王昭君
Please select the login method

ព័ត៌មាន​សំខាន់​ៗ​

Music Radio

00:00:00 /
00:00:00

#មហាសន្និបាតភាគទី​២#លោក​ស៊ីជីនភីង​ប្រធានរដ្ឋចិន​៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​សូម​សម្តែង​​គារវកិច្ច​ចំពោះ​អ្នក​បដិវត្តន៍​និង​វីរជន​ជំនាន់​ចាស់​

2020-10-23 11:33:14 cri

      ថ្ងៃទី​២៣ខែតុលា​ ​មហាសន្និបាត​រំលឹកខួប ​៧០​ឆ្នាំ​នៃការ​ដែល​កងទ័ព​ស្ម័គ្រចិត្ត​ប្រជាជន​ចិន​ចេញទៅជួយ​កូរ៉េខាងជើងប្រយុទ្ធប្រឆាំងនឹង​ការ​ឈ្លានពាន​របស់​អាមេរិក​បាន​ប្រារព្ធ​ធ្វើនៅ​ក្រុងប៉េកាំង​។​ ​លោក​ស៊ីជីនភីង​មេដឹកនាំកំពូល​ចិន​បាន​ថ្លែងថា​ ​ប្រទេស​ជាតិ​ចងចាំ​ជាប់រហូត​នូវ​គុណូបការ​​របស់​អ្នកបដិវត្តន៍ជំនាន់ចាស់​ក្នុងការ​គាំពារ​សច្ចយុត្តិធម៌អន្តរជាតិ​ ​គាំពារ​សន្តិភាព​​ពិភពលោក​ និង​ការពារ​សាធារណរដ្ឋ​ដែល​បង្កើតឡើង​ថ្មី​ ​ក៏ដូចជា​ចងចាំ​ជាប់​រហូត​នូវ​វីរជន​ដែល​បាន​ពលីជីវិត​ក្នុងសង្គ្រាម​ជួយ​កូរ៉េខាងជើង​ប្រយុទ្ធប្រឆាំង​នឹង​ការ​ឈ្លានពាន​របស់​អាមេរិក​។​

      លោក​ស៊ីជីនភីង​បាន​តាងនាម​គណៈកម្មធិការ​មជ្ឈិមបក្សកុម្មុយនិស្តចិន​ ​ក្រុមប្រឹក្សា​កិច្ច​ការ​​រដ្ឋ​ និងគណៈកម្មាធិការ​យោធាមជ្ឈិមចិន​សម្តែង​​ការ​សួរសុខទុក្ខចំពោះអតីតយុទ្ធជន​កងទ័ព​ស្ម័គ្រ​ចិត្ត​ប្រជាជន​ចិន​នៅ​រស់រាន​មាន​ជីវិត​​ ​និងអតីតយុទ្ធជន​កិត្តិយស​ដែល​ពិការ​ដោយ​សារ​​រងរបួស​ ​ថ្លែង​អំណរគុណចំពោះ​ប្រទេសជាំតិ​និង​ប្រជាជន​ ​អង្គការ​មិត្ត​ភាព​និង​ឥស្សរជន​​មិត្តភាព​ទាំង​អស់​ដែល​ស្នេហា​​សន្តិភាព ​ព្រមនិងបាន​វាយតម្លៃខ្ពស់​ចំពោះ​ចំណងមិត្តភាពរវា​ងចិននិងកូរ៉េខាងជើងផងដែរ​​៕

អ្នកបកប្រែ:王昭君

ពិភាក្សា()