翟茜茜
Please select the login method

ព័ត៌មាន​សំខាន់​ៗ​

Music Radio

00:00:00 /
00:00:00

រដ្ឋាភិបាលមជ្ឈិមចិនបានថ្លែងពីការលើកពេលធ្វើការបោះឆ្នោតនៃក្រុមប្រឹក្សានីតិប្បញ្ញត្តិហុងកុងអាណាត្តិទី ៧ នៃតំបន់រដ្ឋបាលពិសេសហុងកុង

2020-08-01 15:18:59 cri

      ថ្ងៃទី ២៩ ខែកក្កដា រដ្ឋាភិបាល​មជ្ឈិម​ចិន​បាន​ថ្លែង​​ពី​​ការ​លើក​ពេល​ធ្វើ​ការ​បោះ​ឆ្នោត​នៃ​ក្រុមប្រឹក្សា​នីតិប្បញ្ញត្តិ​ហុងកុង​អាណាតិ្ត​ទី ៧ នៃ​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង​ ។ រដ្ឋាភិបាល​មជ្ឈិម​ចិន​បាន​យកចិត្ត​ទុក​ដាក់​ខ្ពស់​លើ​រលក​ថ្មី​នៃ​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ ដែល​បាន​ផ្ទុះឡើង​វិញ​នៅ​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង​នា​ពេល​ថ្មី​ៗ​កន្លង​មក​​ ដែលនឹង​ផ្តល់​ការ​គាំទ្រ​និង​ជំនួយ​ឧបត្ថម្ភ​ជា​ចាំបាច់​ទាំង​អស់​ដោយ​យោ​ង​តាម​តម្រូវ​ការ​របស់ហុងកុង​សម្រាប់​ទប់​ទល់​នឹង​ជំងឺ​កូវីដ ១៩​ ដើម្បី​ធានា​យ៉ាង​ប្រាកដ​ប្រជា​ដល់​សុវត្ថិភាពផ្នែក​​​អាយុជីវិត​និង​សុខភាព​របស់​អ្នក​ក្រុង​ហុងកុង​​ ។ រដ្ឋាភិបាល​មជ្ឈិម​ចិន​បាន​លើក​ឡើង​នូវ​មតិយោបល់​អំពី​ការ​លើក​ពេល​បើក​ធ្វើ​ការ​បោះឆ្នោត​នៃ​ក្រុមប្រឹក្សា​នីតិប្បញ្ញត្តិ​ហុងកុង​ដូចខាង​ក្រោម ៖

      ទី ១ រដ្ឋាភិបាល​មជ្ឈិម​ចិន​បាន​គាំទ្រ​ដល់​សេចក្តីសម្រេច​ចិត្ត​នៃ​សន្និសីទ​អភិបាល​រដ្ឋបាល​ពិសេស​ហុងកុង​និង​សន្និសីទ​រដ្ឋបាល​ហុងកុង ពោល​គឺ​ពន្យារ​ពេល​បើក​ធ្វើ​ការ​បោះ​ឆ្នោត​នៃ​ក្រុមប្រឹក្សា​នីតិប្បញ្ញត្តិ​ហុងកុង​អាណាត្តិ​ទី ៧ ​រយៈ​ពេល ១ ឆ្នាំ​ ដោយ​ស្រប​ទៅ​តាម​ផ្លូវ​ច្បាប់​និង​​​គិត​ពិចារណា​ពីផលប្រយោជន៍​របស់​សាធារណជន​និង​ស្ថានភាពជាក់​ស្តែង​របស់​ហុងកុង​ ។

      ទី ២ ទាក់​ទិន​នឹង​ការ​​​ដោះស្រាយ​បញ្ហាខ្វះ​ខាត​នៃ​ស្ថាប័ននីតិប្បញ្ញតិ្ត​យ៉ាង​ដូចម្តេច​ ក្រោម​បរិបទ​ដែល​ពន្យារ​ពេល​បើក​ធ្វើ​ការ​បោះ​ឆ្នោត​នៃ​ក្រុមប្រឹក្សា​នីតិ​ប្បញ្ញតិ្ត​ហុងកុង​អាណាត្តិ​ទី ៧ រដ្ឋាភិបាល​មជ្ឈិម​ចិន​នឹង​លើក​សំណើ​ជូន​​គណៈកម្មាធិការ​ជាអចិន្រ្តៃយ៍​នៃ​សភា​តំណាង​ប្រជាជន​ទូទាំង​ប្រទេសចិនឱ្យ​​ធ្វើ​សេចក្តី​សម្រេ​ចចិត្តតាម​ផ្លូវ​ច្បាប់​ ។ រដ្ឋបាល​ពិសេស​ហុងកុង​ត្រូវ​ធ្វើ​ឱ្យ​បាន​ល្អ​នូ​វ​ការ​ងារ​ពាក់ព័ន្ធ​នឹង​ការ​ពន្យារ​ពេល​បើក​ធ្វើ​ការ​បោះឆ្នោត​នៃ​ក្រុមប្រឹក្សា​នីតិប្បញ្ញតិ្ត​ហុងកុង​អាណាត្តិ​ទី ៧ ដោយ​ស្រប​ទៅ​តាម​ផ្លូវច្បាប់​ ៕

អ្នកបកប្រែ:翟茜茜

ពិភាក្សា()