孙玲玲
Please select the login method

ព័ត៌មាន​សំខាន់​ៗ​

Music Radio

00:00:00 /
00:00:00

#CCFR Comment#បទវិភាគ៖ធ្វើតាមសហរដ្ឋអាមេរិកដើម្បីដាក់សម្ពាធទៅលើសហគ្រាសចិន ស៊ុយអែតមុខជានឹងបង់តម្លៃយ៉ាងធ្ងន់ធ្ងរជាមិនខាន

2020-10-22 14:25:25 cri

#CCFR Comment#បទវិភាគ៖ធ្វើតាមសហរដ្ឋអាមេរិកដើម្បីដាក់សម្ពាធទៅលើសហគ្រាសចិន ស៊ុយអែតមុខជានឹងបង់តម្លៃយ៉ាងធ្ងន់ធ្ងរជាមិនខាន_fororder_1

#CCFR Comment#បទវិភាគ៖ធ្វើតាមសហរដ្ឋអាមេរិកដើម្បីដាក់សម្ពាធទៅលើសហគ្រាសចិន ស៊ុយអែតមុខជានឹងបង់តម្លៃយ៉ាងធ្ងន់ធ្ងរជាមិនខាន_fororder_2

    កាលពី​ថ្ងៃទី២០​ខែតុលា​តាមម៉ោង​ក្នុងតំបន់ ​ស្ថាប័នត្រួតពិនិត្យ​ទូរគមនាគមន៍​របស់ស៊ុយអែត​បានប្រកាសថា​ ដោយសារ​គិតពិចារណាពី​អ្វីដែលហៅថា “​សន្តិសុខ” នឹង​ហាមឃាត់ក្រុមហ៊ុន​ HUAWEI និង​ក្រុមហ៊ុន ZTE​ ដែលជា​សហគ្រាសចិន​ចូលរួម​ការកសាង​បណ្តាញ​ប្រព័ន្ធ៥G របស់​ស៊ុយអែត​ ហើយទាមទារឱ្យ​ដកចេញនូវគ្រឿងបរិក្ខារ​នៃក្រុមហ៊ុន​ ZTE ​ដែលបាន​ដំឡើងរួចស្រេច​ទាំងអស់​មុនថ្ងៃទី១ខែមករា​ឆ្នាំ២០២៥ ។​ អ្នក​មាន​ការ​យល់​ដឹង​ខ្ពស់​សុទ្ធតែបានមើល​ឃើញថា នេះគឺ​ជា”ការ​ដាក់​សម្ពាធខាង​នយោបាយ”ទៅលើ​សហគ្រាស​ចិនរបស់​ប្រទេស​ស៊ុយអែតដែល​បាន​ធ្វើ​តាម​សហរដ្ឋ​អាមេរិក​ ការចោទប្រកាន់​ពាក់ព័ន្ធមិនអាចបង្ហាញភស្តុតាងណា​មួយទេ​ អ្វីដែលហៅថា ​“សន្តិសុខជាតិ”​គ្រាន់តែជា​លេសហួស​ហេតុខុសទំនង​បំផុតប៉ុណ្ណោះ ។

    ប៉ុន្មានឆ្នាំកន្លងទៅនេះ ​ស៊ុយអែតតែងតែ​ចេញផ្សាយ​ពាក្យសម្តីខុស​ឆ្គងពាក់ព័ន្ធ​នឹងកិច្ចការ​នយោបាយ​ផ្ទៃក្នុងរបស់ចិន​ដូចជាបញ្ហាសិទ្ធិ​មនុស្ស ​តំបន់ហុងកុង​និងភូមិភាគ​ស៊ីនជាំងជា​ដើម ពាក្យ​សម្តីនិងទង្វើ​មិនទទួលខុសត្រូវ​របស់ស៊ុយអែត​បណ្តាលឱ្យ​ទំនាក់ទំនង​រវាងចិននិង​ស៊ុយអែត​ទទួលរងផល​ប៉ះពាល់​យ៉ាង​ខ្លាំង។

