហ្វ្រិក និងកិច្ចសហប្រតិបត្តិការរវាងមន្ទីរពេទ្យចិននិងអាហ្វ្រិក រួមគ្នាកសាងសហគមន៍រួមវាសនាផ្នែកសុខាភិបាលនិងសុខភាពរវាងចិននិងអាហ្រ្វិក ។ ភាគីចិនសន្យាថា បន្ទាប់ពីបញ្ចប់ការសិក្សាស្រាវជ្រាវ ផលិតនិងចាប់ផ្តើមប្រើប្រាស់នូវថ្នាំវ៉ាក់សាំងសម្រាប់ទប់ទល់ជំងឺកូវីដ១៩ ចិនរីករាយផ្តល់ផលប្រយោន៍ដល់ប្រទេសអាហ្វ្រិកមុនគេ ។

 

ទី ២ យើងត្រូវតែជំរុញកិច្ចសហប្រតិបត្តិការរវាងចិននិងអាហ្វ្រិកដោយម៉ឺងម៉ាត់មិនងាករេ ។ ដើម្បីពុះពារផលប៉ះពាល់នៃជំងឺកូវីដ១៩ យើងត្រូវតែបង្កើនកិច្ចសហប្រតិបត្តិការក្នុងការរួមគ្នាកសាងគំនិតផ្តួចផ្តើមអំពីខ្សែក្រវាត់និងផ្លូវ ពន្លឿនការអនុវត្តសមិទ្ធផលនៃសន្និសីទកំពូលក្រុងប៉េកាំងនៃវេទិកាកិច្ចសហប្រតិបត្តិការរវាងចិននិងអាហ្វ្រិក ហើយផ្តោតសំខាន់ទៅលើសុខភាពនិងសុខាភិបាល ការស្តារផលិតកម្មឡើងវិញ និងការកែសម្រួលជីវភាពរស់នៅរបស់ប្រជាជន ។

 

ភាគីចិននឹងលុបចោលបំណុលឥណទានឥតការប្រាក់របស់ប្រទេសអាហ្វ្រិកជាមួយប្រទេសចិនដែលនឹងដល់កាលបរិច្ឆេទនៅដំណាច់ឆ្នាំ ២០២០ ក្នុងក្របខ័ណ្ឌវេទិកាកិច្ចសហប្រតិបត្តិការរវាងចិននិងអាហ្វ្រិក ។ ភាគីចិនរីករាយរួមជាមួយសហគមន៍អន្តរជាតិ បង្កើនការគាំទ្រចំពោះប្រទេសអាហ្វ្រិកដែលមានសភាពការណ៍រីករាលដាលនៃជំងឺកូវីដធ្ងន់ធ្ងរនិងមានកម្លាំងសម្ពាធដ៏ខ្លាំង រួមមានពន្យារកាលបរិច្ចេទនៃបំណុលថែមទៀត ដើម្បីជួយប្រទេសអាហ្វ្រិកពុះពារឧបសគ្គនាពេលបច្ចុប្បន្ន ។ ភាគីចិនលើកទឹកចិត្តស្ថាប័នហិរញ្ញវត្ថុមានពាក់ព័ន្ធនៃប្រទេសចិនធ្វើការពិគ្រោះពិភាក្សាដោយមេត្រីភាពអំពីការចាត់ចែងឥណទានអធិបតេយ្យភាពពាណិជ្ជកម្មជាមួយប្រទេសអាហ្វ្រិកតាមគោលការណ៍ទីផ្សារនិងតាមគំនិតផ្តួចផ្តើមអំពីការបន្ធូរបំណុលនៃប្រទេសG20 ។ ភាគីចិននឹងរួមជាមួយប្រទេសជាសមាជិកG20 អនុវត្តគំនិតផ្តួចផ្តើមអំពីការបន្ធូរបំណុល ហើយអំពាវនាវប្រទេសG20 ពន្យារកាលបរិច្ឆេទបំណុលជាតិមានពាក់ព័ន្ធថែមទៀត ក្នុងនោះរួមទាំងប្រទេសអាហ្វ្រិកផង លើមូលដ្ឋានគំនិតផ្តួចផ្តើមបន្ធូរបំណុលបច្ចុប្បន្ន ។

 

ភាគីចិនរំពឹងសហគមន៍អន្តរជាតិ ជាពិសេសប្រទេសអភិវឌ្ឍន៍និងស្ថាប័នហិរញ្ញវត្ថុពហុភាគីចាត់វិធានការកាន់តែខ្លាំងលើបញ្ហាបន្ធូរបំណុលនិងកាត់បន្ថយបំណុលនៃអាហ្វ្រិក ។ ភាគីចិនរីករាយធ្វើកិច្ចសហប្រតិបត្តិការក្នុងការជួយឧបត្ថម្ភអាហ្រ្វិកប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ជាមួយអង្គការសហប្រជាជាតិ អង្គការសុខភាពពិភពលោកនិងដៃគូផ្សេងទៀតលើមូលដ្ឋានដែលគោរពគោលបំណងរបស់ភាគីអាហ្វ្រិក ។

