李展精
Please select the login method

ព័ត៌មាន​សំខាន់​ៗ​

Music Radio

00:00:00 /
00:00:00

លោក Fauci ប្រធាន​វិទ្យា​ស្ថានជាតិ​អាឡែរហ្សី​និង​ជំងឺ​ឆ្លង​សហរដ្ឋអាមេរិក​ថ្លែងថា​​ ការ​មិន​បាន​បិទសេដ្ឋកិច្ច​​ដោយ​ពេញ​លេញ​គឺ​ជាមូល​ហេតុ​សំខាន់បណ្តាល​ឱ្យ​ករណី​ជំងឺ​​កូវីដ​១៩កើនយ៉ាង​ខ្លាំង​​នៅ​សហរដ្ឋអាមេរិក​

2020-08-01 16:22:37 cri

លោក Fauci ប្រធាន​វិទ្យា​ស្ថានជាតិ​អាឡែរហ្សី​និង​ជំងឺ​ឆ្លង​និង​ជា​សមាជិក​សំខាន់​នៃ​ក្រុម​ការងារ​ទប់​ទល់​នឹង​ជំងឺ​កូវីដ​១៩​នៅ​សេតវិមាន​សហរដ្ឋអាមេរិកកាលពី​ថ្ងៃ​ទី​៣១​ខែ​កក្កដា​បាន​​ថ្លែងថា​​ ការ​មិន​បាន​បិទ​សេដ្ឋកិច្ច​ដោយ​ពេញ​លេញ​គឺ​ជាមូល​ហេតុ​សំខាន់មួយ​ដែលបណ្តាល​ឱ្យ​ករណី​ជំងឺ​​កូវីដ​១៩កើនយ៉ាង​ខ្លាំង​​នៅ​សហរដ្ឋអាមេរិក​។

​ថ្ងៃ​ដដែល​ គណៈកម្មាធិការ​ក្រុម​ការងារ​ជំងឺ​កូវីដ​១៩​នៃ​សភា​រាស្ត្រ​សហរដ្ឋអាមេរិក​បាន​បើក​ធ្វើ​សវនកម្ម​ក្រោម​ប្រធាន​បទ​”ចាំបាច់​ផែនការ​ជាតិ​ដើម្បី​គ្រប់​គ្រង​ការរីករាល​ដាល​នៃ​ជំងឺ​ឆ្លង​ជាបន្ទាន់​” ដោយ​ផ្តោតសំខាន់​លើ​បញ្ហា​ដូចជា​ តើ​ត្រូវ​ដោះស្រាយ​ការ​ងារ​ទប់​ទល់​នឹងការរីករាល​ដាល់​នៃ​​ជំងឺ​ឆ្លង ការ​ស្រាវ​ជ្រាវ​និង​ផលិត​វាក់​សាំង​និង​ការ​បើក​សាលាឡើង​វិញ​ជាដើម​​យ៉ាង​ដូច​ម៉្តេច​។

លោក Fauci បាន​ថ្លែងថា​ តំបន់​ជាង​៩៥​%​នៅ​ទ្វីប​អឺរ៉ុប​សុទ្ធតែ​អនុវត្ត​យ៉ាង​ជាក់​ស្តែង​នូវ​វិធានការ​”ហាម​ឃាត” និង​ “បទបញ្ជានៅ​ផ្ទះ” តែ​មើល​ពី​សហរដ្ឋអាមេរិក​ ដើមពិតគ្រាន់​​តែតំបន់​៥០​%​នៅ​ទូទាំងសហរដ្ឋអាមេរិក​អនុវត្ត​ការ​បិទសេដ្ឋកិច្ច​​​​យ៉ាង​ពិត​ប្រាកដ​៕

អ្នកបកប្រែ:李展精

ពិភាក្សា()