翟茜茜
Please select the login method

ព័ត៌មាន​សំខាន់​ៗ​

Music Radio

00:00:00 /
00:00:00

អង្គការសុខភាពពិភពលោកបានបង្កើតក្រុមការងារសម្រាប់ប្រឹក្សាយោបល់ផ្នែកសង្កេតសកម្មភាពនិងបច្ចេកវិទ្យាសុខភាពដើម្បីជួយដល់ការប្រយុទ្ធប្រឆាំងនឹងជំងឺCOVID-19

2020-07-31 17:53:11 cri

    ថ្ងៃទី30 ខែកក្កដា លោកTedros អគ្គនាយកនៃអង្គការសុខភាពពិភពលោកបាន ប្រកាសថា អង្គការសុខភាពពិភពលោកបានបង្កើតក្រុមការងារសម្រាប់ប្រឹក្សាយោបល់ផ្នែកសង្កេតសកម្មភាពនិងបច្ចេកវិទ្យាសុខភាព ដែលត្រូវបានចាត់ទុកជាវិធានការថ្មីមួយសម្រាប់ការជួយដល់ការប្រយុទ្ធប្រឆាំងនឹងជំងឺCOVID-19។

    លោកTedros ថ្លែងថា ក្រុមការងារប្រឹក្សាយោបល់ផ្នែកបច្ចេកវិទ្យាមួយនេះគឺបង្កើតឡើងដោយអ្នកជំនាញ ២២ រូបដែលមកពី ១៦ ប្រទេស ពូកគេមានចំណេះដឹងលើវិស័យចិត្តវិទ្យា នរវិទ្យានិងសរសៃប្រសាទជាដើម។  ក្រុមការងារប្រឹក្សានេះនឹងលើកឡើងនូវសំណូមពរស្តីពីការពង្រឹងនិងធ្វើឲ្យប្រសើរឡើងនូវការអនុវត្តតាមបែបវិទ្យាសាស្រ្តលើវិស័យសុខាភិបាលដូចជាជំងឺCOVID-19លើកនេះ ជាដើមដល់អង្គការសុខភាពពិភពលោក៕

អ្នកបកប្រែ:翟茜茜

ពិភាក្សា()