郭翔青
Please select the login method

ព័ត៌មាន​សំខាន់​ៗ​

Music Radio

00:00:00 /
00:00:00

អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនធ្វើបរិយាប័ន្ធនិងច្នៃប្រឌិតថ្មី ដើម្បីផ្សព្វផ្សាយព័ត៌មានដោយគ្រប់ជ្រុងជ្រោយអំពីពិព័រណ៍នាំចូលចិនអន្តរជាតិលើកទីបី

2020-11-04 11:43:04 cri

    ពិព័រណ៍​នាំ​ចូល​ចិន​អន្តរជាតិ​លើក​ទីបី​នឹង​សម្ពោធ​បើក​នៅថ្ងៃទី​៤ ខែ​វិច្ឆិកា​ ។ បច្ចុប្បន្ន​នេះ ការងារ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​គ្រប់​ផ្នែក​នៃ​អគ្គស្ថានីយ​វិទ្យុ​និង​ទូរទស្សន៍​មជ្ឈិម​ចិន​បាន​ប្រព្រឹតិ្តទៅ​​ដោយ​គ្រប់​ជ្រុង​ជ្រោយ​ ។ នៅថ្ងៃទី​៣ ខែ​វិចិ្ឆកា លោក Shen Haixiong អគ្គនាយក​នៃ​អគ្គស្ថានីយ​វិទ្យុ​និង​ទូរទស្សន៍​មជ្ឈិម​ចិនបាន​ថ្លែង​ថា ត្រូវ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​តាម​ការ​ពិត​ជាក់​ស្តែង ក្នុ​ងន័យទទួ​ល​បាន​ការ​​វាយ​ទម្លុះ​ថ្មីក្នុ​ងការ​ផ្សព្វ​ផ្សាយ​អន្តរជាតិ​និង​ការ​ច្នៃ​ប្រឌិត​ថ្មី​នៃ​ប្រព័ន្ធសារ​ព័ត៌មាន​បែប​ថី្ម ដើម្បី​ផ្តល់​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ក្លា​លើ​វិស័យ​មជ្ឈដ្ឋាន​មតិសាធារណៈ​ដល់​ការ​រៀប​ចំដោយ​ជោគជ័យ​នូវ​​ពិព័រណ៍​នាំ​ចូល​ចិន​អន្តរជាតិ​លើក​ទីបី​ ។

    បច្ចុប្បន្ន​នេះ អ្នក​សារព័ត៌មាន​ចំនួន​ជាង​៨​រ​យ​រូប​នៃ​អគ្គស្ថានីយ​វិទ្យុ​និង​ទូរទស្សន៍​មជ្ឈិម​ចិន​បាន​ចូល​បម្រើ​ការងារ​យក​បទ​សម្ភាសន៍​នៅ​ក្រុង​សៀង​ហៃ ។ ក្នុ​ងអំឡុង​ពេល​ពិព័រណ៍​នាំ​ចូល​ចិន​អន្តរជាតិ​លើក​ទីបី អគ្គស្ថានីយ​វិទ្យុ​និង​ទូរទស្សន៍​មជ្ឈិម​ចិននឹង​ប្រើ​ប្រាស់​​ឧត្តមភាព​លើ​វិស័យប្រព័ន្ធ​​​សារព័ត៌មាន​គ្រប់​ប្រភេទ​ និង​វេទិកា​ផ្សព្វ​ផ្សាយ​ជាច្រើន​របស់​ខ្លួន​ និងផ្សព្វ​ផ្សាយ​តាម​រយៈ​ ប្រព័ន្ធ​សារព័ត៌មាន​បែប​ថ្មី ទូរទស្សន៍​ ​វិទ្យុ​ ក៏​ដូច​ជា​វេទិកា​ផ្សព្វ​ផ្សា​យទៅ​កាន់​បរទេសជា​៤៤​ភាសា  ដើម្បី​ដាក់​ចេញ​ផលិត​ផលិតផល​ប្រព័ន្ធ​សារព័ត៌មាន​ប្រភេទជា​ច្រើន​ ដូច​ជា​កម្ម​វិធី​ព័ត៌មាន​ កម្មវិធី​វិភាគ កម្មវិធី​វីដេអូ​ខ្នាត​ខ្លី និង​កម្មវិធី​ផ្សាយ​ផ្ទាល់​តាម​បណ្តាញ​អ៊ីនធឺណែត​ជាដើម​ ក៏​ដូច​ជា​នឹង​រៀបចំកម្ម​វិធី​ផ្សាយ​ផ្ទាល់​ជាច្រើន​លើក​សម្រាប់​លក់​ដូរ​ផលិតផល​បរទេស​ផង​ដែរ ក្នុ​ងន័យ​បង្ហាញ​ដោយ​គ្រប់​ជ្រុង​ជ្រោយ​នូវ​ការ​បេ្តជ្ញា​ចិត្ត​យ៉ាង​មុត​មាំ​និង​សកម្មភាព​ជាក់​ស្តែង​របស់​ប្រទេ​សចិន​ក្នុង​ការ​​ជំរុញ​ការ​បើក​ទូលាយ​ប្រកប​ដោយ​កម្រិត​កាន់​តែ​ខ្ពស់​ និង​កសាង​សេដ្ឋកិច្ច​សកល​បែប​បើក​ទូលាយជា​បន្ត​បន្ទាប់​ ​៕

អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនធ្វើបរិយាប័ន្ធនិងច្នៃប្រឌិតថ្មី ដើម្បីផ្សព្វផ្សាយព័ត៌មានដោយគ្រប់ជ្រុងជ្រោយអំពីពិព័រណ៍នាំចូលចិនអន្តរជាតិលើកទីបី

អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនធ្វើបរិយាប័ន្ធនិងច្នៃប្រឌិតថ្មី ដើម្បីផ្សព្វផ្សាយព័ត៌មានដោយគ្រប់ជ្រុងជ្រោយអំពីពិព័រណ៍នាំចូលចិនអន្តរជាតិលើកទីបី

 

អ្នកបកប្រែ:郭翔青

ពិភាក្សា()