    ភាគីស៊ុយអែតដាក់​សម្ពាធទៅលើ​សហគ្រាសចិន​ដូចជាក្រុមហ៊ុន​ HUAWEI ​ជាដើម​លើកនេះ ​បានឆ្លុះបញ្ចាំង​នូវភាពបដិបក្ខជាមួយ​ចិនក្នុងប្រទេស​ស៊ុយអែត​ ហើយក៏មាន​កត្តា​ដែលត្រូវ​ញុះញង់ដោយ​អ្នកនយោបាយ​អាមេរិកមួយ​ចំនួនតូចផងដែរ​ ។ ក្នុង​សភាពការណ៍​ដែលគ្មាន​ទីសំអាងការពិត​និងភស្តុតាង​ជាក់លាក់​ណាមួយ​ ភាគីស៊ុយអែត​ក៏បានដាក់​សម្ពាធ​ទៅលើសហគ្រាសចិន​ដោយនិយាយ​មួល​បង្កាច់​ទម្លាក់​កំហុស​តែ​ផ្តាសគឺល្មើសនឹង​ក្រឹត្យក្រមទីផ្សារ​និងគោលការណ៍​ប្រកួតប្រជែង​ដោយយុត្តិធម៌ ​ល្មើសនឹងក្បួន​ច្បាប់សេដ្ឋកិច្ច​ពាណិជ្ជកម្ម​អន្តរជាតិ ​មុខជានឹងបង្ក​ឧបសគ្គកាន់តែ​ធំដល់ការកែលម្អ​ទំនាក់ទំនងរវាង​ប្រទេសទាំងពីរ​ ហើយក៏បាន​បំផ្លាញដល់​រូបភាព​អន្តរជាតិ​របស់ស៊ុយអែត​ដែលអនុវត្ត​គោលនយោបាយ​ឯករាជ្យម្ចាស់ការ​និងផ្តួចផ្តើម​កិច្ចសហប្រតិបត្តិការ​ពហុភាគីផងដែរ ។

#CCFR Comment#បទវិភាគ៖ធ្វើតាមសហរដ្ឋអាមេរិកដើម្បីដាក់សម្ពាធទៅលើសហគ្រាសចិន ស៊ុយអែតមុខជានឹងបង់តម្លៃយ៉ាងធ្ងន់ធ្ងរជាមិនខាន_fororder_3

    ក្រៅពីនេះ ​ភាគីស៊ុយអែត​ប្រកាស​បទបញ្ជាហាមឃាត់​ចំពោះ​សហគ្រាសចិន​ គឺដើម្បី​ដាក់​សម្ពាធទៅលើ​អ្នកប្រកួតប្រជែង​របស់សហគ្រាស​ប្រទេសខ្លួននិង​ដណ្តើមបាន​កូតាទីផ្សារ​កាន់តែច្រើន​ឡើងៗ ។ ​ប៉ុន្តែ ​ការប្រើមធ្យោបាយ​នយោបាយទៅដាក់​សម្ពាធទៅ​លើសហគ្រាស​ប្រទេស​ដទៃទៀត​ និងជាន់ឈ្លីក្បួន​ច្បាប់សេដ្ឋកិច្ច​ទីផ្សារដោយ​សាធារណៈ​ តើ​វា​មាន​គុណសម្បត្តិធំជាង​ឬក៏គុណវិបត្តិ​ធំជាង?

    ត្រូវបើកទូលាយ ​ធ្វើ​កិច្ចសហប្រតិបត្តិការ​ផ្តល់ផលប្រយោជន៍​ដល់គ្នាទៅវិញ​ទៅមកនិង​ឈ្នះ-ឈ្នះ ​ឬក៏សុខចិត្ត​ធ្វើ​ជា​កូន​អុក​របស់សហរដ្ឋអាមេរិក​?វាច្បាស់លាស់ថា​ ជម្រើសរបស់​ភាគីស៊ុយអែត​គឺផ្ទុយពី​វិចារណញ្ញាណ​​ ហាក់ដូចជា​ទង្វើបង្ខូច​ប្រយោជន៍​ខ្លួនឯងម្យ៉ាង ។ ​សូមដាស់​​តឿនភាគីស៊ុយអែត​ឱ្យគោរពតាម​គោលការណ៍​ទីផ្សារដែល​បើកទូលាយ​ដោយ​យុត្តិធម៌ ​វាយតម្លៃ​ដំណើររវិវឌ្ឍនៃ​រឿងនេះយ៉ាង​មធ្យ័ត ​កែតម្រូវ​សេចក្តីសម្រេច​ចិត្តខុសឆ្គង​ក្នុងពេលឆាប់​ៗ ។ ប្រសិនបើ​ធ្វើ​តាម​តែ​ទំនើង​ចិត្ត​របស់​ខ្លួន​ ​ហើយសុខចិត្ត​ធ្វើជា “​អ្នកសមគំនិត​ខាងនយោបាយ”​របស់សហរដ្ឋអាមេរិក​ នោះ​ ភាគីស៊ុយអែត​មុខជានឹង​ទទួលរងផល​វិបាកដ៏ធ្ងន់ធ្ងរ​ដែល​នាំមកពី​រឿង​នេះជាមិនខាន ។

អ្នកបកប្រែ:孙玲玲

ពិភាក្សា()