郑磊
Please select the login method

ព័ត៌មាន​សំខាន់​ៗ​

Music Radio

00:00:00 /
00:00:00

#CCFR Comment#បទវិភាគ៖ការពន្យារពេលធ្វើការបោះឆ្នោតក្រុមប្រឹក្សានីតិប្បញ្ញាតិ្តជាវិធានការដ៏ចាំបាច់ជាបន្ទាន់សម្រាប់គាំពារសិទ្ធិនិងផលប្រយោជន៍របស់អ្នកក្រុងហុងកុងក៏ដូចជាផលប្រយោជន៍ទាំងមូលរបស់សង្គមហុងកុងផងដែរ

2020-08-01 13:31:21 cri

    ថ្ងៃទី​៣១ ខែ​កក្កដា លោកស្រី Carrie Lam អភិបាល​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង​បាន​ប្រកាស​ថា ដោយ​បាន​រង​ផល​ប៉ះពាល់​ពី​ការ​ផ្ទុះ​ជំងឺឆ្លង ដូច្នេះ រដ្ឋបាល​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង​បាន​សម្រេច​ថា នឹង​ពន្យារពេល​ធ្វើការ​បោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​នីតិប្បញ្ញាតិ្ត​ហុងកុងនីតិកាល​ទី​៧ ដែល​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ដើម​ខែ​កញ្ញា សេចកី្ត​សម្រេច​ចិត្ត​នេះ​ទទួល​បាន​ការ​គាំទ្រ​ពី​រដ្ឋាភិបាល​មជ្ឈិម​ចិន ។ នេះ​គឺ​ជា​សេចកី្ត​សម្រេចចិត្ត​យ៉ាង​មធ្យ័ត​បន្ទាប់ពីបាន​គិត​ពិចារណា​ដោយ​ចម្រុះ​ ដែល​បាន​បង្ហាញ​ឱ្យ​ឃើញ​យ៉ាង​ពេញលេញ​នូវ​ទំនួល​ខុស​ត្រូវ​ខ្ពស់​ចំពោះ​សុវត្ថិភាព​អាយុជីវិត​ សិទ្ធិនិង​ផល​ប្រយោជន៍​សុខាភិបាល​រ​បស់​អ្នកក្រុង​ហុងកុង​ ក៏​ដូច​ជា​ផលប្រយោជន៍​រួមក្នុង​សង្គ​មទាំង​មូល​ផង​ដែរ ។ សេចកី្ត​សម្រេច​ចិត្ត​នេះ​សមហេតុ​សមផល​ និង​ស្រប​ច្បាប់​ ហើយ​ក៏​ទាន់​ពេល​វេលា​និង​មានភាព​ដ៏​ចាំបាច់​ផង​ដែរ​ ។

   តាំងពី​ដើម​ខែ​កក្កដា​មក​ ហុងកុង​បាន​ផ្ទុះ​ការ​រីករាលដាល​នៃ​ជំងឺ​កូវីដ​១៩​ទៀត រដ្ឋបាល​នៃ​តំបន់​រដ្ឋបាល​ពិសេសហុងកុង​មានប្រតិកម្ម​​យ៉ាង​ឆាប់​រហ័ស ព្រម​ទាំង​បាន​ចាត់​វិធានការ​បង្ការ​និង​គ្រប់​គ្រង​ជំងឺ​ឆ្លង​មួយ​ចំនួន​យ៉ាង​តឹងរ៉ឹង ។ ប៉ុន្តែ ដោយសារ​ជំងឺ​ឆ្លង​បានរីក​រាលដាល​យ៉ាង​ឆាប់​រហ័ស ដូច្នេះ ប្រព័ន្ធ​សុខាភិបាល​ហុងកុង​បាន​ទទួល​បន្ទុក​ក្នុងកម្រិតជាអតិបរមា បរិក្ខា​សម្រាប់​ធ្វើ​តេស្ត​និង​ដាក់ឱ្យនៅ​ដាច់​ដោយ​ឡែក​ពី​គ្នា​ក៏​មាន​ការ​ខ្វះខាត​យ៉ាង​ធ្ងន់​ធ្ងរ​ពី​មួយ​ថ្ងៃ​ទៅ​មួយថ្ងៃ ជាង​នេះ​ទៅ​ទៀត សុវត្ថិភាព​អាយុជីវិតរបស់​អ្នក្រុង​​និង​សន្តិសុខ​សុខាភិបាល​សាធារណៈ​ក៏​រង​ការ​គំរាម​កំហែង​យ៉ាង​ធ្ងន់​ធ្ងរ​ទៀត​ផង ។

