ថ្ងៃទី ២៧ ខែវិច្ឆិកា លោក Mohsen Fakhri Zadeh អ្នកវិទ្យាសាស្ត្រអ៊ីរ៉ង់ត្រូវគេធ្វើឃាតក្នុងហេតុការណ៍វាយប្រហារភេរវកម្មនៅក្បែរក្រុងតេហេរ៉ង់ ទាក់ទឹននឹងរឿងនេះ នៅថ្ងៃដដែល អ្នកនាំពាក្យអគ្គលេខាធិការអង្គការសហប្រជាជាតិបានអំពាវនាវបណ្តាភាគីនានាឱ្យរក្សាការអត់ធ្មត់ ចៀសវាងកុំបណ្តាលឱ្យស្ថានភាពនៅតំបន់មជ្ឈិមបូព៌ាឡើងកម្តៅ ។
ថ្លែងក្នុងសេចក្តីថ្លែងការណ៍មួយច្បាប់ អ្នកនាំពាក្យរូបនេះបានលើកឡើងថា អង្គការសហប្រជាជាតិដាស់តឿនឱ្យបណ្តាភាគីនានារក្សាការអត់ធ្មត់ ចៀងវាងការចាត់ប្រើសកម្មភាពណាទាំងអស់ដែលនឹងបណ្តាលឱ្យស្ថានភាពដ៏តានតឹងក្នុងតំបន់នេះឡើងកម្តៅ ។ នៅថ្ងៃដដែល តំណាំងអ៊ីរ៉ងប្រចាំជាអចិន្ត្រៃយ៍នៅអង្គការសហប្រជាជាតិបានផ្ញើសារលិខិតទៅកាន់អគ្គលេខាធិការអង្គកាសហប្រជាជាតិនិងប្រធានតាមវែនក្នុងខែនេះនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដោយបានរំពឹងថា អាចថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះទង្វើភេរវកម្មនិយមដ៏អមនុស្សធម៌បែបនេះ ព្រមទាំងចាត់វិធានការដ៏ចាំបាច់ទៅលើអ្នកបង្កហេតុ ៕
ពិភាក្សា()