郑磊
Please select the login method

ព័ត៌មាន​សំខាន់​ៗ​

Music Radio

00:00:00 /
00:00:00

#CCFRComment#បទវិភាគ៖កាសែត The Washington Postបានចុះផ្សាយអបត្ថបទថា បរាជ័យរបស់អាមេរិកក្នុងការទប់ទល់នឹងជំងឺឆ្លង អាចនិយាយបានថាជា “វិបតិ្តគួរឱ្យពិភពលោកភ្អាក់ផ្អើល”

2020-07-21 11:51:53 cri

    ថ្ងៃទី ២០ ខែ​កក្កដា តាមម៉ោង​ក្នុង​តំបន់ កាសែត​ The Washington Postបាន​ចុះផ្សាយ​អបត្ថបទ​ដែល​មាន​ចំណង​ជើង​ថា «វិបតិ្ត​គួរ​ឱ្យ​ពិភពលោក​ភ្ងាក់​ផ្អើល ៖ ការ​ឆ្លើយ​តប​របស់​អាមេរិក​ចំពោះ​វីរុស​កូវីដ​១៩» ។ អត្ថបទ​នេះ​បានឱ្យដឹង​ថា ក្នុង​រយៈ​ពេលប៉ុន្មាន​ខែ​កន្លង​ទៅ​នេះ​ដែល​បាន​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​១៩ ប្រទេស​ជា​ច្រើន​គ្រប់​គ្រង​បាន​នូវការ​រីក​រាល​ដាល​នៃ​ជំងឺ​ឆ្លង​ ប៉ុន្តែ​ រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​បាន​បង្ហាញ​ឱ្យ​ឃើញ​នូវ​ភាព​បរាជ័យ​ដែលគួរ​ឱ្យ​អ្ន​ក​ផ​ងទាំង​ពួក​ភ្ញាក់​ផ្អើល​ក្នុ​ងការទប់​ទល់​នឹង​ជំងឺ​ឆ្លង ។

      អត្ថបទ​នេះ​បាន​ឱ្យដឹង​​ថា បរាជ័យ​របស់​រដ្ឋាភិបាល​អាមេរិក​ក្នុង​ការ​ទប់​ទល់​នឹង​ជំងឺ​ឆ្លង បាន​លាត​ត្រដាង​នូវ​កង្វះខាត​ការ​ដឹក​នាំ​ជា​បន្តបន្ទាប់ ការ​ចែក​ដាច់ពី​គ្នា​ខាង​នយោបាយ​ ការ​ខ្វះខាតការ​​ទម្លាក់​ថវិកា​ក្នុងកិច្ច​ការ​​សុខាភិបាលសាធារណៈ អយុតិ្តធម៌​ក្នុង​សង្គម​និង​សេដ្ឋកិច្ច​ជា​បន្ត​បន្ទាប់​ និង​ការ​រើង​អើង​ពូជសាសន៍​ជាដើម ប្រការទាំង​នេះ​បាន​បណ្តាល​ឱ្យ​ប្រជាពលរដ្ឋ​រាប់​លាន​នាក់​​ឆ្លង​ជំងឺ​ និង​រាប់​សែន​នាក់​ស្លាប់​បាត់បង់ជីវិត ។

កាសែត​ The Washington Postបាន​ចុះ​ផ្សាយ​ថា មុន​នឹង​ផ្ទុះ​ការ​រីករាល​ដាល​នៃជំងឺ​កូវីដ​១៩​ ស្ថាប័ន​សុខាភិបាល​សាធារណៈ​នៃ​រដ្ឋ​មួយចំនួន​របស់​អាមេរិក​ក៏​រង​ផល​ប៉ះពាល់​យ៉ាងខ្លាំងដោយ​សារ​បុគ្គលិក​ការងារ​មិន​គ្រប់គ្រាន់​និង​ការ​កាត់​បន្ថយ​ថវិកាក្នុងរយៈពេល​ជា​ច្រើន​ឆ្នាំ​កន្លងមក ។ ចាប់​ពី ឆ្នាំ ២០០៣ មក​ ​ថវិកាជាបន្ទាប់របស់មជ្ឈមណ្ឌល​គ្រប់គ្រង​និង​បង្ការ​ជំងឺ​របស់​សហរដ្ឋ​អាមេរិក​ត្រូវបាន​កាត់បន្ថយ ៣០​ភាគរ​យ​ហើយ ។

អ្នក​ជំនាញ​បង្ហាញ​ថា ប្រព័ន្ធ​សុខាភិបាល​សាធារណៈ​អាមេរិក​ទំនង​ជា​ចាប់​ផ្តើម​បាក់​រលំ​ដោយ​សារ​មិន​អាច​ទទួល​បន្ទុក​យ៉ាង​ធ្ងន់​ធ្ងរ ។

