邓倩
Please select the login method

ព័ត៌មាន​សំខាន់​ៗ​

Music Radio

00:00:00 /
00:00:00

ឯកអគ្គរាជទូតថៃប្រចាំនៅចិន៖ ចិនប្រយុទ្ធនឹងជំងឺកូវីដ19ទទួលបានសមិទ្ធផលល្អដែលទទួលបានការកោតសរសើរជាទូទៅ ហើយបទពិសោធន៍នៃការលុបបំបាត់ភាពក្រីក្ររបស់ចិនមានតម្លៃសម្រាប់រៀនសូត្រតាម

2020-09-21 16:58:54

ឯកអគ្គរាជទូតថៃប្រចាំនៅចិន៖ ចិនប្រយុទ្ធនឹងជំងឺកូវីដ19ទទួលបានសមិទ្ធផលល្អដែលទទួលបានការកោតសរសើរជាទូទៅ ហើយបទពិសោធន៍នៃការលុបបំបាត់ភាពក្រីក្ររបស់ចិនមានតម្លៃសម្រាប់រៀនសូត្រតាម_fororder___172.100.100.3_temp_9500049_1_9500049_1_1_ed23b538-9f23-4507-b1aa-dfd927ed67e2

       ពេលថ្មីៗនេះ ​ពិធី​បដិសណ្ឋារកិច្ច​អបអរ​ខួបឆ្នាំ​ទី​45 ​នៃ​ការបង្កើត​ទំនាក់ទំនង​​ការទូត​រវាង​ថៃ​និង​ចិន​បាន​​ប្រារព្ធ​ធ្វើ​នៅ​ស្ថានទូត​ថៃ​ប្រចាំ​នៅ​ចិន​ ។ ​បន្ទាប់ពី​​បញ្ចប់​ពិធី​  ​លោក Arthayudh Srisamoot  ឯកអគ្គរាជទូត​ថៃ​ប្រចាំ​នៅ​ប្រទេស​ចិន​បាន​ផ្តល់​បទសម្ភាសន៍​ពិសេស​ជាមួយ​អ្នក​​សារ​ព័ត៌មាន​នៃ​អគ្គស្ថានីយ​វិទ្យុ​និង​ទូរទស្សន៍​មជ្ឈិម​ចិន​ដោយបាន​ថ្លែងថា   ​​​ 45 ​ឆ្នាំ​​កន្លងទៅនេះ​​​ទំនាក់​ទំនង​ថៃ-ចិន​​កាន់តែ​ជិត​ស្និទ្ធ ​ ​ខណៈ​ពេល​រីករាលដាល​​ជំងឺ​កូវីដ​19​​ ​ប្រទេស​ទាំងពីរ​​បាន​រួមគ្នា​ចែករំលែក​បទពិសោធន៍​​​បង្ការ​និងប្រយុទ្ធ​ជាមួយ​វីរុស​កូវីដ​19 ​បង្កើន​ការផ្លាស់ប្តូរ​ព័ត៌មាន​​ពាក់ព័ន្ធ  ​​ដែល​បាន​បង្កើន​​ទំនុក​ចិត្ត​រវាងគ្នា​​កាន់តែ​ស៊ីជម្រៅ​។ ​ប្រទេស​ថៃ​​ក៏​មាន​បំណង​សិក្សា​រៀនសូត្រ​នូវ​ពិសោធន៍​​លុបបំបាត់​ភាពក្រីក្រ​របស់​ចិន​ ​និង​បន្ត​បង្កើន​កិច្ចសហប្រតិបត្តិការ​ពហុ​វិស័យ​ជាមួយចិន​​ផងដែរ​​។

     លោកបាន​បន្តទៀតថា ​​ប្រទេស​ចិន​បាន​ចំណាយ​​ពេល​​ត្រឹមតែ​ 30 ​ឆ្នាំ​ប៉ុណ្ណោះ​​ដើម្បី​ជួយ​ប្រជាជន​​ចំនួនជាង​600 ​លាន​នាក់​​ឱ្យ​ដកខ្លួនចេញពី​ភាពក្រីក្រ​​ ​នេះជា​​សមិទ្ធ​ផល​ដ៏​​​អស្ចារ្យ​ណាស់​។​​ ការកើនឡើង​នៃ​កម្រិត​នគរូបនីយកម្ម​និង​ឧស្សាហូបនីយកម្ម​​របស​ចិន​បាន​ជំរុញ​ដល់​ការ​លើក​កម្ពស់​​ប្រាក់ចំណូល​របស់​ប្រជាជនចិន​ ​ក៏ដូចជា​ការអភិវឌ្ឍ​​នៃ​សង្គម​ផងដែរ។ ​​រចនាសម្ព័ន្ធ​សង្គម​​របស់​ប្រទេស​ថៃ​ប្រហាក់ប្រហែល​នឹង​ចិន​ ​ដូចនេះ​សង្ឃឹម​ថា​អាច​​រៀនសូត្រ​ពី​​បទ​ពិសោធន៍​លុបបំបាត់​ភាពក្រីក្រ​របស់​ប្រទេស​ចិន៕​​​

អ្នកបកប្រែ:邓倩

ពិភាក្សា()