徐晓霞
Please select the login method

ព័ត៌មាន​សំខាន់​ៗ​

Music Radio

00:00:00 /
00:00:00

លោកស៊ីជិនភីងឆ្លើយតបសម្តេចហ៊ុនសែនថា សម្តេចបានអញ្ជើញមកបំពេញទស្សនកិច្ចនៅពេលដែលប្រទេសចិនមានសភាពរីករាលដាលជំងឺកូវីដ១៩ដ៏ធ្ងន់ធ្ងរ ធ្វើឱ្យខ្ញុំចាប់អារម្មណ៍យ៉ាងជ្រាលជ្រៅ

2020-07-04 14:49:38 cri

    កាលពី​ថ្ងៃទី ៣ ខែកក្កដា លោកស៊ីជីនភីង អគ្គលេខាធិការ​គណៈកម្មាធិការ​មជ្ឈិមបក្ស​កុម្មុយនិស្តចិន និងជា​ប្រធាន​រដ្ឋចិន​បាន​ផ្តាំផ្ញើ​សារផ្ទាល់មាត់​ទៅកាន់​សម្តេច​ហ៊ុនសែន ប្រធាន​បក្ស​ប្រជាជន​កម្ពុជា និងជា​នាយករដ្ឋមន្ត្រី​កម្ពុជា​ថា សម្តេច​បាន​អញ្ជើញ​មកបំពេញ​ទស្សនកិច្ច​នៅពេល​ដែល​ប្រទេសចិន​មានសភាព​រីករាលដាល​ជំងឺកូវីដ​១៩​ដ៏ធ្ងន់ធ្ងរ បានបន្សល់ទុក​ចំណាប់អារម្មណ៍​ដ៏ជ្រាលជ្រៅ​ដល់​បក្ស រដ្ឋាភិបាល ប្រជាជនចិន ព្រមនិង​ខ្ញុំផ្ទាល់ ។

    លោក​ស៊ីជីនភីង​បានថ្លែងថា ប្រទេសចិន​និងកម្ពុជា​ជា​ប្រទេស​ជិតខាង​ល្អ​និង​ដៃគូល្អ​ដែល​ជួយយក​អាសារគ្នា​ទៅវិញ​ទៅមក ។ បន្ទាប់ពី​ផ្ទុះ​ជំងឺកូវីដ១៩ ចិននិង​កម្ពុជា​បាន​គាំទ្រគ្នា​និង​សហប្រតិបត្តិការ​យ៉ាង​ជិតស្និទ្ធ រួមកម្លាំងគ្នា​ប្រយុទ្ធប្រឆាំង​នឹងជំងឺ​កូវីដ១៩​ព្រមទាំង​បានទទួល​សមិទ្ធផល​ជាដំណាក់កាល​ដ៏សំខាន់ ដែលបាន​បង្ហាញពី​ភាពរឹងមាំ​នៃសហគមន៍​រួមវាសនា​ចិននិង​កម្ពុជា​ដោយ​ប្រតិបត្តិការ​ជាក់ស្តែង ។ លោក​រីករាយ​ខិតខំ​ជាមួយ​សម្តេចហ៊ុនសែន បង្កើន​ការណែនាំ​ខាងនយោបាយ​ចំពោះ​ទំនាក់ទំនង​រវាង​បក្ស​និង​ប្រទេស​ទាំងពីរ ធ្វើឱ្យ​ការផ្លាស់ប្តូរ​និង​កិច្ចសហប្រតិបត្តិការ​ខាង​វិស័យបក្ស​និង​វិស័យនានា​ឱ្យបាន​ស៊ីជម្រៅ ជំរុញ​ការកសាង​សហគមន៍​រួមវាសនា​ចិននិង​កម្ពុជា ដើម្បី​អំណោយផល​ដល់​ប្រទេស​និង​ប្រជាជន​នៃប្រទេស​ទាំងពីរ ។

    នៅពេល​មុននេះ ក្នុងឱកាស​ខួប ៩៩ ឆ្នាំ​នៃការ​បង្កើត​បក្សកុម្មុយនិស្តចិន សម្តេចហ៊ុនសែន​បាន​ផ្ញើ​សារលិខិត​ជូន​លោកស៊ីជីនភីងថា កម្ពុជា​និងចិន​បានបង្កើត​ចំណងមិត្តភាព​ដ៏រឹងមាំ ទំនាក់ទំនង​រវាង​បក្សប្រជាជន​កម្ពុជា​និង​បក្សកុម្មុយនិស្តចិន​កាន់តែ​ស៊ីជម្រៅ​ឥតឈប់ឈរ ហើយ​ផ្តល់​ការគាំទ្រ​គ្នា​ដ៏ម៉ឺងម៉ាត់​ក្នុងបញ្ហា​ពាក់ព័ន្ធនឹង​ផលប្រយោជន៍​ស្នូល​រៀងៗខ្លួន ។ បន្ទាប់ពី​ផ្ទុះ​ជំងឺ​កូវីដ១៩មក ប្រទេសចិន​បានដើរ​តួនាទី​ជាគំរូ​ក្នុង​វិស័យការ​ប្រយុទ្ធ​ប្រឆាំង​នឹងជំងឺ​កូវីដ១៩ និងទប់ទល់​នឹងផលប៉ះពាល់​អន្តរជាតិ​នៃជំងឺឆ្លង ៕

អ្នកបកប្រែ:徐晓霞

ពិភាក្សា()