图片默认标题_fororder_7月21日图片1

ក្រៅ​ពី​នេះ ប្រព័ន្ធសារព័ត៌មាន​អាមេរិក​បាន​អះអាង​ថា ការ​រីក​រាលដាល​ជំងឺ​ឆ្លង​លើក​នេះ ធ្វើ​ឱ្យអាមេរិកធ្លាក់​ក្នុង​ភាព​បែក​ដាច់​ពី​គ្នាខាងនយោបាយ ។

អតប្ថទ​នៃ​ការ​សែត The Washington Post​បាន​ប្រកាស​ថា ក្រោម​ការ​ដឹក​នាំ​របស់រដ្ឋាភិបាល​​លោក ត្រាំ ប្រជាពលរដ្ឋ​អាមេរិក​ជា​ច្រើ​ន​សម្គាល់​ឃើញថា អ្នក​វិទ្យាសាស្ត្រ​និង​ប្រព័ន្ធ​សារព័ត៌មាន​សំខាន់ៗ​បាន​បំផ្លើស​កម្រិតធ្ងន់ធ្ងរ​ការ​រីក​រាល​ដាល​នៃ​ជំងឺ​ឆ្លង ។

ថ្ងៃទី ១៦ ខែ​កក្កដា វេបសាយ​ព័ត៌មាន​ The Daily Beast​ របស់​អាមេរិក​បាន​ផ្សាយដំណឹង​ថា ឯកសារ​មួយ​ច្បាប់​ដែ​ល​មិន​បាន​ប្រកាស​បាន​ស្នើថា ៖ រដ្ឋ​ចំនួន​ជាង​១០​របស់​អាមេរិក​ត្រូវ​ចាត់​វិធានការ​បង្ការ​និង​គ្រប់​គ្រង​កាន់​តែ​តឹងរ៉ឹង ដូច​ជាការ​ដាក់​កំហិត​មនុស្សដែល​ចូលរួមការ​ជួប​ជុំគ្នា​​ឱ្យ​មិនលើស​ពី​១០​នាក់​ បិទ​បារនិង​ហាង​ហាត់​ប្រាណ ទាមទារ​ឱ្យ​ប្រជាពលរដ្ឋ​ពាក់​ម៉ាស់​ជាដើម ។​ប៉ុន្តែ​ឯកសារដែល​ចុះបញ្ជី​ក្នុង​ថ្ងៃទី​១៤ ខែ​កក្កដា​នេះ គ្រាន់​តែ​ចែក​រំលែកនៅផ្ទៃ​ក្នុង​រដ្ឋបាល​សហរដ្ឋ​អាមេរិក​តែ​ប៉ុណ្ណោះ មិន​បាន​ប្រកាស​ជា​សាធារណៈនោះ​​ទេ ។

ថ្ងៃទី​១៦ ខែ​កក្កដា លោក Ashish Jha ប្រធាន​វិទ្យាស្ថាន​សិក្សា​ស្រាវ​ជ្រាវ​អំពី​សុខភាព​ពិភពលោក​នៃ​សកលវិទ្យាល័យ Harvard បាន​ថ្លែង​ថា សេចក្តី​ស្នើ​មួយ​ចំនួន​មាន​ប្រយោជន៍​ណាស់ ។ ហេតុ​អ្វីបាន​ជាលាក់បាំងពីព័ត៌មាន​ទាំង​នេះ​ចំពោះ​ប្រជាពលរដ្ឋ​អាមេរិក​ ? ខ្ញុំ​សម្គាល់​ឃើញ​ថា ព័ត៌មាន​ទាំង​នេះ​ត្រូវ​ប្រកាស​ជា​សាធារណៈ​ដោយ​ទាន់​ពេល​វេលា​ ។

កាល​ពី​ខែ​ឧសភា អង្គការ​សុខភាព​ពិភពលោក​បាន​ស្នើ​ឱ្យ​រដ្ឋាភិបាល​នៃបណ្តា​ប្រទេស​នានា​ថា មុន​នឹង​ស្តារ​សេដ្ឋកិច្ច​ឡើង​វិញ​ គួរ​តែ​ធានាអះអាង​ថា ក្នុង​រយៈពេល​១៤​ថ្ងៃ អត្រា​វិជ្ជមាន​ក្នុង​ការ​ធ្វើ​តេស្ត​ត្រូវ​ទាប​ជាង ៥ភាគរយ ។ ប៉ុន្តែ​តាម​ទិន្នន័យ​ស្ថិតិរបស់​សកលវិទ្យាល័យ ​ Johns Hopkins​ បាន​ឱ្យ​ដឹង​ថា គិត​រហូត​ដល់​ថ្ងៃទី​១៦ ខែ​កក្កដា ​ អត្រា​វិជ្ជមាននៃ​រដ្ឋ​ចំនួន​៣៣នៅ​អាមេរិក ​បាន​ខ្ពស់​ជាង​៥​ភាគរយ ៕

图片默认标题_fororder_7月21日图片2

 

អ្នកបកប្រែ:郑磊

ពិភាក្សា()