邓倩
Please select the login method

ព័ត៌មាន​សំខាន់​ៗ​

Music Radio

00:00:00 /
00:00:00

យានរុករកភពព្រះអង្គារដំបូងបង្អស់របស់ប្រទេសចិនឈ្មោះ “Tianwen-1” ត្រូវបានបង្ហោះដោយជោគជ័យ

2020-07-23 16:16:56

យានរុករកភពព្រះអង្គារដំបូងបង្អស់របស់ប្រទេសចិនឈ្មោះ “Tianwen-1” ត្រូវបានបង្ហោះដោយជោគជ័យ_fororder_1126275698_15954804666471n

 

      នៅ​វេលាម៉ោង ១២ ​និង​ ៤១ នាទី​ ថ្ងៃទី ២៣ ខែកក្កដា ​ឆ្នាំ២០២០តាម​ម៉ោង​ក្រុង​ប៉េកាំង​  ​​ប្រទេស​ចិន​​បាន​បាញ់បង្ហោះ​​ដោយ​ជោគជ័យ​ នូវ​យាន​រុករក​ភព​ព្រះអង្គារ​ឈ្មោះ​  “Tianwen-1”​ តាមរយៈ​រ៉ុក្កែត​​ដឹកជញ្ជូន​  Long March-5 Y4 ​​នៅ​ទីលាន​បង្ហោះ​យាន​អវកាស​ Wenchang​​ ដែលស្ថិតនៅ​ឆ្នេរ​សមុទ្រ​ភាគ​ឦសាន​នៃ​​កោះ​ហៃណាន ​ប្រទេសចិន​​។ ​​បន្ទាប់ពី​បាន​ហោះហើរ​រយៈពេល​ 2167 ​វិនាទី  ​​រ៉ុក្កែត​បាន​បញ្ជូន​យានរុករក​​ចូល​ក្នុង​​គន្លង​តារា​វិថី​តាម​ការ​កំណត់​​​ ​នេះជា​សញ្ញា​បញ្ជាក់​ថា​ ​​​ដំណើរ​​ឈាន​ទៅ​​​ភពព្រះអង្គារ​​នៃ​ប្រទេសចិន​បាន​ចាប់ផ្តើម​ជា​ផ្លូវការ ​ពោលគឺ​​ប្រទេស​ចិន​បាន​បោះ​ជំហាន​ទីមួយ​​ក្នុងការ​​ស្វែងយល់ពី​ភពផ្កាយ​។

      យាន​រុករក​​​  “Tianwen-1” ​ចិន​នេះ​ត្រូវ​ហោះហើរ​​​​ប្រហែល​ ៧ ខែ ​ទើប​ទៅដល់​គន្លង​ក្បែរ​ភពព្រះអង្គារ​ ​ដល់ពេលនោះ​នឹង​​ចុះចត ​​ស្ទង់​ពិនិត្យ​​លើ​ផ្ទៃដីភព​អង្គការ​​ ​ ​ដើម្បី​​ចាប់ផ្តើម​​ភារកិច្ច​​រុករក​និង​ស្វែងយល់​បែប​​ពហុបច្ចេកវិទ្យា​លើ​ភព​ព្រះអង្គារ។​

      សូមបញ្ជាក់ថា ​ភារកិច្ច​រុករក​ភពព្រះអង្គារ​របស់​ចិន​ជា​វេទិកា​សិក្សាស្រាវជ្រាវ​បែប​បើកទូលាយ​​ ​ចិន​បាន​រួមសហប្រតិបត្តិការ​ជាមួយ​​អង្គការ​​និង​ប្រទេស​ជា​​ច្រើន​ដូចជា​​មន្ទីរ​អវកាស​អឺរ៉ុប ​ប្រទេស​បារាំង ​អូទ្រីស ​អាហ្សង់ទីន​ជាដើម។ ​

      តាម​ក្រឹត្យក្រម​ធម្មជាតិ​នៃ​តារាសាស្ត្រ​​  ​ឱកាស​ល្អ​​សម្រាប់​បាញ់​​បង្ហោះ​យាន​រុករក​ភពព្រះអង្គារ​គឺ​រាល់ ២៦ ខែ​​​ម្តង​៕​

យានរុករកភពព្រះអង្គារដំបូងបង្អស់របស់ប្រទេសចិនឈ្មោះ “Tianwen-1” ត្រូវបានបង្ហោះដោយជោគជ័យ_fororder_1126275698_15954809233091n

យានរុករកភពព្រះអង្គារដំបូងបង្អស់របស់ប្រទេសចិនឈ្មោះ “Tianwen-1” ត្រូវបានបង្ហោះដោយជោគជ័យ_fororder_火星车1

យានរុករកភពព្រះអង្គារដំបូងបង្អស់របស់ប្រទេសចិនឈ្មោះ “Tianwen-1” ត្រូវបានបង្ហោះដោយជោគជ័យ_fororder_火星车2

យានរុករកភពព្រះអង្គារដំបូងបង្អស់របស់ប្រទេសចិនឈ្មោះ “Tianwen-1” ត្រូវបានបង្ហោះដោយជោគជ័យ_fororder_火星车3

 

អ្នកបកប្រែ:邓倩

ពិភាក្សា()