李庆莉
Please select the login method

ព័ត៌មាន​សំខាន់​ៗ​

Music Radio

00:00:00 /
00:00:00

កង​ទាហាន​វិស្វកម្ម​ចិនដែល​បាន​បំពេញ​បេសកកម្ម​​រក្សា​សន្តិភាព​នៅតំបន់ដាហ្វួប្រទេស​ស៊ូដង់ក្រុម​​ទី​ ១៥​ ទទួលបាន​គ្រឿង​ឥស្សរិយយសសន្តិភាព​នៃ​អង្គការ​សហប្រជាជាតិ​

2020-08-01 16:20:20

      កាលពី​ថ្ងៃទី ៣០ ខែ​កក្កដា​ កង​ទាហាន​វិស្វកម្ម​ចិន​ដែល​បាន​បំពេញ​បេសកកម្ម​​រក្សា​សន្តិភាព​នៅតំបន់ដាហ្វួប្រទេស​ស៊ូដង់ក្រុម​​ទី​ ១៥​ ដែល​មាន​ទាហាន​ចំនួន​ ២២៥ នាក់​ទទួលបានឥស្សរិយយស​សន្តិភាព​នៃ​អង្គការ​សហប្រជាជាតិ​ និងការ​កោត​​សរសើរ​ពីសំណាក់​ក្រុម​ប្រេសិតពិសេស​រួម​នៃ​អង្គការ​សហប្រជាជាតិ​និង​សហភាព​អាហ្រ្វិក​ប្រចាំ​នៅតំបន់ដាហ្វួ ហៅកាត់UNAMID ។

       លោក​ LiMeng មេបញ្ជាការ​នៃ​កងវិស្វកម្ម​នេះ​បាន​ថ្លែង​ថា​ ក្នុងអំឡុង​ពេល​បំពេញ​ភារកិច្ច​រក្សា​សន្តិភាព​អស់​រយៈពេល​ ២០ ខែ​ កង​ទាហាន​វិស្វកម្ម​ចិនដើម្បី​រក្សា​សន្តិភាព​បានសម្រេចភារកិច្ច​នានា​ជា​បន្តបន្ទាប់​ ​​ដូច​ជា​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​នៃ​មូលដ្ឋាន​ប្រយុទ្ធ​ជា​បណ្តោះ​អាសន្ននៃ​UNAMID​ ការ​បោះសំអាត​ ​និង​ផ្ទេរ​ជំរំ​ចំនួន ១០ ជាដើម​ ហើយ​ទទួលបាន​ការទទួល​ស្គាល់​​​ពី​សំណាក់​ UNAMID ​ ផងដែរ​។

       សូម​បញ្ជាក់​ថា​ ប្រទេសចិន​បាន​ចាប់​ផ្តើម​បញ្ជូន​កង​ទាហាន​វិស្វកម្មទៅបំពេញ​បេសសកកម្ម​រក្សា​សន្តិភាព​នៅតំបន់ដាហ្វួប្រទេស​ស៊ូដង់កាលពី​ឆ្នាំ​២០០៧ ។ ពេល​បច្ចុប្បន្ន​ កងទាហាន​នេះសំខាន់គឺ​​ទទួល​បន្ទុក​ពី​ការសាងសង់ផ្លូវ សាងសង់ជំរំការពារ ​ជួសជុលនិង​ថែទាំ​អាកាសយានដ្ឋានជាដើម​។

 

អ្នកបកប្រែ:李庆莉

ពិភាក្សា()