郭翔青
Please select the login method

ព័ត៌មាន​សំខាន់​ៗ​

Music Radio

00:00:00 /
00:00:00

#CCFR Comment#បទវិភាគ៖មាគ៌ាកសាងកងទ័ពខ្លាំងក្លាប្រកបដោយលក្ខណៈពិសេសរបស់ប្រទេសចិន

2020-08-01 13:26:34 cri

     ថ្ងៃនេះ​ជា​ទិវា​បង្កើត​កងទ័ព​ខួប​ទី​៩៣​នៃ​ប្រទេស​ចិន ។ ថ្ងៃទី​១​ខែ​សីហា​ឆ្នាំ ១៩២៧ បក្ស​កុម្មុយនិស្តចិន​បាន​ដឹក​នាំនិង​​បំផុស​បាតុកម្ម​នៅ​ក្រុង​Nanchang  ដែល​ជា​និមិត្ត​រូប​នៃ​ការ​ចាប់​ផ្តើម​​ប្រឆាំង​ដោយ​កម្លាំង​អាវុធ​នឹង​​បក្ស​ពួក​កុកមីងតាំង ហើយ​ក៏​​ជា​សញ្ញា​កត់​សម្គាល់​ថា បក្ស​កុម្មុយនិស្ត​ចិន​បាន​ចាប់​ផ្តើម​បង្កើត​កងទ័ព​របស់​ខ្លួនផង​ដែរ ។ ចាប់​ពី​ពេល​នោះ​មក​ ថ្ងៃ​ទី​១ ខែ​សីហា​ ដែលជា​​ថ្ងៃ​សាមញ្ញមួយ​បាន​ក្លាយ​ជា​ថ្ងៃ​​ប្រកបដោយ​ខ្លឹម​សារ​​យ៉ាង​ជ្រាល​ជ្រៅ​ ដែល​មាន​ទំនាក់​ទំនង​យ៉ាង​ជិត​ស្និទ្ធ​ជា​មួយ​​ការ​រំដោះ​ប្រជាជាតិ ឯករាជ្យ​នៃ​ប្រទេស​ជាតិ និង​សុភមង្គល​របស់​ប្រជាជន​ ។

    រំលឹកពី​​ប្រវត្តិសាស្ត្រ​ សម្លឹង​មើល​ទៅ​កាន់​ពិភពលោក ។ ប្រទេស​ចិន​នា​ពេល​បច្ចុប្បន្ន​បាន​ខិត​ចូល​ទៅជិត​នឹង​គោល​ដៅ​ស្តារ​ភាព​រុង​រឿង​ថ្កុំ​ថ្កើង​ដ៏​មហិមា​របស់​ប្រជាជាតិ​ចិន​ឡើង​វិញ​ជាង​ពេល​ណាៗ​ទាំង​អស់​ និង​​ត្រូវ​ការ​កងទ័ព​ប្រជាជន​ដ៏​ខ្លាំង​ក្លាជាង​ពេល​ណាៗ​ទាំង​អស់​​ក្នុង​ប្រវត្តិសាស្ត្រ ។ ប្រទេស​ខ្លាំង​ក្លា​ចំបាច់​ត្រូវ​មាន​កងទ័ព​​ខ្លាំង​ក្លា មាន​តែ​កងទ័ព​ខ្លាំង​ក្លា​ ទើប​អាចការ​ពាំរ​ជាតិ​​ឱ្យ​បាន​សុខ​ ។ តាំង​ពី​សមាជបក្សកុម្មុយនិស្ត​ចិន​​លើក​ទី​១៨ មក​ លោក​ ស៊ីនជីនភីង អគ្គលេខាធិការនៃ​គណៈកម្មាធិការ​មជ្ឈិម​​បក្ស​កុម្មយនិស្ត​ចិន​បាន​លើក​ឡើង​យ៉ាង​ច្បាស់​ថា ក្នុង​បរិបទ​សភាពការណ៍​ថ្មី គោលដៅ​កសាង​កងទ័ព​ខ្លាំង​ក្លា​របស់​ប្រទេស​ចិន​ គឺកសាង​កងទ័ព​ប្រជាជន​ដែល​ស្តាប់បទ​​បញ្ជា​របស់​បក្ស យក​ឈ្នះ​ក្នុ​ងសង្គ្រាម និង​មាន​ឥរិយាបថ​ល្អ ។

