郭翔青
Please select the login method

ព័ត៌មាន​សំខាន់​ៗ​

Music Radio

00:00:00 /
00:00:00

#CCFR Comment#បទវិភាគ៖អាមេរិកប៉ុនប៉ងបង្ករឿងនៅច្រកសមុទ្រតៃវ៉ាន់ដើម្បីទទួលបានផលប្រយោជន៍ផ្ទាល់ខ្លួន ដែលពិតជានឹងទទួលបរាជ័យជាមិនខាន

2020-09-22 10:40:10 cri

    នាពេល​ថ្មីៗ​កន្លង​ទៅនេះ លោក Keith Krach អនុរដ្ឋមន្ត្រី​ការ​បរទេស​អាមេរិក​បាន​ទៅ​ “​បំពេញ​ទស្សនកិច្ច​”នៅ​តំបន់​ចិន​តៃវ៉ាន់ ។ នេះ​ជា​លើក​ទីពីរហើយ​ដែល​អាមេរិក​ចាត់​បញ្ជូន​មន្ត្រី​ជាន់​ខ្ពស់​ទៅ​កាន់​តំបន់​ចិន​តៃវ៉ាន់ ។ ទង្វើ​បែប​នេះ​បាន​បំពានយ៉ាង​ធ្ងន់​ធ្ងរ​នូវគោលការណ៍ចិន​តែ​មួយ​និង​ការ​កំណត់​នៃ​សេចកី្ត​ប្រកាស​រួម​៣​ច្បាប់​រវាង​ចិន​និង​អាមេរិក បាន​បំភ្លិច​បំផ្លាញ​​យ៉ាង​ធ្ងន់​ធ្ងរដល់​​ទំនាក់​ទំនង​រវាង​ចិន​និង​អាមេរិក​ ក៏ដូច​ជាសន្តិភាព​និង​​ស្ថិរភាពនៃ​ច្រក​​សមុទ្រ​តៃវ៉ាន់​ផង​ដែរ ដូចនេះ ប្រទេស​ចិន​នឹង​ចាត់​វិធានការ​តបតវិញ​ដ៏​ត្រឹម​ត្រូវ​​ជា​ដាច់​ខាត ដើម្បីគាំពារ​អធិបតេយ្យភាព​និង​បូរណភាព​ទឹក​ដី​របស់​ប្រទេស​ជាតិ ។

      អ្នកផង​​ទាំង​ពួង​បាន​ជ្រាបស្រាប់​​ហើយ​ថា​ គោលការណ៍​ចិន​តែ​មួយ ជា​មូលដ្ឋាន​នយោបាយ​នៃ​ទំនាក់​ទំនង​រវាង​ចិន​និង​អាមេរិក​ ។ សេចក្តី​ប្រកាស​រួម​៣​​រវាង​ចិន​និង​អាមេរិក​បាន​កំណត់​យ៉ាង​ច្បាស់​ថា អាមេរិក​ទទួល​ស្គាល់​រដ្ឋាភិបាល​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ជា​រដ្ឋាភិបាល​ស្រប​ច្បាប់​តែ​មួយ​គត់​របស់​ប្រទេស​ចិន​ ក្នុ​ងក្របខ័ណ្ឌ​នេះ ប្រជាជន​អាមេរិក​គ្រាន់​តែ​រក្សា​ទំនាក់​ទំន​ងក្រៅ​ផ្លូវ​ការ​ខាង​​​វប្បធម៌ ពាណិជ្ជកម្ម​និង​វិស័យ​ផ្សេង​ទៀត​ជា​មួយ​ប្រជាជន​តៃវ៉ាន់ ។ ជា​និច្ចកាល ប្រទេស​ចិន​ប្រឆាំង​យ៉ាង​ដាច់​ខាតនូវ​​ការ​ប្រាស្រ័យ​ទាក់​ទង​ផ្លូវ​ការ​រវាង​អាមេរិក​និង​តៃវ៉ាន់​ទោះ​តាម​ទម្រង់​ណា​ក៏​ដោយ ។

