邓倩
Please select the login method

ព័ត៌មាន​សំខាន់​ៗ​

Music Radio

00:00:00 /
00:00:00

ក្រសួងការបរទេសចិនជូនដំណឹងដល់សហរដ្ឋអាមេរិកឱ្យបិទស្ថានអគ្គកុងស៊ុលអាមេរិកប្រចាំក្រុងChengdu

2020-07-24 15:51:44 cri

ក្រសួងការបរទេសចិនជូនដំណឹងដល់សហរដ្ឋអាមេរិកឱ្យបិទស្ថានអគ្គកុងស៊ុលអាមេរិកប្រចាំក្រុងChengdu_fororder_微信图片_20200724123211

 

      ព្រឹកថ្ងៃទី ២៤ ខែកក្កដា ​ក្រសួងការបរទេសចិន​បាន​ជូនដំណឹង​​ដល់​ស្ថានទូត​​សហរដ្ឋអាមេរិក​ប្រចាំ​ប្រទេសចិន​ថា ​ភាគីចិន​សម្រេចចិត្ត​​ដក​ហូត​​លិខិត​អនុញ្ញាត​ឱ្យ​បង្កើត​និង​ដំណើរការ​នៃ​​ស្ថានអគ្គ​កុងស៊ុល​អាមេរិក​ប្រចាំ​ក្រុង ​Chengdu ​​​ថែមទាំង​​លើកឡើង​​សំណូមពរ​ជាក់ស្តែង​ចំពោះ​សកម្មភាព​ការងារ​និង​សេវាកម្ម​​ទាំងអស់​​នៃ​ស្ថានអគ្គកុងស៊ុល​នេះ​។

      កាលពីថ្ងៃទី ២១ ខែកក្កដា ​សហរដ្ឋអាមេរិក​បាន​បង្ក​ហេតុ​ដោយ​ឯកតោភាគី ​ដែល​ស្រាប់តែ​តម្រូវ​ឱ្យ​ចិន​បិទ​ស្ថានអគ្គកុងស៊ុល​នៅក្រុង Houston​​ ប្រការ​​នេះបាន​​រំលោភយ៉ាងធ្ងន់ធ្ងរទៅលើច្បាប់អន្តរជាតិនិងក្រមមូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិ ​ក៏ដូចជា​ការកំណត់​ពាក់ព័ន្ធ​នៃ​សន្ធិសញ្ញា​កិច្ចការ​កុងស៊ុល​រវាង​ចិន​និង​អាមេរិក ​បាន​បំផ្លាញ​​យ៉ាង​ធ្ងន់ធ្ងរ​ដល់​​ទំនាក់ទំនង​ចិន-អាមេរិក​​​​។​ ​វិធានការ​ដូច​ខាងលើ​របស់​ភាគី​ចិន ​គឺជា​ការឆ្លើយតប​ដ៏​យុត្តិធម៌​និង​​ចាំបាច់​​ចំពោះ​ទង្វើ​មិនសមហេតុផល​របស់​សហរដ្ឋអាមរិក​ ​គឺសមស្រប​នឹង​ច្បាប់អន្តរជាតិនិងក្រមមូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិ ​សមស្របនឹង​ទម្លាប់​ការទូត។

      ចិន​និង​អាមេរិក​បាន​ឈានដល់​​សភាពការណ៍​​ដូច​​​បច្ចុប្បន្នភាពបែបនេះ ​គឺ​ជា​រឿង​ដែល​​ប្រទេស​ចិន​មិនចង់មើលឃើញ​ទាល់តែសោះ​ ​​ទំនួលខុសត្រូវ​ទាំងស្រុង​គឺ​​ស្ថិត​លើ​សហរដ្ឋ​​អាមេរិក​​​។​ ​ប្រទេស​ចិន​សូម​ដាស់តឿន​​ភាគីអាមេរិក​ម្តង​ទៀត​  ​ឱ្យ​លុបចោល​ភ្លាម​នូវ​​សេចក្តីសម្រេចចិត្ត​​ខុស​​ពាក់ព័ន្ធ ​​ ​ដើម្បី​​បង្កើត​លក្ខខណ្ឌ​ដ៏​ចាំបាច់​​សម្រាប់​ស្តារ​ឱ្យ​ទំនាក់​ទំនង​ប្រទេសទាំងពីរ​វិលមកកាន់ភាពប្រក្រតី​វិញ៕​

អ្នកបកប្រែ:邓倩

ពិភាក្សា()