   បាតុភូតនានា​បាន​បង្ហាញ​ឱ្យ​ឃើញ​ថា ការ​ដែល​បក្ស​ពួក​ប្រឆាំង​នៅហុងកុង​ធ្វើ​សកម្មភាព​ដង្ហែ​ក្បួនដោយ​ខុស​ច្បាប់​និង​អ្វី​ដែល​ហៅ​ថា “ការ​បោះ​ឆ្នោត​បថម” ជាដើម បាន​បណ្តាល​ឱ្យ​​ជំងឺ​ឆ្លង​រាត​ត្បាត​កាន់​តែ​ខ្លាំង​ឡើង​នៅ​ហុងកុង ។ ពួកគេ​មិន​អើពើ​នឹង​សុវត្ថិភាព​អាយុជីវិត​របស់​អ្នកក្រុង​ ​បាន​រៀបចំ​ការ​ជួប​ជុំ​គ្នាជា​ច្រើន​លើក​ដើម្បី​ស្វែង​រក​ផល​ប្រយោជន៍​នយោបាយ​របស់​ខ្លួន ដែល​បាន​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ការ​ងារបង្ការ​និង​គ្រប់​គ្រង​ជំងឺ​ឆ្លង ​។ ប៉ុន្មានថ្ងៃ​កន្លង​ទៅនេះ មជ្ឈដ្ឋាន​សង្គម​ហុងកុង​បាន​សម្តែង​ការ​ថ្កោល​ទោស​យ៉ាងខ្លាំង​ចំពោះ​រឿង​នេះ ព្រម​ទាំង​បាន​នាំ​គ្នា​អំពាវនាវ​ឱ្យ​ពន្យារពេល​ធ្វើ​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​នីតិប្បញ្ញាតិ្ត ហើយរំពឹង​ថា ​ការ​បោះ​ឆ្នោតអាចដំណើរការ​ក្នុ​ងលក្ខខណ្ឌដែល​អាច​ធានា​សនិ្តសុខ​សាធារណជន​និង​យុត្តិធម៌ ។

    គួរ​បញ្ជាក់ថា សេចក្តី​សម្រេច​ចិត្ត​របស់​រដ្ឋបាល​នៃ​តំបន់​រដ្ឋបាល​ពិសេសហុងកុង​នឹង​មិនជះឥទ្ធិពល​ដល់​ដំណើរការ​ជា​ប្រក្រតី​របស់​ស្ថាប័ន​រដ្ឋបាល​ហុងកុង​ ហើយ​ក៏​មិន​ប៉ះពាល់​ដល់​សិទ្ធិ​និង​សេរីភាពស្របច្បាប់​របស់​អ្នកក្រុង​ហុងកុង​​ផងដែរ ។ ក្រៅពីនេះ ការ​ពន្យារពេល​ធ្វើការ​បោះ​ឆ្នោត​គឺជា​វិធានការ​ដែល​ប្រើប្រាស​ជា​ទូទៅ​ដើម្បី​ទប់​ទល់​នឹង​ជំងឺ​ឆ្លង​​លើ​​ពិភពលោក​ទាំងមូល ។

   ក្នុង​បរិបទ​នៃការ​រាតត្បាត​នៃ​ជំងឺ​ឆ្លង ត្រូវ​តម្កល់​អាយុជីវិត​ជា​ចម្បង ។ ប្រជាជនចិនគ្រប់រូបបានផ្តោតសំខាន់ទៅលើសុវត្ថិភាព​អាយុជីវិត​និង​សុខុមាលភាព​របស់​អ្នក​ក្រុង​ហុងកុង​ជាង​៧លាន​នាក់​​។ជឿជាក់ថា នៅក្រោមការយកចិត្តទុកដាក់យ៉ាងប្រាកដ​ប្រជារបស់មជ្ឈិម ការជួយឧបត្ថម្ភយ៉ាងពេញទំហឹងរបស់ចិនដីគោកនិងការដឹកនាំដ៏រឹងមាំរបស់រដ្ឋបាលតំបន់រដ្ឋបាលពិសេស ជំងឺឆ្លងមុខជានឹង​ត្រូវគ្រប់គ្រងដោយមានប្រសិទ្ធភាពនៅទីបំផុត ហើយសុខភាពរបស់អ្នកក្រុងនិងភាពសុខសាននៃសង្គមហុងកុងក៏ច្បាស់ជានឹងទទួលការធានាយ៉ាងខ្លាំងបំផុតជាមិនខាន៕

#CCFR Comment#បទវិភាគ៖ការពន្យារពេលធ្វើការបោះឆ្នោតក្រុមប្រឹក្សានីតិប្បញ្ញាតិ្តជាវិធានការដ៏ចាំបាច់ជាបន្ទាន់សម្រាប់គាំពារសិទ្ធិនិងផលប្រយោជន៍របស់អ្នកក្រុងហុងកុងក៏ដូចជាផលប្រយោជន៍ទាំងមូលរបស់សង្គមហុងកុងផងដែរ_fororder_08011

#CCFR Comment#បទវិភាគ៖ការពន្យារពេលធ្វើការបោះឆ្នោតក្រុមប្រឹក្សានីតិប្បញ្ញាតិ្តជាវិធានការដ៏ចាំបាច់ជាបន្ទាន់សម្រាប់គាំពារសិទ្ធិនិងផលប្រយោជន៍របស់អ្នកក្រុងហុងកុងក៏ដូចជាផលប្រយោជន៍ទាំងមូលរបស់សង្គមហុងកុងផងដែរ_fororder_08012

#CCFR Comment#បទវិភាគ៖ការពន្យារពេលធ្វើការបោះឆ្នោតក្រុមប្រឹក្សានីតិប្បញ្ញាតិ្តជាវិធានការដ៏ចាំបាច់ជាបន្ទាន់សម្រាប់គាំពារសិទ្ធិនិងផលប្រយោជន៍របស់អ្នកក្រុងហុងកុងក៏ដូចជាផលប្រយោជន៍ទាំងមូលរបស់សង្គមហុងកុងផងដែរ_fororder_08013

 

អ្នកបកប្រែ:郑磊

ពិភាក្សា()