邓倩
Please select the login method

ព័ត៌មាន​សំខាន់​ៗ​

Music Radio

00:00:00 /
00:00:00

ឥស្សរជនប្រទេសជាច្រើនដែលបានចូលរួមពិព័រណ៌ CIFTIS ៖ គំនិតផ្តួចផ្តើមអំពីការធ្វើកិច្ចសហប្រតិបត្តិការរបស់លោក ស៊ី ជីនភីងបានបង្ហាញនូវទិសដៅចេញផុតពីភាពប៉ះពាល់នៃជំងឺកូវីដ19ក្នុងពេលឆាប់ៗសម្រាប់គ្រប់ប្រទេស

2020-09-06 14:27:25

      កាលពីយប់ថ្ងៃទី ៤ ខែកញ្ញា ​លោក ស៊ី ជីនភីង ប្រធានរដ្ឋ​ចិន​បាន​អញ្ជើញ​​ថ្លែង​សុន្ទរកថា​ក្នុង​កិច្ចប្រជុំ​កំពូល​​ពាណិជ្ជកម្ម​សេវាកម្ម​អន្តរជាតិ ​នៃ​ពិព័រណ៌​​ពាណិជ្ជកម្ម​សេវាកម្ម​​អន្តរជាតិ​ចិន​ឆ្នាំ 2020។ ​ឥស្សរជន​ប្រទេស​ជាច្រើន​ដែលបាន​ចូលរួម​កិច្ចប្រជុំ​បាន​ឯកភាព​ថា  ​​ខ្លឹមសារ​នៃ​សុន្ទរកថា​របស់​លោក ស៊ី ជីនភីង ​​​បាន​​សង្កត់​ធ្ងន់​ពី​ការបើកទូលាយ​និង​កិច្ចសហប្រតិបត្តិការ ​ដែលបាន​​ប្រកាស​ជាថ្មី​នៃ​ការប្តេជ្ញា​ចិត្ត​របស់​ប្រទេស​ចិន​ក្នុង​​ការបន្ត​​ពង្រីក​ការបើកទូលាយ​ជាមួយ​អន្តរជាតិ​យ៉ាង​ម៉ឺងម៉ាត់​មិន​ងាករ៉េ   ​​និងបាន​​បង្ហាញ​ដល់​ទូទាំង​ពិភពលោក​នូវ​​សញ្ញា​សំខាន់​មួយ​នោះគឺ​  ​​“ ​​ បណ្តា​ប្រទេស​នានា​បើ​ចាប់ដៃគ្នា​​អាច​យក​ឈ្នះ​នឹង​ការរាត​ត្បាត​នៃ​ជំងឺ​កូវីដ​19 ​បាន  ”។ ​​បច្ចុប្បន្ន​ ​​សភាពការណ៍​រាត​ត្បាត​នៃ​ជំងឺ​កូវីដ​19​នៅ​ពិភពលោក​មិនទាន់​ត្រូវបាន​ការគ្រប់គ្រង​ជាទូទៅ​ទេ  ​​ដូចនេះ ​យើង​ត្រូវ​បង្កើន​កិច្ចសហប្រតិបត្តិការ​​ ​ឆ្លងកាត់​គ្រាលំបាក​ជាមួយគ្នា ​។ ​បណ្តា​ប្រទេស​នានា​ត្រូវ​ផ្តោត​លើ​ការបង្កើន​ការគាំទ្រ​គ្នា​ទៅវិញទៅមក ​តែមិនមែន​​យកចិត្តទុកដាក់តែ​ផលប្រយោជន៍​របស់ប្រទេស​​ខ្លួន៕​​​

អ្នកបកប្រែ:邓倩

ពិភាក្សា()