      ប៉ុន្តែ​ចាប់​ពីចូល​​ឆ្នាំ​នេះ​មក​ អ្នក​នយោបាយ​អាមេរិក​មួយ​ចំនួន​បាន​បង្ក​រឿង​ជា​រឿយ​ៗ​ក្នុង​បញ្ហា​​តៃវ៉ាន់ ។ ចាប់​ពី​ការ​​លក់​អាវុធ​ឱ្យ​តៃវ៉ាន់ ការ​បង្ហាញ​ថា​នឹង​ពង្រីក​កិច្ច​សហប្រតិបតិ្តការ​ខាងសេដ្ឋកិច្ច​ ដល់​ការ​ចាត់​បញ្ជូន​មន្ត្រី​ជាន់​ខ្ពស់​ទៅ​កាន់​តៃវ៉ាន់​ជា​បន្ត​បន្ទាប់ រហូត​ដល់​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​នៅ​អង្គការ​សហប្រជាជាតិ​ជួប​សន្ទនា​ជា​មួយ​តំណាង​តៃវ៉ាន់​ “ប្រចាំ​នៅ​ក្រុង​ញូវយ៉ក​” អាមេរិក​បាន​បញ្ចេញ​សញ្ញា​ខុស​ឆ្គង​ជា​បន្ត​បន្ទាប់​ទៅកាន់​កម្លាំង​អបគមន៍​នៅ​កោះ​តៃវ៉ាន់​ មូលហេតុ​សំខាន់​គឺ​ប៉ុនប៉ង​​បង្ក​រឿង​នៅ​ច្រក​​សមុទ្រ​តៃវ៉ាន់​ដើម្បី​ទទួល​បាន​ផល​ប្រយោជន៍ផ្ទាល់​ខ្លួន ។

      ទន្ទឹមនឹង​​ការ​បោះ​ឆ្នោត​សកល​អាមេរិក​កាន់​តែ​ខិត​ជិត​ អ្នកនយោបា​យ​អាមេរិក​មួយ​ចំនួន​រំពឹង​​ថា អាច​​ឆក់​យក​ផល​ប្រយោជន៍​ខាង​សេដ្ឋកិច្ច​និង​នយោបាយ​ពី​បញ្ហា​តៃវ៉ាន់​ ក្នុង​ន័យ​បង្វែរការ​មិន​ញេញ​ចិត្ត​ក្នុង​ស្រុក​ចំពោះ​អសម្ថតភាពរបស់​រដ្ឋាភិបាល​ ក៏​ដូច​ជាជួយ​ស្រោច​ស្រង់​ភាព​អន់​ថយ​​ក្នុង​ការ​ឃោសនា​ការ​បោះឆ្នោត​សកល​ ។

      មូលហេតុ​កាន់​តែ​ស៊ី​ជម្រៅ គឺ​អ្នក​នយោបាយ​អាមេរិក​មួយ​ចំនួន​នៅតែ​ទទូច​ប្រកាន់​ខ្ជាប់​ឯកតោភាគីនិយម​និង​អនុត្តរភាព​និយម​ដដែល ហើយ​ចង់​ទប់​ស្កាត់​និង​ដាក់​សម្ពាធ​ទៅ​លើ​ការ​អភិវឌ្ឍ​របស់​ប្រទេស​ចិន​តាម​រយៈកលល្បិ​ចគ្រប់​បែប​យ៉ាង ។

      បញ្ហា​កោះ​តៃវ៉ាន់​ពាក់​ព័ន្ធ​ដល់​ផល​ប្រយោជន៍​និង​​ការ​យក​ចិត្ត​ទុក​ដាក់​ជា​ស្នូល​របស់​ប្រទេស​ចិន​ ជា​បញ្ហា​សំខាន់​ជាង​គេ​និង​រសើប​ជាង​គេ​ក្នុ​ង​ទំនាក់​ទំនង​រវាង​ចិន​និង​អាមេរិក​ ។ ទង្វើ​ណា​ទាំង​អស់ដែល​បំផ្លាញ​ដល់​ផល​ប្រយោជន៍​ជា​ស្នូល​របស់​ប្រទេស​ចិន​និង​ជ្រៀត​ជ្រែក​កិច្ច​ការ​ផ្ទៃ​ក្នុ​ងរបស់​ប្រទេស​ចិន​ ពិត​ជា​នឹងទទួល​​រង​ការ​តបតវិញ​យ៉ាង​ខ្លាំង​ក្លា​ពី​ប្រទេស​ចិន​ជា​មិន​ខាន​ ៕

#CCFR Comment#បទវិភាគ៖អាមេរិកប៉ុនប៉ងបង្ករឿងនៅច្រកសមុទ្រតៃវ៉ាន់ដើម្បីទទួលបានផលប្រយោជន៍ផ្ទាល់ខ្លួន ដែលពិតជានឹងទទួលបរាជ័យជាមិនខាន_fororder_1

#CCFR Comment#បទវិភាគ៖អាមេរិកប៉ុនប៉ងបង្ករឿងនៅច្រកសមុទ្រតៃវ៉ាន់ដើម្បីទទួលបានផលប្រយោជន៍ផ្ទាល់ខ្លួន ដែលពិតជានឹងទទួលបរាជ័យជាមិនខាន_fororder_2

 

អ្នកបកប្រែ:郭翔青

ពិភាក្សា()