翟茜茜
Please select the login method

ព័ត៌មាន​សំខាន់​ៗ​

Music Radio

00:00:00 /
00:00:00

នាយករដ្ឋមន្រ្តីឡាវវាយតម្លៃខ្ពស់ចំពោះផ្លែផ្កានៃកិច្ចកសាងផ្លូវដែករវាងប្រទេសចិននិងឡាវ

2020-07-31 16:04:40 cri

    ថ្ងៃទី ៣០ ខែកក្កដា លោក​     Thongloun Sisoulith នាយករដ្ឋមន្រ្តី​ឡាវ​បាន​ចុះ​ត្រួត​ពិនិត្យ​ការដ្ឋាន​សាងសង់កំណាត់​ផ្លូវ​ក្រុង​វៀងចន្ទន៍​នៃ​ផ្លូវដែក​​ចិន-​ឡាវ ព្រម​និង​​​ស្តាប់​របាយការណ៍អំពី​ស្ថានភាព​សាងសង់​ផ្លូវដែក​ចិន-​ឡាវ ដោយ​បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ផ្លែផ្កា​​នៃ​កិច្ចកសាង​ផ្លូវ​ដែក​រវាង​ប្រទេស​ចិននិង​ឡាវ​​​ ។

      ក្នុង​ពិធី​សំណេះសំណាល​ លោក​      Thongloun Sisoulith បាន​លើក​ឡើង​ថា តាំងពី​ចាប់​ផ្តើម​សាងសង់​ផ្លូវ​ដែក​​ចិន-​ឡាវ​​​មក​ បាន​ជំរុញការអភិវឌ្ឍ​​ទីក្រុង​និងជនបទ​តាម​បណ្តោយ​ផ្លូវ​ដែក​​ ក៏ដូចជា​បាន​ជំរុញ​ដល់​ការអភិវឌ្ឍ​នៃ​សេដ្ឋកិច្ច​សង្គម​​ និងបង្កើន​ឱកាស​​ការងារ​សម្រាប់​ប្រជាជនរស់​​នៅ​តាម​បណ្តោយផ្លូវដែក​​ លោក​រំពឹង​ទុក​ថា អាច​កសាង​ផ្លូវ​ដែកចិន-​ឡាវ​ទៅជា​ផ្លូវ​ដែក​ទំនើប​​​ដែល​បម្រើ​ដល់​សេដ្ឋកិច្ច​ជាតិ​ឡាវនិង​ការអភិវឌ្ឍ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ។

      សូមបញ្ជាក់​ថា ផ្លូវ​ដែកចិន​-ឡាវ​បាន​ប្រើ​ប្រាស់​ស្តង់ដារផ្នែក​​បច្ចេកវិទ្យា​និង​ការគ្រប់​គ្រង​របស់​ប្រទេសចិន​ ដែលមាន​ល្បឿន​ ១៦០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ នឹង​​ត្រូវ​ដាក់​ឱ្យ​ប្រើ​ប្រាស់​នៅ​ខែធ្នូ​ ឆ្នាំ​ ២០២១ ៕

អ្នកបកប្រែ:翟茜茜

ពិភាក្សា()