    តាំង​ពី​បុរាណកាល​​មក​ ប្រទេស​ចិន​ក៏​ជា​ប្រទេស​មួយ​ដែល​ស្រឡាញ់​សន្តិភាព​ ប្រទេស​ចិន​នា​ពេល​បច្ចុប្បន្ន​ ប្រជាជន​មាន​ជីវភាព​រស់​នៅ​ធូរធារ​ល្មម​និង​ប្រកប​អាជីវកម្ម​ប្រកប​ដោយ​ភាព​នឹងនរ សេដ្ឋកិច្ច​ចិន​ក៏​បាន​ងើប​ឡើង​វិញ​ជា​បណ្តើ​រៗ កម្លាំង​ជាតិ​ចម្រុះត្រូវ​​បាន​លើ​ក​កម្ពស់​ឥត​ឈប់ឈរ ។ ប្រទេស​ចិន​ប្រកាន់​ខ្ជាប់ការ​​ដើរ​តាម​ផ្លូវ​អភិវឌ្ឍ​ដោយ​សន្តិភាព មិន​ចង់​​ប្រកួត​ប្រជែង​ជា​មួយ​ប្រទេស​ណា​មួយនោះ​​ទេ ប៉ុន្តែ​នេះ​មិន​មែន​មាន​ន័យ​ថា ប្រទេស​ចិន​សុខចិត្ត​ត្រូវ​គេ​ធ្វើ​បាប ។ បើសិន​ជា​ប្រទេស​ណា​មួយរំលោភ​​បំពាន​អធិបតេយ្យភាព​ជាតិ​របស់​ប្រទេសចិន និង​បំផ្លិច​បំផ្លាញ​ផល​ប្រយោជន៍​ជាតិ​របស់​ប្រទេស​ចិន​ នោះ​ប្រទេស​ចិន​ពិត​ជា​នឹង​តបតវិញយ៉ាង​មុតមាំ​ជា​មិន​ខាន​ ។

    បើ​គ្មាន​កងទ័ព​ខ្លាំង​ក្លា បើ​គ្មាន​កិច្ច​ការពារ​ជាតិ​យ៉ាង​រឹង​មាំ នោះ​ការ​អភិវឌ្ឍដោយ​​សន្តិភាព​របស់​ប្រទេស​ចិន​ក៏​​គ្មាន​ការ​ធានា​ផង​ដែរ  ។​ ក្នុ​ងសម័យ​បច្ចុប្បន្ន​នេះ ការ​ប្រកួត​ប្រជែង​ផ្នែក​យោធា​លើ​ផ្ទៃ​អន្តរជាតិ​មាន​ភាព​កាន់​តែ​ខ្លាំង​ឡើង​ៗ ក៏​មាន​ការ​ប្រឈម​និង​ហានិភ័យ​កាន់​តែ​ច្រើន​ឡើង​ៗ​ផង​ដែរ ។ កងទ័ព​រំដោះ​ប្រជាជន​ចិន​ជា​អ្នក​ការពារ​សន្តិភាព​របស់​ប្រទេស​ចិន​ផង​ ហើយ​ក៏​បាន​គាំពារ​អធិបតេយ្យភាព​ជាតិ​និង​ភាព​ថ្លៃថ្នូរ​របស់​ប្រជាជន​ចិន​ផង​ដែរ ។ ​នៅ​ពេល​អនាគត កង​ទ័ព​ប្រជាជន​ចិននឹង​​បង្វឹក​បង្ហាត់​និង​ត្រៀម​ប្រយុទ្ធ​ដើម្បី​កសាង​ជា​កងទ័ព​អាច​យក​ជ័យ​ជម្នះ និង​កងទ័ព​​លំដាប់​អន្តរជាតិ ក្រោម​ការ​ណែនាំ​ពី​គោលដៅ​កសាង​កងទ័ព​ខ្លាំងក្លា​ក្នុង​យុគសម័យ​ថ្មី  ផ្លូវ​សម្រាប់​កសាង​កងទ័ព​ខ្លាំង​ក្លា​ប្រកប​ដោយ​លក្ខណៈ​ពិសេស​ចិ​ន​ពិត​ជា​នឹង​​កាន់​តែធំ​ទូលាយ ៕

#CCFR Comment#បទវិភាគ៖មាគ៌ាកសាងកងទ័ពខ្លាំងក្លាប្រកបដោយលក្ខណៈពិសេសរបស់ប្រទេសចិន_fororder_图1 庆祝中国人民解放军成立90周年阅兵活动2017年7月30日在朱日和训练基地举行。(李晋拍摄 )

#CCFR Comment#បទវិភាគ៖មាគ៌ាកសាងកងទ័ពខ្លាំងក្លាប្រកបដោយលក្ខណៈពិសេសរបស់ប្រទេសចិន_fororder_图2  庆祝中国人民解放军成立90周年阅兵活动受阅部队就位(李晋拍摄)

 

អ្នកបកប្រែ:郭翔青

ពិភាក្សា()