马小青
Please select the login method

ព័ត៌មាន​សំខាន់​ៗ​

Music Radio

00:00:00 /
00:00:00

បេក្ខជន​១២នាក់​ត្រូវបាន​ធ្វើ​មោឃភាព​សម្រាប់​ការ​ចូល​រួម​ឈរ​ឈ្មោះ​បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សានីតិប្ប​ញ្ញត្ដិហុងកុង

2020-07-31 15:37:57 cri

 

     ប្រធាន​ទទួលខុសត្រូវ​ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សានីតិបញ្ញត្ដិហុងកុង​អាណត្តិ​ទី​៧​នៃ​ស្ថាប័នរៀបចំ​ការបោះឆ្នោតនៃ​តំបន់​រដ្ឋបាលពិសេស​ហុងកុងបាន​សម្រេច​ធ្វើ​មោឃភាព​បេក្ខជន​ឈរឈ្មោះ​​១២នាក់​នៅ​ថ្ងៃ​ទី​៣០​ខែ​កក្កដា​នេះ​។រដ្ឋ​បាល​នៃ​តំបន់​រដ្ឋបាលពិសេស​ហុងកុងបាន​បង្ហាញ​ពី​ការ​ឯកភាព​និង​គាំទ្រ​សេចក្តីសម្រេច​ចិត្ត​របស់​ប្រធាន​ស្ថាប័ន​រៀបចំការ​បោះឆ្នោត។

រដ្ឋ​បាល​នៃ​តំបន់​រដ្ឋបាលពិសេស​ហុងកុងបានឱ្យដឹង​ថា ​ បេក្ខជន​ទាំង​១២នាក់នេះ​មិន​សមស្រប​នឹង​ការកំណត់​នៃ​លក្ខន្តិកៈនីតិប្ប​ញ្ញត្ដិហុងកុង។​សេចក្តី​សម្រេច​ចិត្ត​របស់​ប្រធាន​ស្ថាប័ន​រៀបចំ​ការបោះឆ្នោត​គឺ​ក្នុង​​គោលបំណងធ្វើ​ឱ្យ​ការបោះឆ្នោតអាចដំណើរការ​ដោយ​ចំហ ​យុត្តិធម៌និង​ស្មោះត្រង់លើ​មូលដ្ឋាន​​ស្របតាម​ផ្លូវ​ច្បាប់​មូលដ្ឋាន​និង​ច្បាប់​ពាក់ព័ន្ធ ​ហើយ​គ្មាន​ទំនាក់​ទំនង​ជា​មួយ​ការត្រួតពិនិត្យ​ខាង​សាវតារ​នយោបាយ ​ការដាក់​កំហិត​សេរីភាព​បញ្ចេញមតិ ​និងការដកហូតសិទ្ធិ​ចូលរួម​ការ​បោះឆ្នោតដែល​បុគ្គលិក​មួយ​ចំនួន​បាន​លើក​ឡើងនោះ​ទេ​។រដ្ឋបាល​នៃ​តំបន់​រដ្ឋបាលពិសេស​ហុងកុងគោរព​និង​គាំពារ​សិទ្ធិ​ស្របច្បាប់របស់​អ្នក​ក្រុង​ហុងកុង ​គឺសិទ្ធិបោះឆ្នោត​និង​សិទ្ធិត្រូវបាន​បោះឆ្នោត ​ហើយ​ក៏​មាន​តួនាទីអនុវត្តនិង​គាំពារច្បាប់មូលដ្ឋាន​ហុងកុងដែរ​ដើម្បី​ធានា​ឱ្យ​ការបោះឆ្នោត​ប្រព្រឹត្តទៅ​តាម​ច្បាប់មូលដ្ឋាន​និង​ច្បាប់បោះឆ្នោត។

អ្នកបកប្រែ:马小青

ពិភាក្សា()