孔思琦
Please select the login method

ព័ត៌មាន​សំខាន់​ៗ​

Music Radio

00:00:00 /
00:00:00

#មហាសន្និបាតភាគី៤#លោកស៊ីជីនភីង​ថ្លែងថា​​​​​ ​​ពង្រីកស្មារតីជួយកូរ៉េខាងជើងប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់សហរដ្ឋអាមេរិកពីជំនាន់មួយទៅជំនាន់មួយទៀត

2020-10-23 11:50:22

#មហាសន្និបាតភាគី៤#លោកស៊ីជីនភីង​ថ្លែងថា​​​​​ ​​ពង្រីកស្មារតីជួយកូរ៉េខាងជើងប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់សហរដ្ឋអាមេរិកពីជំនាន់មួយទៅជំនាន់មួយទៀត

ថ្ងៃទី២៣ខែតុលា​​​​  ​ មហាសន្និបាតរំលឹកខួបទី៧០ឆ្នាំនៃការដែលកងទ័ពស្ម័គ្រចិត្តប្រជាជនចិនចេញទៅជួយកូរ៉េខាងជើងប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់សហរដ្ឋអាមេរិកបានរៀបចំធ្វើនៅក្រុងប៉េកាំង។លោកស៊ីជីនភីង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ​ប្រធានរដ្ឋចិននិងជាប្រធានគណៈកម្មការ​យោធាមជ្ឈិមចិន​បានថ្លែងថា​​​​​  នៅក្នុងសង្គ្រាមជួយកូរ៉េខាងជើងប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់សហរដ្ឋអាមេរិក ​កងទ័ពស្ម័គ្រចិត្តប្រជាជនចិនបាន​​ពង្រីកជានិច្ចនូវស្មារតីស្នេហាជាតិនិយមដែលសុខចិត្តពលីជីវិតដើម្បីសេចក្តីថ្លៃថ្នូររបស់មាតុភូមិនិងប្រជាជាតិ   ស្មារតីវីរភាពបដិវត្តន៍  ស្មារតីបដិវត្តន៍សុទិដ្ឋិនិយម  ស្មារតីស្មោះចិត្តបដិវត្តន៍  និងស្មារតីអន្តរជាតិនិយមដែលតស៊ូដើម្បីសន្តិភាពនិងសច្ចាយុត្តិធម៌របស់មនុស្សជាតិ​ ​ ហើយបានបង្កើតស្មារតីដ៏អស្ចារ្យក្នុងការជួយកូរ៉េខាងជើងប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់សហរដ្ឋអាមេរិក។ស្មារតីនេះគួរតែបន្តវេនពីជំនាន់មួយទៅជំនាន់មួយទៀត ៕

​ ​  លោកបាន​​សង្កត់ធ្ងន់ថា    មិនថាយុគសម័យនឹងវីវឌ្ឍយ៉ាងណាក៏ដោយ​​​​​​​​​​​​​ យើងទាំងអស់គ្នាត្រូវពង្រឹងស្មារតីជាតិដែលមិនខ្លាចញញើតកម្លាំងកង្កត់ខ្លាំង​​​​​​​​​​​​​ ​និងហ៊ាន ប្រឆាំងនឹងអំណាចខ្លាំង​    ប្រមូលផ្តុំកម្លាំងជាតិនៃដែលរួមសាមគ្គីគ្នាជាធ្លុងមួយ  ពង្រឹងស្មារតីជនជាតិ និងបំផុសប្រាជ្ញាជាតិដែលគាំពារសច្ចាយត្តិធម៌ច្នៃប្រឌិតថ្មីនិងដើរឆ្ពោះទៅមុខយ៉ាងអង់អាចក្លាហាន ៕

អ្នកបកប្រែ:孔思琦

ពិភាក្សា()