孙玲玲
Please select the login method

ព័ត៌មាន​សំខាន់​ៗ​

Music Radio

00:00:00 /
00:00:00

#CCFR Comment#បទវិភាគ៖“ដាក់ស្រាថ្មីក្នុងដបចាស់” --ការងើបឡើងវិញនៃMcCarthyនិយម(McCarthyism)គឺជាចរន្តបញ្រ្ចាសនៃសន្តិភាពពិភពលោក

2020-07-21 15:42:54 cri

图片默认标题_fororder_1

    ប៉ុន្មានថ្ងៃ​កន្លងទៅនេះ​ ដំណឹងដែល​ថារដ្ឋាភិបាល​អាមេរិកគិត​ពិចារណាពី​ការហាមមិន​ឱ្យសមាជិក​បក្សកុម្មុយនិស្តចិន​ព្រមនិងសាច់ញាតិ​របស់ពួកគេ​ទៅធ្វើដំណើរ​នៅសហរដ្ឋអាមេរិក ​បានបណ្តាលឱ្យ​មានការរិះគន់​យ៉ាងខ្លាំងពី​សំណាក់មតិ​ក្នុងប្រទេស​អាមេរិកនិង​មតិអន្តរជាតិ ។ ​នៅសតវត្សរ៍​ទី២១នេះ​ អ្នកនយោបាយ​អាមេរិកមួយ​ចំនួនតូចនៅ​តែប៉ុនប៉ងធ្វើ​តាមបែបលោក ​McCarthy នោះ​ ដែលប្រព្រឹត្តិ​ទៅបញ្រ្ចាស​នឹងនិន្នាការ​ពិភពលោក ។​ កាលណា ​McCarthyនិយម​ងើបឡើងវិញ ​នោះ ​សហរដ្ឋអាមេរិក​នឹងកើតមាន​សោកនាដកម្ម​នយោបាយ​ម្តងទៀត ​ដែលនឹង​ប៉ះពាល់ដល់​ផលប្រយោជន៍​របស់ប្រទេស​ដទៃទៀតនិង​ប្រទេសខ្លួនឯង​ផងដែរ ។

    ពិភពលោក​បច្ចុប្បន្ននេះមិន​ដូចគ្នានឹង​រយៈពេល​បដិបក្ខគ្នា​រវាងសហរដ្ឋអាមេរិក​និងអតីត​សហភាពសូវៀត​អំឡុងពេល​សង្គ្រាម​ត្រជាក់នោះទេ ​កម្រិតពឹងផ្អែក​លើគ្នាទៅវិញ​ទៅមក​រវាងប្រទេស​និងប្រទេស​ខ្ពស់ជាង​ពេលណាៗ​ទាំងអស់ក្នុង​ប្រវត្តិសាស្ត្រ ។ ​ពិតមែនតែ​ការធ្វើ​សកលភាវូបនីយកម្ម​ជួបនឹងឧបសគ្គ​ជាបណ្តោះអាសន្ន​ក៏ដោយ ​ក៏ប៉ុន្តែ​កិច្ចសហប្រតិបត្តិការ​និងឈ្នះ-ឈ្នះ​គឺជាចរន្ត​យុគសម័យ​ដែលមិនអាច​បកក្រោយ​វិញបាន។ ​បច្ចុប្បន្ននេះ ​មនុស្ស​មួយចំនួន​តូចរបស់​សហរដ្ឋអាមេរិក​គិតចង់យក “​ដបចាស់”​នៃMcCarthyនិយម​ទៅដាក់ “​ស្រាថ្មី”ដែល​មួលបង្កាច់​ប្រទេសចិននិង​បំផុសឱ្យ​សហរដ្ឋអាមេរិក​បដិបក្ខគ្នា​ជាមួយ​ប្រទេសចិន ​ប៉ុនប៉ងបង្កើត​ចរន្តបញ្រ្ចាស​ដែលល្មើសនឹង​និន្នាការ​អភិវឌ្ឍន៍​និងសន្តិភាព​ពិភពលោក ។

图片默认标题_fororder_2

    អ្នកសង្កេតការណ៍​ប៉ែកខាងលិច​ជាច្រើនរូប​បានបង្ហាញថា ​យុទ្ធសាស្ត្រ​ទប់ស្កាត់​ប្រទេសចិន​របស់អ្នកនយោបាយ​អាមេរិក​ត្រូវបាន​លើកកម្ពស់​លំដាប់ថ្នាក់​ដោយ​គ្រប់ជ្រុងជ្រោយ ​ដែលមិនគ្រាន់តែ​បង្ហាញពី​អនុត្តរភាពនិយម​និងគំនិតសង្គ្រាម​ត្រជាក់ដែល​ដក់​ក្នុ​ងផ្នត់​គំនិត​របស់ពួកគេ​ប៉ុណ្ណោះទេ ​ថែមទាំងក៏បាន​បង្ហាញពី​ការព្រួយបារម្ភ​ចំពោះ​យុទ្ធសាស្ត្រ​របស់ខ្លួន​និងការគ្មាន​ជំនឿចិត្តលើ​ខ្លួនឯងដែល​មានភាពកាន់តែ​ខ្លាំងឡើងៗ​របស់ពួកគេ​ផងដែរ ។​ បរិយាកាស​បែបនេះនឹង​វាយប្រហារ​យ៉ាងធ្ងន់ធ្ងរ​ដល់ទំនាក់ទំនង​រវាងចិននិង​សហរដ្ឋអាមេរិក ​ទីមួយ ​នឹងធ្វើឱ្យ​បរិយាកាស​សេដ្ឋកិច្ចនិង​នយោបាយ​របស់សហរដ្ឋអាមេរិក​កាន់តែ​អាប់អួរទៅៗ​ ទីពីរ នឹង​បំផ្លាញដល់​មូលដ្ឋាន​យុទ្ធសាស្ត្រ​នៃទំនាក់ទំនង​រវាងចិននិង​អាមេរិក ទីបី ​គ្មានអំណោយ​ផលដល់​ការអភិវឌ្ឍនិង​សន្តិភាព​ពិភពលោក ។

    ប្រជាជនចិន​ស្រឡាញ់​សន្តិភាព ​បានក្តាប់ជាប់​ទំនាក់ទំនង​រវាងចិននិង​អាមេរិកដោយ​ឈរលើ​មុំយុទ្ធសាស្ត្រនិង​ចក្ខុវិស័យ​វែងឆ្ងាយ​ជាប់រហូតមក​ រំពឹងថា​ អាចដោះស្រាយ​ការខ្វែងគំនិតគ្នា​ដោយសមរម្យ​តាមបែបបទ​ប្រកបដោយ​ស្ថាបនា ។​ ប៉ុន្តែប្រជាជន​ចិនមិនខ្លាច​កលល្បិច​របស់អ្នកនយោបាយ​អាមេរិកនោះទេ​ទោះតាម​ទម្រង់ណាក៏​ដោយ​ ប្រសិនបើ​អ្នកនយោបាយ​ក្រុងវ៉ាស៊ីនតោន​បន្តបង្ករឿងហេតុ ​នោះប្រជាជនចិន​មុខជានឹង​ការពារយ៉ាង​ដាច់ខាតនូវ​សិទ្ធិនិងផលប្រយោជន៍​អភិវឌ្ឍរបស់​ខ្លួនជាមិនខាន ។

អ្នកបកប្រែ:孙玲玲

ពិភាក្សា()