邓倩
Please select the login method

ព័ត៌មាន​សំខាន់​ៗ​

Music Radio

00:00:00 /
00:00:00

លោកស៊ីជីនភីង ថ្លែងថា បុគ្គលិកវេជ្ជសាស្ត្របានសាងសង់មហាកំពែងដែកថែបប្រយុទ្ធប្រឆាំងនឹងវីរុសឆ្លងដោយសាច់ឈាមកាយប្រាណរបស់ខ្លួន

2020-09-08 13:59:20

    មហាសន្និបាត​ប្រគល់រង្វាន់ស្តីពីការ​ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩​ទូទាំងប្រទេសចិន​បានប្រារព្ធធ្វើ​យ៉ាងឧឡារិក​នៅក្រុងប៉េកាំង ។ លោកស៊ីជីនភីង អគ្គលេខាធិការ​គណៈកម្មាធិការ​មជ្ឈិមបក្ស​កុម្មុយនិស្តចិន​បាន​ថ្លែងសុន្ទរកថា​សំខាន់ ។

    លោកបានថ្លែងថា ស្ថិតចំពោះមុខការរីករាលដាល​យ៉ាងធ្ងន់ធ្ងរ​នៃជំងឺកូវីដ១៩ មជ្ឈិមបក្ស​កុម្មុយនិស្តចិន​បាន​គ្រប់គ្រង​សភាពទូទៅ ធ្វើសេចក្តីសម្រេចចិត្ត​ដោយមិនរួញរា ទប់ទល់នឹងរឿងមិនធម្មតា​ដោយវិធានការមិនធម្មតា ។ មជ្ឈិមបក្ស​ប្រកាន់ខ្ជាប់​ការតម្កល់ទុក​សុវត្ថិភាព​អាយុជីវិត​និង​សុខភាពប្រជាជន​ជាចម្បង ដឹកនាំ​ការងារ​ប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង​ភ្លាមៗ ដោយបង្កើតក្រុមដឹកនាំ​ការងារប្រយុទ្ធប្រឆាំង​ជំងឺកូវីដ១៩​នៃមជ្ឈិម បង្កើត​យន្តការ​បង្ការ​និងគ្រប់គ្រង​ជាមួយគ្នានៃ​ក្រុមប្រឹក្សា​កិច្ចការរដ្ឋ និងបង្កើតយន្តការ​ប្រកាសព័ត៌មាន​អំពីជំងឺកូវីដ១៩​ទូទាំងប្រទេស​ជាភ្លាម ។ល។ បានទប់ស្កាត់​ការរីករាលដាល​នៃជំងឺឆ្លង​ដោយមានប្រសិទ្ធភាព និងការពារ​សុវត្ថិភាព​អាយុជីវិត​និងសុខភាព​ប្រជាជន​ក្នុងកម្រិត​អតិបរិមា ៕

អ្នកបកប្រែ:邓倩

ពិភាក្សា()