邓倩
Please select the login method

ព័ត៌មាន​សំខាន់​ៗ​

Music Radio

00:00:00 /
00:00:00

មហាសន្និបាតអបអរសាទរខួបទី ៣០ នៃការអភិវឌ្ឍនិងបើកទូលាយខណ្ឌ Pudongបានបើកធ្វើយ៉ាងឱឡារិក លោក ស៊ី ជីនភីង បានអញ្ជើញថ្លែងសុន្ទរកថាសំខាន់

2020-11-12 18:53:43

មហាសន្និបាតអបអរសាទរខួបទី ៣០ នៃការអភិវឌ្ឍនិងបើកទូលាយខណ្ឌ Pudongបានបើកធ្វើយ៉ាងឱឡារិក លោក ស៊ី ជីនភីង បានអញ្ជើញថ្លែងសុន្ទរកថាសំខាន់

      មហាសន្និបាតអបអរសាទរខួប ៣០ ឆ្នាំនៃការអភិវឌ្ឍនិងបើកទូលាយខណ្ឌ Pudongបានបើកធ្វើយ៉ាងឱឡារិកនៅទីក្រុងសៀងហៃនាព្រឹកថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ២០២០។ លោក ស៊ី ជីនភីង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ប្រធានរដ្ឋ និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានអញ្ជើញចូលរួមនិងថ្លែងសុន្ទរកថាសំខាន់ដោយបានសង្កត់ធ្ងន់ថា   ត្រូវអនុវត្តដោយគ្រប់ជ្រុងជ្រោយនូវស្មារតីសមាជបក្សកុម្មុយនិសចិនលើកទី១៩ ព្រមទាំងស្មារតីនៃកិច្ចប្រជុំពេញអង្គលើកទី ២ លើកទី៣ លើកទី៤ លើកទី៥ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិសចិនអាណត្តិទី ១៩ ។  ត្រូវប្រកាន់ដំណាក់កាលអភិវឌ្ឍន៍ថ្មីតាមវិទ្យាសាស្ត្រ  អនុវត្តយ៉ាងម៉ឺងម៉ាត់នូវទស្សនគំនិតអភិវឌ្ឍន៍ថ្មី បម្រើការងារនៃការកសាងនិម្មាបន្នកម្មអភិវឌ្ឍន៍ថ្មី   ហ៊ានទទួលបន្ទុកធ្ងន់បំផុត  ហ៊ានដោះស្រាយបញ្ហាលំបាកបំផុត  ដើម្បីខិតខំក្លាយជាអ្នកបើកផ្លូវនាំមុខ នៃកំណែទម្រង់និងការបើកទូលាយកម្រិតកាន់តែខ្ពស់   ក្លាយជាអ្នកតស៊ូនាំមុខនៃការកសាងប្រទេសទំនើបកម្មសង្គមនិយមដោយគ្រប់ជ្រុងជ្រោយ   ដើម្បីបង្ហាញឱ្យកាន់តែល្អដល់ទូទាំងពិភពលោក នូវទស្សនៈវិស័យរបស់ប្រទេសចិន ស្មារតីរបស់ប្រទេសចិន និងមាគ៌ារបស់ប្រទេសចិន។

 

     លោកស៊ីជីនភីងសង្កត់ធ្ងន់ថា ៣០ ឆ្នាំមុន មជ្ឈិមបក្សបានធ្វើសេចក្តីសម្រេចចិត្តសំខាន់ស្តីពីការអភិវឌ្ឍនិងបើកទូលាយខ័ណ្ឌPudongក្រុងសៀងហៃ ដែលបានចារទំព័រថ្មីនៃភាពកាន់តែមានភាពស៊ីជម្រៅនៃកំណែទម្រង់និងការបើកទូលាយប្រទេសចិន ។ សមិទ្ធផលអភិវឌ្ឍន៍នៃខ័ណ្ឌPudong ជាភស្តុតាងជាក់ស្តែងនិងរស់រវើកបំផុតនៃឧត្តមភាពខាងរបបសង្គមនិយមប្រកបដោយលក្ខណៈពិសេសចិន និងជាការអនុវត្តជាក់ស្តែងនៃកំណែទម្រង់និងការបើកទូលាយនិងការកសាងទំនើបកម្មសង្គមនិយម ។ ការពិតជាក់ស្តែងបានបញ្ជាក់យ៉ាងពេញលេញថា ទ្រឹស្តីមូលដ្ឋាន មាគ៌ាមូលដ្ឋាននិងគោលការណ៍មូលដ្ឋាននៃបក្សដែលកកើតឡើងតាំងពីកិច្ចប្រជុំពេញអង្គលើកទី ៣ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនអាណត្តិទី ១៣ មក គឺត្រឹមត្រូវទាំងស្រុង កំណែទម្រង់និងការអភីវឌ្ឍចាំបាច់ត្រូវតែប្រកាន់ខ្ជាប់ការតម្កល់ប្រជាជនជាស្នូល ចាត់ទុកគោលបំណងរបស់ប្រជាជនចំពោះជីវភាពដ៏ល្អបវរជាគោលដៅតស៊ូរបស់យើង បង្កើតបុព្វហេតុដមហិមារក្នុងប្រវត្តិសាស្ត្រដោយពឹងផ្អែកលើប្រជាជន ។

