孔思琦
Please select the login method

ព័ត៌មាន​សំខាន់​ៗ​

Music Radio

00:00:00 /
00:00:00

#មហាសន្និបាតភាគី៥#លោកស៊ីជីនភីង​ថ្លែងថា​​​​​ មានតែអភិវឌ្ឍន៍ទើបអាចធ្វើឱ្យខ្លួនឯងខ្លាំងបាន

2020-10-23 15:22:17

 

ថ្ងៃទី២៣ខែតុលា​​​​  ​ មហាសន្និបាតរំលឹកខួបទី៧០ឆ្នាំនៃការដែលកងទ័ពស្ម័គ្រចិត្តប្រជាជនចិនចេញទៅជួយកូរ៉េខាងជើងប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់សហរដ្ឋអាមេរិកបានរៀបចំធ្វើ។នៅក្នុងសុន្ទរកថា​​​    លោកស៊ីជីនភីងបានសង្កត់ធ្ងន់ថា​  ថយក្រោយត្រវបានគេវាយដំ  មានតែអភិវឌ្ឍន៍ទើបអាចធ្វើឱ្យខ្លួនឯងខ្លាំងបាន។ប្រទេសចិនត្រូវតែប្រកាន់ខ្ជាប់នូវការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម​​ បង្កើនកម្លាំងជាតិចម្រុះជាបន្ទាប់បន្តកើនឡើង  សម្រេចបាននូវការអភិវឌ្ឍន៍ប្រកបដោយគុណភាពកាន់តែខ្ពស់ ​ប្រសិទ្ធភាពកាន់តែខ្ពស់ យុត្តិធម៌កាន់តែខ្ពស់​ ជានិរន្តរភាពនិងសុវត្ថិភាពកាន់តែល្អ​ ហើយបន្តបង្កើតអព្ភូតហេតុកាន់តែអស្ចារ្យដែលធ្វើឱ្យពិភពលោកស្ងប់ស្ងែង ។

លោកស៊ីជីនភីងបានថ្លែងថា​​​   រយៈពេលជាច្រើនទសវត្សរ៍ក្រោយពីការយកជ័យជម្នះទៅលើសង្គ្រាមជួយកូរ៉េខាងជើងប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់សហរដ្ឋអាមេរិកកន្លងមក ​ សង្គមនិយមប្រកបដោយលក្ខណៈពិសេសរបស់ប្រទេសចិនបានឈានចូលយុគសម័យថ្មី  ប្រជាជាតិចិនទទួលបានការលោតផ្លោះដ៏មហិមាដែលចាប់ពីឈរក្រោកឡើង ​​ក្លាយជាមានធូរធា ហើយរឹងមាំឡើង។ចងចាំការជ័យជម្នះនៅក្នុងសង្គ្រាមជួយកូរ៉េខាងជើងប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់សហរដ្ឋអាមេរិក  ជំរុញបុព្វហេតុដ៏មហិមានូវសង្គមនិយមដែលមានលក្ខណៈពិសេសចិនក្នុងយុគសម័យថ្មី ​  ត្រូវប្រកាន់ខ្ជាប់នូវតម្កល់ប្រជាជនជាស្នូល   ស្វែងរកផលប្រយោជន៍សម្រាប់ប្រជាជន​​​​​ ​​​បំពេញមុខងារសម្រាប់ប្រជាជននិងទទួលខុសត្រូវសម្រាប់ប្រជាជន។ត្រូវគ្រោងផែងការការអភិវឌ្ឃន៍និងសុវត្ថិភាព   ធ្វើឱ្យប្រទេសមានទ្រព្យសម្បត្តិហើយធ្វើឱ្យកងទ័ពខ្លាំង​ក្លា  ពន្លឿនការធ្វើទំនើបកម្មក្នុងវិស័យការពារជាតិនិងយោធា៕

អ្នកបកប្រែ:孔思琦

ពិភាក្សា()