翟茜茜
Please select the login method

ព័ត៌មាន​សំខាន់​ៗ​

Music Radio

00:00:00 /
00:00:00

លោកស៊ីជីនភីង ប្រធានរដ្ឋចិននិងលោកស្រី Bhandari ប្រធានាធិបតីនេប៉ាល់ផ្ញើសារលិខិតទៅវិញទៅមក ដើម្បីអបអរសាទរខួប៦៥ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសចិននិងនេប៉ាល់

2020-08-01 16:27:14 cri

        ថ្ងៃទី១ ខែសីហា លោកស៊ីជីនភីង ប្រធានរដ្ឋចិននិងលោកស្រីBhandari ប្រធានាធិបតីនេប៉ាល់បានផ្ញើសារលិខិត​​​​ទៅវិញទៅមក ដើម្បីអបអរសាទរយ៉ាងកក់ក្តៅចំពោះ​ខួប៦៥ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសចិននិងនេប៉ាល់។ 

       ​ក្នុងសារលិខិតអបអរសាទរ​ លោកស៊ីជីនភីងបានលើកឡើងថា តាំងពី​បង្កើតទំនាក់ទំនងការទូតរយៈ​ពេល​៦៥ឆ្នាំកន្លង​មក ប្រទេសទាំងពីរបាន​គោរពគ្នានិងរាប់​អាន​គ្នា​ដោយមាន​សម្មភាព​​ពង្រឹងការជឿទុក​ចិត្ត​លើ​គ្នាខាងនយោបាយនិងធ្វើឱ្យ​ស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការឈ្នះឈ្នះ។ ប្រទេសទាំងពីរបានប្រកៀក​ស្មា​គ្នាដើម្បី​ប្រយុទ្ធប្រឆាំងនឹងជំងឺCOVID-19 ដែលបានចារទំព័រ​ថ្មីនៃចំណង​មិត្តភាពរវាងប្រទេស​ចិននិងនេប៉ាល់​។ ខ្ញុំ​បាន​យកចិត្តទុកដាក់ខ្ពស់លើការអភិវឌ្ឍនៃទំនាក់ទំនងរវាងចិននិងនេប៉ាល់ ហើយរីករាយរួម​ជាមួយលោកស្រី Bhandari ​ធ្វើការ​ខិតខំប្រឹងប្រែងដើម្បីជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យ​វិវឌ្ឍ​រីក​ចម្រើនទៅមុខ​​ដោយឥតឈប់ឈរ។

        ​ក្នុងសារលិខិតអបអរសាទរ​ លោកស្រី Bhandari​បានថ្លែងថា ភាគីនេប៉ាល់បាន​ទទួល​ស្វាគមន៍​គំនិតបង្កើត​សហគមន៍រួមវាសនាតែមួយនៃមនុស្សជាតិដែល​លើក​ឡើង​ដោយ​ភាគីចិន និងសកម្ម​ចូលរួម​កិច្ចសហប្រតិបត្តិការនៃ​ការកសាងខ្សែក្រវាត់​និងផ្លូវ​។ ភាគីនេប៉ាល់រីករាយធ្វើ​ការ​ខិតខំជាមួយប្រទេសចិនដើម្បី​អនុវត្ត​ឱ្យ​គ្រប់​ជ្រុង​ជ្រោយ​នូវគំនិត​ឯកភាពរួម​យ៉ាង​ទូលំទូលាយរបស់ប្រមុខរដ្ឋនៃប្រទេសទាំងពីរ សំដៅ​ផ្តល់ផលប្រយោជន៏ដល់ប្រទេសនិងប្រជាជននៃប្រទេសទាំងពីរ៕

អ្នកបកប្រែ:翟茜茜

ពិភាក្សា()