邓倩
Please select the login method

ព័ត៌មាន​សំខាន់​ៗ​

Music Radio

00:00:00 /
00:00:00

#មហាសន្និបាតភាគទី៣# លោក ស៊ី ជីនភីង៖ ភាពជោគជ័យនៃសង្គ្រាមដែលកងទ័ពស្ម័គ្រចិត្តប្រជាជនចិនចេញទៅជួយកូរ៉េខាងជើងប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់អាមេរិកបាននាំមកនូវសុខសុវត្តិភាពដល់ប្រទេសចិន

2020-10-23 11:28:19

លោក ស៊ី ជីនភីង បាន​ថ្លែង​នៅ​ថ្ងៃទី ២៣ ខែតុលា ឆ្នាំ២០២០ថា  ​​សង្គ្រាម​ដែលកងទ័ពស្ម័គ្រចិត្តប្រជាជនចិនចេញទៅជួយកូរ៉េខាងជើងប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់អាមេរិក​ ​ជា​និមិត្តរូប​សំខាន់​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​ចិន​ ដែល​លើកទឹកចិត្ត​ឱ្យ​ប្រជាជាតិចិន​បោះជំហាន​ឆ្ពោះទៅរក​ការស្តារ​​ភាពរុងរឿង​នៃប្រជាជាតិ​ឡើងវិញ។ ​ប្រជាជន​ចិន​បាន​​កម្ទេច​ចោល​នូវ​បំណង​របស់​អ្នក​ឈ្លានពាន​ ដែល​ប៉ុនបង់​ចង់​សម្លាប់​សាធារណៈរដ្ឋប្រជាមានិតចិន​ដែល​ទើប​បង្កើត​ថ្មី ​ដណ្តើម​បាន​​សុខសុវត្តិភាព​នៃ​ប្រទេសជាតិ​ ​​​បាន​បង្ហាញ​យ៉ាង​ពេញលេញ ​នូវ​ស្មារតី​តឹងរឹង​ដូច​ដែកថែប​របស់​ប្រជាជន​ចិន ​ដែល​​មិន​ភ័យខ្លាច​កម្លាំង​ហិង្សា​នោះឡើយ។

      លោក ស៊ី ជីនភីង ​បាន​បន្ត​ថា   ​សង្គ្រាម​ដែលកងទ័ពស្ម័គ្រចិត្តប្រជាជនចិនចេញទៅជួយកូរ៉េខាងជើងប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់អាមេរិក ​បាន​បង្ហាញ​ស្មារតី​ប្រជាជន​ចិន ​បាន​ដាំឬសគល់​​ប្រទេសជាតិ​នៃ​សាធារណៈរដ្ឋប្រជាមានិត​ចិន​ ​  ​បាន​បង្ហាញ់​យ៉ាង​ពេញលេញ​នូវ​ការប្តេជ្ញាចិត្ត​ដ៏​រឹងមាំ​របស់​ប្រជាជន​ចិន​ក្នុង​ការថែរក្សា​សន្តិសុខ​ពិភពលោក​  ​និង​ភាពអង់អាច​ក្លាហាន​របស់​កងទ័ព​រំដោះប្រជាជនចិន​ដែល​ហ៊ាន​ប្រយុទ្ធ​នឹងសត្រូវ​ហើយ​​យកឈ្នះជាមិនខាន​។ ការពិត​បាន​បញ្ជាក់​ឱ្យ​ឃើញថា  ​ប្រទេស​ណាក្តី ​កងទ័ព​ណាក្តី ​មិនថា​​ខ្លាំង​ប៉ុណ្ណា​ក្តី ​បើ​ក្អួត​ថា​​អ្នក​ខ្លាំង​អាច​ធ្វើ​បាប​អ្នកឧនខ្សោយ ​ប៉ុនប៉ង​ឈ្លានពាន​ប្រទេសដទៃ​ ពង្រីក​ផ្ទៃដី​ខ្លួន ​នោះ​ចាំបាច់​នឹង​បរាជ័យ​ជាមិនខាន។​

អ្នកបកប្រែ:邓倩

ពិភាក្សា()