 

ការជំរុញឱ្យអាហ្វ្រិកសម្រេចការអភិវឌ្ឍជានិរន្តរភាពជាវិធីដ៏វែងឆ្ងាយ ។ ភាគីចិនគាំទ្រមហាដីគោកអាហ្វ្រិកកសាងតំបន់ពាណិជ្ជកម្មសេរី គាំទ្រអាហ្វ្រិកបង្កើនការតភ្ជាប់គ្នានិងធានាការកសាងខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់ រីករាយរួមជាមួយអាហ្វ្រិក ត្រួសត្រាយកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចឌីជីថល ទីក្រុងវៃឆ្លាត ថាមពលស្អាត និងប្រព័ន្ធ5Gជាដើម ដើម្បីជំរុញការអភិវឌ្ឍនៃអាហ្វ្រិក ។

 

ទី ៣ យើងត្រូវតែអនុវត្តពហុភាគីនិយមយ៉ាងម៉ឺងម៉ាត់មិនងាករេ ។ ការរួមសាមគ្គីនិងកិច្ចសហប្រតិបត្តិការជាអាវុធខ្លាំងក្លាបំផុតសម្រាប់ទប់ទល់ជំងឺកូវីដ១៩ ។ ភាគីចិនរីករាយរួមជាមួយភាគីអាហ្វ្រិក គាំពារប្រព័ន្ធអភិបាលកិច្ចពិភពលោកដែលមានអង្គការសហប្រជាជាតិជាស្នូល គាំទ្រអង្គការសុខភាពពិភពលោករួមចំណែកកាន់តែច្រើនក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នៃពិភពលោក ។ យើងប្រឆាំងការយកជំងឺឆ្លងនិងវីរុសតភ្ជាប់ជាមួយនយោបាយ ប្រឆាំងការរើសអើងពូជសាសន៍និងការលំអៀងខាងមនសិការៈ ការពារយ៉ាងម៉ឺងម៉ាត់នូវយុត្តិធម៌អន្តរជាតិ ។

 

ទី ៤ យើងត្រូវតែជំរុញមេត្រីភាពរវាងចិននិងអាហ្រ្វិកយ៉ាងម៉ឺងម៉ាត់មិនងាករេ ។ បច្ចុប្បន្ន ពិភពលោកកំពុងឆ្លងកាត់ការប្រែប្រួលយ៉ាងខ្លាំងដែលមិនធ្លាប់មានក្នុង ១០០ ឆ្នាំ ។ ស្ថិតចំពោះមុខនូវឱកាសនិងបញ្ហាប្រឈមថ្មី ចិននិងអាហ្វ្រិកកាន់តែត្រូវការបង្កើនកិច្ចសហប្រតិបត្តិការជាងពេលណាទាំងអស់ ។ ខ្ញុំរីករាយរក្សាទំនាក់ទំនងជិតស្និទ្ធជាមួយប្រិយមិត្តទាំងអស់គ្នា ពង្រឹងមេត្រីភាពនិងទំនុកចិត្តគ្នា គាំទ្រគ្នាក្នុងបញ្ហាដែលពាក់ព័ន្ធនឹងផលប្រយោជន៍ជាស្នូលរវាងគ្នាទៅវិញទៅមក រួមគ្នាគាំពារផលប្រយោជន៍ជាប្ញសគល់នៃចិន អាហ្វ្រិកនិងប្រទេសកំពុងអភិវឌ្ឍន៍ ជំរុញឱ្យទំនាក់ទំនងដៃគូសហប្រតិបត្តិការជាយុទ្ធសាស្ត្រដោយគ្រប់ជ្រុងជ្រោយរវាងចិននិងអាហ្វ្រិកអភិវឌ្ឍទៅមុខប្រកបដោយកម្រិតខ្ពស់ ។

 

យើងបានសម្រេចចិត្តថាកសាងសហគមន៍រួមវាសនារវាងចិននិងអាហ្វ្រិកកាន់តែជិតស្និទ្ធក្នុងសន្និសីទកំពូលក្រុងប៉េកាំងនៃវេទិកាកិច្ចសហប្រតិបត្តិការចិននិងអាហ្វ្រិក ។ ថ្ងៃនេះយើងបើកធ្វើសន្និសីទកំពូលពិសេសអំពីការរួមសាមគ្គីគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ គឺជាការអនុវត្តកិច្ចសន្យានៃសន្និសីទកំពូលក្រុងប៉េកាំងដោយប្រតិបត្តិការជាក់ស្តែង ក៏ជាការរួមចំណែកជាកម្លាំងដល់កិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ផងដែរ ។ ខ្ញុំជឿជាក់ថា មនុស្សជាតិនឹងយកជ័យជម្នះលើជំងឺឆ្លងនៅទីចុងបំផុត ហើយប្រជាជនចិននិងអាហ្វ្រិកក៏មុខជានឹងរស់នៅបានកាន់តែល្អបវរជាមិនខានផងដែរ ។

 

សូមអរគុណ!

 

អ្នកបកប្រែ:邓倩

ពិភាក្សា()