មហាសន្និបាតអបអរសាទរខួបទី ៣០ នៃការអភិវឌ្ឍនិងបើកទូលាយខណ្ឌ Pudongបានបើកធ្វើយ៉ាងឱឡារិក លោក ស៊ី ជីនភីង បានអញ្ជើញថ្លែងសុន្ទរកថាសំខាន់

      លោកស៊ីជីនភីងបានគូសបញ្ជាក់ថា ត្រូវដើរតួនាទីជាសង្កាត់ថ្មីដែលនៅជាប់កំពង់ផែនៃតំបន់សាកល្បងពាណិជ្ជកម្មសេរីសៀងហៃឱ្យបានកាន់តែល្អ។ ត្រូវអនុវត្តគោលនយោបាយនាំចូលធនធានមនុស្សដែលកាន់តែបើកទូលាយនិងងាយស្រួល នាំចូលធនធានមនុស្សស្រទាប់ជាន់ថ្នាក់ខ្ពស់ ធនធានមនុស្សដ៍ឆ្នើម ជាពិសេសយុវជនឆ្នើម។ ត្រូវធ្វើឱ្យប្រព័ន្ធទីផ្សារហិរញ្ញវត្ថុ ប្រព័ន្ធផលិតផល ប្រព័ន្ធអង្គការនិងប្រព័ន្ធហេដ្ឋារចនាសម័្ពន្ធមានសុក្រិតភាព​។ ឆ្នាំ២០២១ជាខួបទី១០០ឆ្នាំនៃការបង្កើតបក្សកុម្មុយនិស្តចិន ហើយក្រុងសៀងហៃជាកន្លែងបង្កើតបក្សកុម្មុយនិស្តចិន។ សមាជិកនិងកម្មាភិបាលនៃបក្សកុម្មុយនិស្តចិនត្រូវបន្តវេនបេសកកម្ម ដើម្បីខិតខំប្រឹងប្រែងបង្កើតយុគសម័យថ្មីនិងអព្ភូតហេតុថ្មី។

 

    ព្រឹកថ្ងៃដដែល លោកស៊ីជីនភីងជាដើមបានអញ្ជើញទៅទស្សនពិព័រណ៍ក្រោមប្រធានបទខួបទី៣០ឆ្នាំនៃការអភិវឌ្ឍនិងបើកទូលាយខណ្ឌPudong——ក្រោមការណែនាំនៃយុទ្ធសាស្ត្រជាតិ ព្រមនិងបានជួបសំណេះសំណាលយ៉ាងជិតស្និទ្ធជាមួយតំណាងមួយចំនួនដែលចូលរួមមហាសន្និបាតអបអរសាទរនេះ៕

 

      លោកស៊ីជីនភីងបានគូសបញ្ជាក់ថា ចាប់ពីពេលនេះដល់កណ្តាលសតវត្សរ៍ទី២១ ជារយៈពេល៣០ឆ្នាំសម្រាប់ប្រទេសចិនកសាងរួចរាល់នូវប្រទេសខ្លាំងពូកែទំនើបសង្គមនិយមដោយគ្រប់ជ្រុងជ្រោយ។ ក្នុងដំណើរតស៊ូថ្មី យើងត្រូវសម្គាល់ការប្រែប្រួលដោយត្រឹមត្រូវ តទល់នឹងការប្រែប្រួលតាមវិទ្យាសាស្ត្រ និងស្វែករកការប្រែប្រួលដោយម្ចាស់ការ ដើម្បីពូនជ្រំកាលានុវត្តភាពថ្មីនិងត្រួសត្រាយនិម្មាបនកម្មថ្មីក្នុងការប្រែប្រួល។

 

