李庆莉
Please select the login method

ព័ត៌មាន​សំខាន់​ៗ​

Music Radio

00:00:00 /
00:00:00

ក្រុមហ៊ុន​ចិន​ចុះ​បញ្ជី​លើ​​​ទីផ្សារមូលបត្រហុងកុងព្រមៗគ្នា​​ ដោយសារ​មាន​សុទិដ្ឋិនយម​ចំពោះ​ទីផ្សារ​មូលបត្រ​ហុងកុង​ដែល​ប្រកបដោយ​ប្រសិទ្ធភាព​និង​ពិពិធកម្ម​

2020-08-01 16:23:15

       ស្ថិត​​ក្រោម​បរិបទ​ដែល​ទំនាក់ទំនងរវាង​ប្រទេស​​ចិននិង​អាមេរិក​ធ្លាក់ចូល​ក្នុង​ភាពជាប់​​គាំង ហើយ​បរិយាកាស​ត្រួតពិនិត្យនិង​គ្រប់​គ្រ​ង​នៃ​សហរដ្ឋអាមេរិក​មានការ​ប្រែប្រួល​ ក្រុម​ហ៊ុន​ចិននិង​ដើមទុន​នៃ​​ដីគោកចិន​​បាន​​​ចុះ​បញ្ជី​លើ​​​ទីផ្សារមូលបត្រហុងកុងព្រមៗគ្នា។

       ថ្លែង​ក្នុង​សិក្ខាសាលា​តាម​អនឡាញ​ស្តីពី​នវានុវត្តន៍និង​បច្ចេកវិទ្យា​ហុងកុង​ជំរុញ​ការ​រួម​គ្នា​កសាង​ “ខ្សែក្រវាត់និង​ផ្លូវ​” កាលពី​ថ្ងៃទី​ ៣០ ខែ​កក្កដា​ លោក​Zhang Xiaoxia អគ្គនាយក​រង​ផ្នែក​សេវាចុះ​បញ្ជី​អន្តរជាតិនៃ​ក្រុមហ៊ុន​ទីផ្សារ​មូល​បត្រ​ហុងកុង​បាន​បង្ហាញ​ថា​ នៅឆមាសទី ១ ឆ្នាំ​២០២០ មាន​ក្រុម​ហ៊ុន​ថ្មី​សរុប​ ៦៤ បាន​ចុះ​បញ្ជី​លើ​ទីផ្សារ​មូលបត្រ​ហុងកុង​ ដែល​ប្រមូល​ប្រាក់​ទុក​សរុប​​ប្រមាណ​ ៨៧៥០០ លាន​ដុល្លារ​ហុងកុង​ ។

       ទាក់ទិន​នឹង​មូលហេតុ​នៃ​ការមាន​​ចុះបញ្ជី​លើ​​​ទីផ្សារមូលបត្រហុងកុងជាច្រើន​បែបនេះ​ ​ លោក​ Zhang Xiaoxia បាន​បញ្ជាក់​ថា​ ​​ហុងកុង​អាច​ជួយ​ក្រុមហ៊ុន​ចិន​តភ្ជាប់​ជាមួយ​វិនិយោគិន​អន្តរជាតិ​ផង​និង​ទីផ្សារ​ក្នុង​ស្រុក​ផង​ ។ នៅ​ក្រោម​បរិបទដែល​ទំនាក់ទំនង​អន្តរជាតិ​​​មានភាព​ស្មុគស្មាញ​នា​ពេល​បច្ចុប្បន្ន​  វិនិយោគិនលើ​​​​ទីផ្សារ​ហុងកុង​ដែល​ប្រកបដោយ​ពិពិធកម្ម​នឹង​នាំ​មក​នូវ​ទំនុកចិត្ត​សម្រាប់សហគ្រិន​ ៕

អ្នកបកប្រែ:李庆莉

ពិភាក្សា()