孔思琦
Please select the login method

ព័ត៌មាន​សំខាន់​ៗ​

Music Radio

00:00:00 /
00:00:00

#AboutXi#លោកស៊ីជីនភីងថ្លែងថា៖ ត្រូវតែ​គិតពិចារណា​​ផលប្រយោជន៍របស់ប្រជាជន និងប្រកាន់ខ្ជាប់ញាណទស្សនៈអំពីសហគមន៍រួមវាសនានៃមនុស្សជាតិ

2020-11-17 21:19:42

    កិច្ចជំនួបលើកទី១២នៃមេដឹកនាំប្រទេសBRICS​បានធ្វើតាមប្រព័ន្ធវីដេអូនៅយប់ថ្ងៃទី១៧ខែវិច្ឆិកា ។ លោកស៊ីជីនភីង ប្រធាន​រដ្ឋចិន​បានអញ្ជើញចូលរួមព្រមទាំងថ្លែងសុន្ទរកថាសំខាន់ ។

    លោកស៊ីជីនភីង​សង្កត់ធ្ងន់ថា បច្ចុប្បន្ន ការរាតត្បាតនៃជំងឺកូវីដ១៩​និងបម្រែបម្រួល​ជាសតវត្សន៍​កំពុងកើតឡើងដោ​យប្រសព្វគ្នា រចនាសម្ព័ន្ធអន្តរជាតិ​ប្រែប្រួល​ដោយស៊ីជម្រៅ សង្គមមនុស្សជាតិ​កំពុងឆ្លង​កាត់ការរីករាលដាលជំងឺឆ្លង​ដ៏ធ្ងន់ធ្ងរបំផុត​ក្នុងរយៈពេលមួយសតវត្សន៍មក ហើយសេដ្ឋកិច្ចពិភពលោក​កំពុងរងការធ្លាក់ចុះ​ធ្ងន់ធ្ងរបំផុត​តាំងពី​ការថមថយយ៉ាងខ្លាំងកាលពីទស្សវត្សន៍ឆ្នាំ៣០ សតវត្សន៍មុនមក ។ យើងជឿជាក់ថា និន្នាការ​សន្តិភាព​និងការអភិវឌ្ឍមិនបានកែប្រែទេ ហើយ​ពហុប៉ូល​ជាសកល​និង​សមាហរណកម្មសេដ្ឋកិច្ច​ក៏មិនអាច​បញ្ច្រាសបានទេ ។ យើងត្រូវតែគិតពិចារណា​​ផលប្រយោជន៍របស់ប្រជាជន និងប្រកាន់ខ្ជាប់ញាណទស្សនៈអំពីសហគមន៍រួមវាសនានៃមនុស្សជាតិ រួមវិភាគទាន​ដោយប្រតិបត្តិការជាក់ស្តែង​ដើម្បីកសាងពិភពល្អបវរ ៕

អ្នកបកប្រែ:孔思琦

ពិភាក្សា()