      លោកស៊ីជីនភីងបានគូសបញ្ជាក់ថា ត្រូវខិតខំពេញទំហឹងដើម្បីធ្វើឱ្យក្បាលម៉ាស៊ីននៃការច្នៃប្រឌិតថ្មីកាន់តែខ្លាំងក្លា ដើម្បីបង្កើតកម្រិតថ្មីនៃការច្នៃប្រឌិតថ្មីដោយម្ចាស់ការ។ ត្រូវបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យក្នុងកំណែទម្រង់ បំផុសកម្លាំងចលករថ្មីសម្រាប់ការអភិវឌ្ឍដោយគុណភាពខ្ពស់។ ត្រូវជំរុញយ៉ាងស៊ីជម្រៅនូវការបើកទូលាយបែបប្រព័ន្ធរបបកម្រិតខ្ពស់ បង្កើនឧត្តមភាពថ្មីខាងកិច្ចសហប្រតិបត្តិការនិងការប្រកួតប្រជែងអន្តរជាតិ។ ត្រូវខិតខំជំរុញការបើកទូលាយបែបប្រព័ន្ធរបបខាងបទបញ្ញត្តិ ការកំណត់ ការគ្រប់គ្រង និងស្តង់ដារជាដើម ផ្តល់ការផ្គត់ផ្គង់ប្រព័ន្ធរបបកម្រិតខ្ពស់ ការផ្គត់ផ្គង់ផលិតផលប្រកបដោយគុណភាពខ្ពស់ និងការផ្គត់ផ្គង់មូលធនដែលមានប្រសិទ្ធភាពខ្ពស់ ដើម្បីចូលរួមកិច្ចសហប្រតិបត្តិការនិងការប្រកួតប្រជែងអន្តរជាតិឱ្យបានកាន់តែល្អ។

 

      លោកស៊ីជីនភីងបានគូសបញ្ជាក់ថា ត្រូវដើរតួនាទីជាសង្កាត់ថ្មីដែលនៅជាប់កំពង់ផែនៃតំបន់សាកល្បងពាណិជ្ជកម្មសេរីសៀងហៃឱ្យបានកាន់តែល្អ។ ត្រូវអនុវត្តគោលនយោបាយនាំចូលធនធានមនុស្សដែលកាន់តែបើកទូលាយនិងងាយស្រួល នាំចូលធនធានមនុស្សស្រទាប់ជាន់ថ្នាក់ខ្ពស់ ធនធានមនុស្សដ៍ឆ្នើម ជាពិសេសយុវជនឆ្នើម។ ត្រូវធ្វើឱ្យប្រព័ន្ធទីផ្សារហិរញ្ញវត្ថុ ប្រព័ន្ធផលិតផល ប្រព័ន្ធអង្គការនិងប្រព័ន្ធហេដ្ឋារចនាសម័្ពន្ធមានសុក្រិតភាព​។ ឆ្នាំ២០២១ជាខួបទី១០០ឆ្នាំនៃការបង្កើតបក្សកុម្មុយនិស្តចិន ហើយក្រុងសៀងហៃជាកន្លែងបង្កើតបក្សកុម្មុយនិស្តចិន។ សមាជិកនិងកម្មាភិបាលនៃបក្សកុម្មុយនិស្តចិនត្រូវបន្តវេនបេសកកម្ម ដើម្បីខិតខំប្រឹងប្រែងបង្កើតយុគសម័យថ្មីនិងអព្ភូតហេតុថ្មី។

 

    ព្រឹកថ្ងៃដដែល លោកស៊ីជីនភីងជាដើមបានអញ្ជើញទៅទស្សនពិព័រណ៍ក្រោមប្រធានបទខួបទី៣០ឆ្នាំនៃការអភិវឌ្ឍនិងបើកទូលាយខណ្ឌPudong——ក្រោមការណែនាំនៃយុទ្ធសាស្ត្រជាតិ ព្រមនិងបានជួបសំណេះសំណាលយ៉ាងជិតស្និទ្ធជាមួយតំណាងមួយចំនួនដែលចូលរួមមហាសន្និបាតអបអរសាទរនេះ៕

មហាសន្និបាតអបអរសាទរខួបទី ៣០ នៃការអភិវឌ្ឍនិងបើកទូលាយខណ្ឌ Pudongបានបើកធ្វើយ៉ាងឱឡារិក លោក ស៊ី ជីនភីង បានអញ្ជើញថ្លែងសុន្ទរកថាសំខាន់

 

មហាសន្និបាតអបអរសាទរខួបទី ៣០ នៃការអភិវឌ្ឍនិងបើកទូលាយខណ្ឌ Pudongបានបើកធ្វើយ៉ាងឱឡារិក លោក ស៊ី ជីនភីង បានអញ្ជើញថ្លែងសុន្ទរកថាសំខាន់

មហាសន្និបាតអបអរសាទរខួបទី ៣០ នៃការអភិវឌ្ឍនិងបើកទូលាយខណ្ឌ Pudongបានបើកធ្វើយ៉ាងឱឡារិក លោក ស៊ី ជីនភីង បានអញ្ជើញថ្លែងសុន្ទរកថាសំខាន់

 

អ្នកបកប្រែ:邓倩

ពិភាក្សា()